លោក ​សូ ម៉ា​រ៉ា ​រដ្ឋ​លេ​ខាធិ​ការ​ក្រសួ​ងទេ​សច​រណ៍​ប្រ​ព្រឹត្ត​អំពើពុ​ករ​លួយ​ដោយ​ចំហរ​មិនញ​ញើត​និង​អង្គភា​ពប្រ​ឆាំង​អំពើ​ពុករ​លួយ

រឿងអាស្រូវ​ពុករលួយ​របស់លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក សូ វិ​សុ​ទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា ទីផ្សារ និង​ផ្សព្វផ្សាយ​នៃ​ក្រសួងទេសចរណ៍ គឺជា​រឿង​មិនអាច​បិទបាំង​បាន ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ចេញ​លិខិត​មួយ​ឲ្យ​ពួកគេ​បំ​ន្លឺ​ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ ​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រី​តូចតាច​ដាក់ជូន​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​បាន​រៀបរាប់​យ៉ាងច្បាស់​នៅ​រឿងអាស្រូវ​ពុករលួយ​ចំនួន​៦​ចំណុច​ រួមមាន ទី​១- ដក​យក​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ​ដែលជា​ថ្លៃ​ដឹក​សម្ភារៈ​ផ្សព្វផ្សាយ​ ក្នុង​ពិព័រណ៍​នីមួយៗ​ទៅ​បរ​ទេស​​ដោយ​ចែក​សម្ភារៈ​ទាំងនោះ​ឲ្យ​ប្រតិភូ​ជា​ អ្នក​យូរ​ទៅវិញ​។

លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​មិន​ត្រឹមតែ​ល្បីល្បាញ​ខាង​មាន​ស្រី​ស្នេហ៍​ ថែមទាំង​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់រូប​ភាពមិន​ខ្វល់​ពី​ ការរិះគន់​អ្វី​ទាំងអស់​។ មន្ត្រី​តូចតាច​ក្នុង​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា លោក សូ ម៉ា​រ៉ា បាន​ឃុបឃិត​ជា​មួយ​លោក សូ វិ​សុ​ទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា ទីផ្សារ និង​ផ្សព្វផ្សាយ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ហើយ​បញ្ហា​នេះ មាន​របាយការណ៍​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០១៣ រួចមកហើយ​។ ក៏ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​ចាត់វិ​ធាន​ការ​តាមផ្លូវ​ ច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​ទាំង​២​នាក់​នេះ​នៅឡើយ​ទេ ទើប​ពួកគេ​បន្តធ្វើ​អ្វីៗ​យ៉ាង​ក្រអឺតក្រទម​។

ទី​២-​កិបកេង​ស្នាដៃ​ប្លង់​គំនូរ​របស់​មន្ត្រី​នៃ​នាយកដ្ឋាន​សិក្សា​ ទីផ្សារ​ដោយ​បើកប្រាក់​យកតែ​ម្នាក់ឯង​នៅ​ថ្លៃ​ប្លង់​គំនូរ​ពិព័រណ៍​នីមួយៗ​ ពី​៨០០​ទៅ​១០០០​ដុល្លារ​។ ទី​៣-​កិបកេង​ប្រាក់​ថ្លៃ​ជួល​គ្រឿង​សង្ហារិម​បន្ថែមចំនួន​១០០០​ដុល្លារ ប្រាក់​សម្រាប់​ទិញ​វត្ថុ​សិល្បៈ​ដាក់តាំង​ពិព័រណ៍​ចំនួន​៦០០​ដុល្លារ ប្រាក់​ថ្លៃ​ផលិត​វីស៊ីឌី ៦២៥​ដុល្លារ ប្រាក់​ថ្លៃ​ថតរូប និង​វីដេអូ​សម្រាប់​ផ្សព្វផ្សាយ​ចំនួន​៦០០​ដុល្លារ​ក្នុងការ​តាំងពិព័រណ៍​ នីមួយៗ​។ ទី​៤-​កិបកេង​ប្រាក់​ដែលជា​ចំណូល​របស់​ក្រសួង​តាមរយៈ​ការបង់​របស់​ភ្ងា​ក់​ ងារ​ទេសចរណ៍​ដែល​ចូលរួម​ផ្សព្វផ្សាយ ទី​៥- កិបកេង​យកប្រាក់​ចំណាយ​របស់​ប្រតិភូ​សម្រាប់​ធ្វើដំណើរ ១២០០​ដុល្លារ ទី​៦- ប្រាក់​បេសកកម្ម​របស់​ប្រតិភូ​មិនដែល​បើក​បាន​គ្រប់​ចំនួន​។​

​ភស្ដុតាង​ខាងលើនេះ​ជា​សក្ខីភាព​បង្ហាញថា​លោក សូ ម៉ា​រ៉ា និង​លោក សូ វិ​សុ​ទ្ធី ឃុបឃិត​គ្នា​ប្រព្រឹត្ត​​អំពើពុករលួយ​តាម​គ្រប់​រូបភាព នេះ​មិនទាន់​គិតដល់​អំពើពុករលួយ​ជាច្រើន​ ។ ទង្វើ​មិន​ប្រក្រតី​របស់លោក សូ ម៉ា​រ៉ា បានធ្វើ​ឲ្យ​តំណែង​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួងទេសចរណ៍​ត្រូវ​របូត​ពី​ដៃ​គាត់ ហើយ​តំណែង​នោះ ត្រូវបាន​ធ្លាក់​កណ្ដាប់ដៃ​កូនប្រសា​លោក ថោង ខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រួចទៅហើយ​ ៕

សូ-ម៉ារ៉ា-420x288