លោក​ លី សា​​វេត អ​ភិ​បា​ល​ខណ្ឌ​សែ​នសុ​ខស​ម្បូរ​រឿង​អា​ស្រូវ​ពុករលួ​យការ​ពារឈ្មួញ​រក​ស៊ី​ដី​ធ្លីខុ​សច្បា​ប់

លោក​លី សា​វេត អភិបាលខណ្ឌ​សែន​សុខ​ សម្បូរ​រឿងអាស្រូវ​ពុករលួយ​រូបនេះ​បានចេញ​មុខការ​ពារ​ឈ្មួញ​រកស៊ី​ទិញ​លក់​ ដី និង​ខ្សាច់ ខុសច្បាប់​ក្នុង​ទីក្រុង​ភ្នំពេញ និង​ឈ្មួញ​មកពី​តាម​បណ្តា​ខេត្ត​ជាប់​ទីក្រុង​ភ្នំពេញ ទាំង​បំពាន​បទបញ្ជា​របស់រដ្ធាភិបាល ​។

​ ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កើតចេញពី​ការ ​ធ្វើ​ជំនួញ​ដីធ្លី​មិន​ត្រឹមត្រូវ​ខុស​បែបបទ​បច្ចេកទេស និង​ច្បាប់ សាលាក្រុង​ភ្នំពេញ​បានចេញ​សេច​ក្តីណែនាំ​ឲ្យ​បញ្ឈប់​ការជីក​រណ្តៅ​ដី និង​ការចាក់ដី​ក្នុងភូមិ​សាស្ត្រ​ទីក្រុង​ភ្នំពេញ ដើម្បី​ត្រួត​ពិនិត្យ​ឡើងវិញ ​។ ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​សម្តែង​ការព្រួយបារម្ភ និង​ការ​ត្អូញត្អែរ​ចំពោះ​រណ្តៅ​ដី​ធំៗ ដែល​ត្រូវបាន​ឈ្មួញ​ជីក​យក​លក់​ខុស​បច្ចេក​ទេស កំ​ដូចជា​ការបាក់​ដី និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​តាម​មាត់ទន្លេ ដែល​បណ្តាលមកពី​ការ​បូម​ខ្សាច់​។​

​អភិបាលខណ្ឌ​សែន​សុខ​លោក​លី សា​វេត បើទោះជា​បានដឹង​ពី​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ការធ្វើ​ អាជីវកម្ម​មិន​ត្រឹមត្រូវ​លើ​ដីធ្លី​ក៏ដោយ ក៏​បុក្កល ​រូបនេះ​មិនបាន​ខ្វល់ខ្វាយ​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​បទបញ្ជា​ថ្នាក់លើ​នោះទេ ព្រោះ​លោក​លី សា​វេត បាន​ចេញមុខ​ការពារ​ក្រុម​ឈ្មួញ​រកស៊ី​ដីធ្លី​។

​ ​នៅក្នុង​ខណ្ឌ​សែន​សុខ ត្រូវបាន​គេ​សង្កេត​ឃើញ​ថា​មាន​ភាពអនាធិបតេយ្យ​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក ក្នុង​អាជីវកម្ម​ដីធ្លី​​។ ការ​លុប​អាងទឹក​សម្អុយ ប្រឡាយទឹក ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ និង​ការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​ធំ​។ ជាងនេះទៅទៀត​មាន​តំបន់​ខ្លះ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវគេ​មើលឃើញថា​មាន​រណ្តៅ​ដី​ជ្រៅ​ខ្លាំង ខូច​សណ្ឋាន​ដី ដែល​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ ​៕

10500246_709135695821141_2771044204789302336_n-420x288