ក្រុមមន្ត្រីបានខ្សឹបឱ្យដឹងថា មហិច្ឆតារបស់លោក ឡុង ស្រេង ប្រឹងអភិវឌ្ឍន៍ការពារមុខតំណែងជ្រកក្រោមមុខ តួនាទីប្រព្រឹត្តអំពើពុករលួយធ្វើមានបាន ដោយមិនខ្វល់ពីកំណែទម្រង់ស្អី ដែលរដ្ឋាភិបាលលើកទិសដៅឱ្យកែទម្រង់នោះឡើយ ។
ក្រៅពីរឹតតែពង្រីកឥទ្ធិពលឃុបឃិតជាមួយក្រុមឈ្មួញក្រុមជំនួញធំៗ ដែលរកស៊ីលោតឆ័ត្រគេចពន្ធ និងគៃបំបាត់ពន្ធរដ្ឋ ជាមួយក្រុមឈ្មួញនោះ គ្មានទេអនុសាសន៍កែទម្រង់ស៊ីជម្រៅស្អីនោះ ។
តាមផ្ទៃក្នុងប៉ូលិស សេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញបានឱ្យការិយាល័យយើងដឹងថា ៖ លោក ឡុង ស្រេង កាលពីសម័យមុនឆ្នាំ ១៩៩៣ គឺជាអ្នករកស៊ីធ្វើម្ហូបការ និងបុណ្យតែប៉ុណ្ណោះ តែក្រោយឆ្នាំ១៩៩៣ បានចូលបំរើការ ជាប៉ូលិសតូចមួយតាមរយៈ កូតាគណ បក្ស តាសឺនសាន បានអភិវឌ្ឍន៍ខ្លួនក្លាយជាអនុប្រធាននគរបាលសេដ្ឋកិច្ចក្រសួងធ្វើមានបានក្លាយខ្លួនជាសេដ្ឋីក្នុង តំណែងយ៉ាងពឹសពុលបំផុត ព្រោះតែក្រោយការគាបជម្រិតបានលុយពីឈ្មួញហូរហៀរនោះ ធ្វើឱ្យគាត់បែកគំនិតញៀនល្បែង វក់វីភ្លេចការងារ ។ ប៉ុន្តែក្រោយមកដោយសារតែមោទនភាព និងតំណែងញៀនល្បែងនោះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ឈ្មួញធំ ដែលស្និទ្ធ និងអតីតៈអគ្គស្នងការនគរបាល ហុក ឡង់ឌី ព្រោះតែតាមចាប់ទំនិញ និងកោសរូសជម្រិតលុយឱ្យបង់ខែខុសបែប បទនោះ ក៏ត្រូវនាយអគ្គប៉ូលិស អតីតដកបញ្ឈរជើងអស់រយៈពេលជាច្រើនឆ្នាំ ។
ដូចជា ក្រោយមកដោយសារអស់មុខតំណែង ឡុង ស្រេង ក៏ត្រូវរលាយទាំងទ្រព្យសម្បត្តិពុករលួយនោះ អស់ទៅយ៉ាងដូចក្រ មួនត្រូវថ្លៃ ហើយក៏ត្រូវបានប្រពន្ធមុនលះលែងយ៉ាងអាម៉ាស់មុខបំផុត ព្រោះតែហិនហោចអស់ទ្រព្យសម្បត្តិ ដោយខុសចិត្តពី ការញៀនល្បែង និងអស់តំណែងខ្លាញ់នោះ ។
ផ្ទុយទៅវិញមកដល់អាណត្តិអគ្គស្នងការ នេត សាវឿន នោះដោយសារតែ ឡុង ស្រេង ពូកែអែបអបផងនោះ ទើបបានទទួល មុខតំណែងអនុប្រធានទៀត ។ ហើយនិងបានក្លាយ ជាអនុប្រធាន នាយកដ្ឋាននគរបាល ប្រឆាំងបទ ល្មើស សេដ្ឋ កិច្ចក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះមិនធម្មតា ឡើយ ។
បើតាមសេចក្តីរាយការណ៍ ពីមន្ត្រីប៉ូលិស ជាច្រើននៅ ក្នុង នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នេះបានធ្វើការរិះ គន់ ថ្នាក់លើខ្លួនថា មិនគួរតម្លើងឋានៈឱ្យលោក ឡុង ស្រេង ឆាប់រហ័សបែកនោះទេ ពីព្រោះថា គេខ្លាចគាត់ និងអភិវឌ្ឍន៍មុខតំណែងជាបន្តទៀតទៅអគ្គស្នងការរង ដើម្បីបានការពារមុខតំណែងរបស់គាត់ងាយស្រួលប្រព្រឹត្តអំពើពុក រលួយធ្វើមានបាននោះ ។
តាមមន្ត្រីទម្លាយថា ការតម្លើងបុណ្យស័ក្តិឱ្យមន្ត្រីណាម្នាក់ ដែលពុំមែនជាមនុស្សធ្លាប់មានការតស៊ូ ឬក៏ពុំមែនជាមនុស្សដែល បានប្តូរផ្តាច់នៅក្នុងគណបក្សប្រជាជនកម្ពុជា ឬមិនមែនជាខ្សែរបស់គាត់នោះ គឺឡុង ស្រេង ចេះចាត់ចែងយ៉ាងស្ទាត់ជំនាញ និងធ្វើឱ្យមន្ត្រីស្មោះត្រង់ មន្ត្រីតស៊ូរាប់សិបឆ្នាំមានការអត់ចិត្តជាខ្លាំង ។ ទាំងនោះហើយធ្វើឱ្យប្រជាប្រិយភាព គណបក្សប្រជាជនកម្ពុជា និងថយចុះជាលំដាប់ជាក់ជាមិនខានឡើយថែមទាំងធ្វើឱ្យ សន្លឹកឆ្នោតធ្លាក់ចុះយ៉ាងកំហុគ ដោយសារតែការអសមត្ថភាពរបស់ ឡុង ស្រេង។
ប្រភពព័ត៌មានពីក្រុមប៉ូលិសដដែលបានបន្តឱ្យដឹងទៀតថា ថ្នាក់លើតម្លើងបុណ្យសក្តិឱ្យ លោក ឡុង ស្រេង ឆាប់ពេក ពីព្រោះលោក ឡុង ស្រេង អតីតជាប៉ូលិសគណបក្ស លោកតាសឺនសាន ។ ហើយ ពួកគាត់វិញ ជា មនុស្ស គណបក្សប្រជាជន កម្ពុជា ខំតស៊ូហាលភ្លៀងហាលខ្យល់ យកទ្រូង ពាំគ្រាប់មិនគិតស្តាយ ពីអាយុជីវិត ខំបម្រើជាតិ មាតុភូមិ រាប់សិបឆ្នាំ មកហើយ តែនៅជាមន្ត្រីតូចតាច ដដែលប្រាក់ខែក៏មិនឡើង បុណ្យសក្តិក៏មិនឡើង បែរជានៅក្រោមបញ្ជាមន្ត្រីពុករលួយ ឡុង ស្រេង មន្ត្រី ប៉ូលិសដែលទើបតែចូលធ្វើការ ម្ងៃនោះសោះ បែរជាថ្នាក់លើតម្លើងឋានៈ ព្រោះតែពូកែអែបអបចេះសូកប៉ាន់ពុករលួយដូចពាក្យខ្មែរសម័យនេះ គេនិយាយថា ធ្វើល្អបានល្អ ធ្វើអាក្រក់បាន លុយបានបុណ្យស័ក្តិ ។ នេះវាមិនខុសទេ ដូចលោក ឡុង ស្រេង ជាមន្ត្រីប៉ូលិសកូតា គណបក្ស តាសឺនសានក៏ដោយ ឱ្យតែចេះលុត ក្រាបរត់ការចុះឡើង គឺបានឡើងស័ក្តិហើយ ។ ព្រោះថា សម័យតេជោ កាន់ជានាយករដ្ឋមន្ត្រីនេះ គេពុំនិយាយ ពីអតីតភាពការងារទេ គឺនិយាយពីលុយ និងការប៉ិនប្រសប់ស្គាល់មេ និងសូកប៉ាន់មេ ។
អ្វីជាការមិនគួរមើលរំលងនោះ គឺលោក ឡុង ស្រេង គឺជាអ្នកមានអំណាចក្នុងសកម្មភាព បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទូទៅនៅទូទាំងប្រទេស ជាក់ស្តែង នៅរាជធានីភ្នំពេញលោក ឡុង ស្រេង តែងតែធ្វើការចុះបង្ក្រាបបទល្មើស សេដ្ឋកិច្ច ដោយខ្លួនឯងផ្ទាល់រួមជាមួយ មន្ត្រីនៅក្រោមឱវាទ ហើយការបង្ក្រាបបទល្មើសនានាមានដូចជា ការចាប់ទំនិញគេច ពន្ធមានដូចជា ស្រាបរទេសគ្រប់ប្រភេទ និងបារីព្រមទាំងគ្រឿងសំអាងនានាក៏ដូចជា ការបង្ក្រាប ការផលិតផលនានា ពុំមានច្បាប់ការផលិតស្រាបរទេសក្លែងក្លាយជាដើម គឺប្រតិបត្តិការនោះតែងតែធ្វើទៅបានក្រោមស្នៀតត្រីងៀតឆ្លៀតពង ជាដរាប។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា លោកផ្កាយមួយ ឡុង ស្រេង រកឃើញទីតាំងកន្លែងណា តែងតែដឹកនាំកម្លាំងរបស់ខ្លួនចុះ ទៅធ្វើការ ឆែកឆេរ និងចាប់រឹបអូសយកឥវ៉ាន់ទាំងអស់នោះ មិនបានដឹកជញ្ជូនទៅក្រសួងមហាផ្ទៃនោះទេ ។
ប្រការដែលលោក ឡុង ស្រេង មិនដឹកទំនិញខុសច្បាប់ទៅ ក្រសួងមហាផ្ទៃនោះ គឺធ្វើឱ្យមានប្រយោជន៍ដល់លោកផ្កាយមួយ រូបនេះ គឺត្រូវបានម្ចាស់ទំនិញធ្វើការចចារ ដោយបង់ថ្លៃជូនលោក ឡុង ស្រេង ដែលមិនចាប់រឹបអូសយកទំនិញទាំងអស់នោះ ជាថ្នូរជាមួយប្រាក់រាប់ពាន់ម៉ឺន ដុល្លារ ហើយចុងក្រោយ Logic = sic គឺរាល់ម្ចាស់ទំនិញដាច់ខាតត្រូវតែលុតជង្គង់សុំអង្វរឱ្យ ឡុង ស្រេង ព្រមទទួលយកការបង់ប្រាក់ខែជូនទៅលោក ឡុង ស្រេង ក្នុងមួយខែៗរាប់ពាន់ម៉ឺន ដុល្លារអាមេរិក ថែមទៀតផង ដោយឥតលក្ខណ្ឌប្តូរទៅ និងការមិនចុះបង្ក្រាបពេលក្រោយទៀត ។
យោងតាមសេចក្តីរាយការណ៍ពីសំណាក់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយរូប ដែលសុំមិនឱ្យបញ្ចោញ ឈ្មោះ បានឱ្យដឹងថា លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋ កិច្ចអាចនឹងត្រូវធ្វើការស៊ើបអង្កេត ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ លោកឧបនាយករដ្ឋមន្ត្រី ឱម យ៉ិនទៀង ដោយសារតែអង្គភាពមួយនេះពិនិត្យមើលឃើញថា មុខរបររកស៊ីទទួលធ្វើ ម្ហូបការរបស់លោក ឡុង ស្រេង គ្រាន់តែជាមុខរបរបិទបាំងអំពើពុករលួយរបស់ខ្លួនប៉ុណ្ណោះ ។ ហើយពុំអាចមានប្រាក់សាងសង់វីឡាដ៏ស្កឹមស្កៃ និងទិញរោងគុនគីរីរម្យបើកជាហាងម៉ាស្សាខារ៉ាអូខេដូចបច្ចុប្បន្ន នេះបានទេ ដោយរួមទាំងការ ប្រើប្រាស់រថយន្តទំនើបៗហើយបើគិតពីប្រាក់បៀវត្សរ៍របស់លោកឧត្តម សេនីយ៍ត្រី ឡុង ស្រេង នេះវិញ សូម្បីតែចាក់ សាំងក៏ពុំគ្រប់ផងដែរ ។ ហើយដែលបញ្ហានេះ ក្រសួងមហាផ្ទៃ, លោកឧប ស ខេង មិនគួរមើលរំលងពីទង្វើរបស់ លោក ឡុង ស្រេង ដែលអួតក្អេងក្អាងថា មុខរបរជួលការរបស់ខ្លួនសល់ ១ខែៗ រាប់សែនដុល្លារនោះទេ វាគ្រាន់តែជាលេសបិទបាំងការពិត ប៉ុណ្ណោះ ។/
ដោយ ៖ ត្មាតក្រុង