ព្រៃ​ឈើ​នៅក្នុង​តំប​ន់ហាម​ឃាត់​ អភិ​រក្ស​ជិវៈ​ចំរុះ​សីមារ​ងកា​រកាប់​បំផ្លិ​ច​បំផ្លាញ ​ខ្លាំង​ឡើង​ៗគ្រា​ដែ​លលោក​ប្រធា​នថ្មី​មក​គ្រប់​គ្រង

មណ្ឌលគិរី៖ តំបន់ព្រៃឈើហាមឃាត់អភិរក្សជីវៈចំរុះសីមា លាតសន្ធឹងលើផ្ទៃដី​ប្រមាណជិត​៣០០០០០ហិចតា ក្នុងស្រុកកែវសីមា ស្រុកអូរាំង និងក្រុងសែនមនោរម្យ សព្វថ្ងៃត្រូវបានប្រជាពលរដ្ឋនិងអ្នកឃ្លាំមើលបទល្មើសព្រៃឈើក្នុងស្រុកសំដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកគ្រប់គ្រងនៅតំបន់នេះមានការបណ្ដែតបណ្ដោយកើតមានបទល្មើសនៅក្នុងទីតាំងនេះពេញបន្ទុកយ៉ាងអនាធិបតេយ្យមិនគិតពីភាពរិចរិលធនធានធម្មជាតិនិងពពួក អំបូរជីវៈចំរុះកំពុងរស់នៅផងដែរ។​ ប្រជាពលរដ្ឋនិងអ្នក​ឃ្លាំ​មើល​បទល្មើសព្រៃឈើបានអោយដឹងថា ចាប់តាំងពីលោក មាគ វុឌ្ធី ប្រធាន​គំរោង

​អភិ​រក្សជីវៈចំរុះសីមា ឡើងមកគ្រប់គ្រងតំបន់នេះត្រូវបានគេមើលឃើញថា​បាន​បណ្ដែតបណ្ដោយជនខិលខូចចូលកាប់ រំលំ អារ ដោយរណាយន្ត(ត្រង់សឺន័រ) អាររងើរព្រៃ បណ្ដែតបណ្ដោយអោយក្រុមឈ្មួញចូល​ដឹកជញ្ជូនចេញពីព្រៃហាមឃាត់​ តាមរយៈរថយន្តកែឆ្នៃធំៗ ខ្នាតយក្សជញ្ជូនចេញរូងដី និងមានកាប់ អារ គរទុកដូចភ្នំ​ទៀតផង រួចឈ្មួញដឹកចេញបានគ្រប់ច្រកល្ហក គ្មានការរំខានពីមន្ត្រីដែល​គ្រប់គ្រង​តំបន់​​ខាងលើនេះឡើយ។ សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើ​ប្រណិតតាម​រយៈ​រថយន្ត តូច ធំឆ្លងកាត់ផ្លូវជាតិដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការអភិរក្សជីវៈអូរាំង ស្នាក់ការចំណុច១៦៤(ហៅ៦៤) ស្នាក់ការនៅស្រុកកែវសីមា យ៉ាងរំភើយ​គ្មានផល​រំខានឡើយ។ ដោយឡែករថយន្តល្មើសដែលមិនបានសែ​នឬថ្វាយសសណូក​ដល់​មន្ត្រីអភិរក្ស គឺរថយន្តនោះឯងមិនអាចរួចខ្លួនពីកណ្ដប់ដៃឆ្មាំ ប៉េអឹម ដែលមានលោក ស្វាយ វណ្ណាជាប្រធានក្រុម ប៉េអឹម បំរើការនៅស្នាក់ការអភិរក្សជីវៈចំរុះនោះទេ។  ការបណ្ដែតបណ្ដោយអោយមានបទល្មើសនៅតំបន់មួយនេះយ៉ាងគគ្រិកគគ្រេងបែបនេះត្រូវបានគេសង្ស័យថា លោក មាគ វុឌ្ធី ប្រធានគំរោងឡើងកាន់តំណែងថ្មីនេះពិត​ ជាបានទទួលផលប្រយោជន៍ខ្លាំងណាស់មើលទៅឬមួយប្រាក់បាំងភ្នែកជិតងងិតមើលបទល្មើស

លែងឃើញបែបនេះម្យ៉ាងវិញទៀតលោកប្រធានគំរោងឡើងកាន់តំណែងយ៉ាងខ្លឹមនេះជាមួយលោក ស្វាយ វណ្ណា ប្រធានក្រុមល្បាតគ្រប់គ្រងកំលាំងប៉េអឹមនៅស្នាក់ការនេះ មានដឹងខ្លួនខ្លះទេថា តើការបណ្ដែតបណ្ដោយបែបនេះត្រឹមត្រូវឬមួយយ៉ាងណា?​ ការអនុវត្តបែបអសមត្ថភាពយ៉ាងហ្នឹងគឺបាននិងកំពុងផ្ទុយទៅនិងការហាមប្រាមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាយ៉ាងពិតប្រាកដ ។ ទាក់ទងទៅនិងការចោទ​ប្រកាន់ដ៍ធ្ងន់ធ្ងរនៅករណីនេះ អ្នកឆ្លើយឆ្លងព័ត៍មានប្រចាំខេត្តបានព្យាយាមចង់​សុំការ​ ពន្យល់ផ្ទាល់ឬក៍តាមរយៈទូរសព្ទ័ពីលោក មាគ វុឌ្ធី ប្រធានគំរោងឡើងកាន់តំណែង​ថ្មី​នេះដែរ ប៉ុន្តែពុំស្គាល់លេខទូរសព្ទ័របស់គាត់។

លោក ស្វាយ វណ្ណា ប្រធានក្រុមល្បាតគ្រប់គ្រងកំលាំង ប៉េអឹម នៅស្នាក់ការអភិរក្ស​ ជីវៈចំរុះសីមាដែលជាស្នាក់ធំនៅស្រុកកែវសីមាលោកតែងតែឆ្លើយថាជាប់រវល់រួចបិតទូរសព្ទ័៕R (7)