លោក​ ប៉ែន​ ស៊ី​ម៉ន​ និង​ ប៉ែ​ន សំ​អា​តឃុប​ឃិត​គ្នា​ប្រ​ព្រឹត្ត​អំពើ​ពុ​ករលួ​យជា​ប្រ​ពន្ទ៏

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ងាប់​ត្រគាក​ស្តូក​ទុក​ឲ្យ​លោក ប៉ែន ស៊ីម៉ន និង​ប្អូនប្រុស​ឈ្មោះ ប៉ែន សំអាត​យក​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់ ​ក្រុមគ្រួសារ​ខ្លួន​។​

មន្ត្រី​គយ​និង​រដ្ឋាករ​បន្ត​លាតត្រដាង​អំពើពុក​រលួយ​របស់​មេ​គយ​ពីរ​ នាក់​បងប្អូន​គឺ​ប៉ែន ស៊ីម៉ននិង​ប៉ែន សំអាត ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ដឹងឮ​ដល់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ ដឹងឮ​ដល់​លោក ហ៊ុន សែន ។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ចាត់វិ​ធានការ​លើ​មេ​គយ​ពុករលួយ​ពីរ​នាក់​បងប្អូន​នោះទេ ហើយ​បណ្តោយ​ឲ្យ​ពួកគេ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​។

​ប្រភពពី​មន្ត្រី​គយ​ បានឲដឺងថា​អំពើពុករលួយ​របស់ ប៉ែន ស៊ីម៉ន និង​ប៉ែន សំអាត គ្រាន់តែ​ការ​ដំ​ទ្បើង​កាំ​ប្រាក់ខែ​សម្រាប់​មន្ត្រី​គយ​មួយចំនួន​ក៏​មេ​គយ​ ពុករលួយ​ទាំងពីរ​នាក់​នេះ​អាច​ជំរិត​យកលុយ​ពី​មន្ត្រីក្រោមឱវាទ​ស្រេច​តែ​ អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​មន្ត្រី​គយ​មួយចំនួន​ដែលមាន​លុយ​សូកប៉ាន់ ប៉ែន ស៊ីម៉ន និង​ប៉ែន សំអាត ត្រូវបាន​គេ​ដំ​ទ្បើង​ឋានៈ​និង​តួនាទី​ក្នុង​មួយឆ្នាំ​២​ទៅ​៣​ដង ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​ទាំងស្រុង​។ ​លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិនិត្យមើល​ កុំ​បណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

​ថ្មីៗ​នេះ​មានការ​តែងតាំង​តំណែង​និង​តួនាទី​មន្ត្រី​គយ​ចំនួន​២៦​នាក់​ តាម​ប្រកា​សលេខ​៨៦៩ សហវ​.​ប្រក ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ហើយ​ក្នុងនោះ​មាន​មន្ត្រី​គយ​មួយចំនួន​បាន​ត្រៀម​លុយ​ចាប់ពី​២​ម៉ឺន​ដល់​ ២៥០០០​ដុល្លារ​ដើម្បី​ប្តូ​រកាំ​ប្រាក់​ពី ខ ទៅ ក​។ បញ្ហា​នេះ​គឺជា​អំពើពុករលួយ​ដ៏​ធំ​បំផុត​ផ្គើន​ទៅនឹង​វិធានការ​កែទម្រង់​ ស៊ីជម្រៅ​របស់ ហ៊ុន សែន ព្រោះ​អំពើពុករលួយ​ក្នុង​អគ្គនា​យក​ដ្ឋាន​គយ​និង​រដ្ឋាករ​មិន​ត្រឹមតែ​គ្មាន ​ការថយចុះ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រាលដាល​ខ្លាំង​ជាង​មុន​ទៅទៀត​។

​អំពើពុករលួយ​របស់ ប៉ែន ស៊ីម៉ន និង​ប៉ែន សំអាត ល្បីល្បាញ​ជា​យូរ​មកហើយ​ព្រោះ​មន្ត្រី​គយ​ទាំង​ពីរ​នាក់​នេះ​ចាត់ទុក​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ជា​កម្ម​សិទ្ធ​របស់​ក្រុមគ្រួសារ​ខ្លួន​។ ការ​ទ្បើង​​កាំ​ប្រាក់​ឬ​ការចាត់តាំង​មន្ត្រី​គយ​ឲ្យ​ទៅ​ឈរជើង​តាម​បណ្តាញ​ សាខា​ប្រចាំខេត្ត​នានា ឬ​ស្នាក់ការ​គយ​តាម​ច្រកព្រំដែន​សុទ្ធតែជា​ប្រភព​ចំណូល​របស់​មេ​គយ ប៉ែន ស៊ីម៉ន និង​ប៉ែន សំអាត រហូតដល់​មន្ត្រី​​គយ​ខ្លះ​ទ្បើង​ឋានៈ​មួយឆ្នាំ​ដល់​ទៅ​២​ដង​ដោយសារតែ​ពួកគេ​ មាន​លុយ​សូកប៉ាន់​មេ​គយ​ពុក​រលួយ​ទាំងពីរ​នាក់​ ៕

pen_simorn_nhoemsoknag1-420x288