លោក ​ប៉េង អេង​ហាក់​ អធិកា​រ​នគ​របាល​ស្រុ​ក​មេម​ត់ទើប​ឡើង​ថ្មី ​និង​ប្រ​ពន្ធ រ​កស៊ី​ឈើ​ប្រ​ណីតសុស​ច្បាប់​ទៅវៀត​ណាម

​ សកម្មភាព​ដឹកឈើ​ប្រណីត​ខុសច្បាប់ នៅតែ​បន្ត​យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់ យកទៅលក់​អោយ​វៀតណាម​តាម​របៀង​ច្រក​ចាន់​មូល ក្រៅតែពី​អាជ្ញាធរ​ដែនដី​មាន​ចៅហ្វាយស្រុក អធិការ​នគរ​បាន​ស្រុក និង​អាវុធហត្ថ​ស្រុក អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដូចជា​រដ្ឋបាល​ព្រៃឈើ គយ នគរបាល​សេដ្ឋកិច្ច​ខេត្ត​/ ក្រសួង ឈរជើង​បណ្តាក់​គ្នា​ដូច​ខ្យង​ចាប់ពី​ផ្លូវជាតិ​លេខ​៧ រហូតដល់​ច្រ​ព្រំដែន ដែល​មន្ត្រី​ទាំងនោះ​សុទ្ធសឹង​ទទួល​បទបញ្ជា និង​កាន់​លិខិត​បញ្ជា​បេសកកម្ម​ចុះមក​បង្ក្រាប​បទល្មើស បែរជាទៅការពារឲបទល្មើសទៅវិញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲដឺងថានៅ ស្រុក​មេមត់​ ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក់​កា​មេ​រី​ហើម ស្វិត ឡង់​គ្រី​ស័​រ និង​រថយន្ត​ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ប្រភេទ​នាងនួន មិន​ក្រោម ៣៥ទៅ ៥០​គ្រឿង​ ប៉ុន្តែ​សមត្ថកិច្ច​គ្រប់​ជំនាញ​មិន​បង្ក្រាប​ឡើយ​។ ចំណែកប៉ុស្តិ៍​សមត្ថកិច្ច នគរបាល និង​ប៉េអឹម ដាក់​ក្បាល​ឡាន​តម្រៀប​ចេញ​មករក​ផ្លូវ​នៅតាម​មុខ​ប៉ុស្តិ៍​មុខ​ស្នាក់ការ​មាន​ទាំង​ឡាន​សា​រ៉េ​ន​ទៀតផង ក៏ប៉ុន្តែ​ហាក់ដូចជា​គ្រាន់តែ​ជាស​ញ្ញា​គំរាម​ពួក​ឈ្មួញ​កុំ​ឲ្យ​រំលង​ ​។ ជាមួយនឹង​បញ្ហា​នេះ​អ្នកកា​សែក​ប្រចាំ​តំបន់​នោះបាន​លើកឡើងថា រថយន្ត​សមត្ថកិច្ច​ទាំងនោះ​តែងតែ​ប្រដេញ​ចាប់ អ្នកសារព័ត៌មាន​ណា​ដែល​តាម​ប្រមាញ់​យក​រូបភាព រថយន្ត​ដឹក​បទល្មើស​ដើម្បី​យកមក​ផ្សព្វផ្សាយ ដោយ​ចោទ​ពីបទ​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​សារ​ធា​រណៈ ​។​

បច្ចុប្បន្ន​ លោក ប៉េង អេងហាក់​ ជា​អធិការ នៃ​អធិការ​រដ្ឋា​ន​នគរបាល ស្រុក​មេមត់ ដែល​ទើប​ឡើងកាន់តំណែង​ថ្មីៗ​នេះ បាន​ពួតដៃ​ជាមួយ​ប្រពន្ធ​គាត់​ឈ្មោះ ណាក់ រស់នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើ​ជំនួញ​ឈើ​ពេញបន្ទុក នេះ​ដោយសារ​គាត់​កន្លង​មកជា​មេ​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់​ដ៏​មាន​បទពិសោធ និង​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​គាត់​មានអំណាច​ពេញដៃ​ថែមទៀត​នោះ គឺ​កាន់តែ​ធ្វើ​ឲ្យ​គាត់​ងាយស្រួល ធ្វើជា ខ្នងបង្អែក​រឹង​ដូច​ភ្នំ ធ្វើ ជំនួញ​ល្មើស​នេះ​តាមចិត្ត ដោយ​គ្មាន សមត្ថកិច្ច​ណា សូម្បីតែ​រដ្ឋបាល​ព្រៃឈើ​ក៏​មិន ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ​ដោយ​សុំ​តែ​គុ​ទាវ និង​កាហ្វេ​ដោយ​មិន​ហ៊ាន​មាត់​ធ្ងន់​ដាក់​ទៀតផង​។ ពលរដ្ឋ​មានការ​កត់សម្គាល់ថា ពេល លោក ប៉េង អេងហាក់​ឡើងជា​អធិការ​ភ្លាម ហ៊ាន បំភ្លេច ចោលការ​ទូន្មាន​របស់​ថ្នាក់លើ លែង​ក្រែង​ញញើត​ដោយ​ហ៊ាន បំពាន​លើ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព និង​រឹតតែ​មិន​ខ្វល់​ជាមួយ​បទបញ្ជា​លេខ ០១ របស់​រដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់ និង​បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ តែ​បែរ​គាត់​ និងភរិយាជា​អ្នកប្រព្រឹត្ត​ផ្ទាល់​ទៅវិញ​។​ លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ល្មមដល់ពេល​ត្រួតពិនិត្យ​ លោក ប៉េង អេងហាក់​ អធិការនគរបាល ស្រុក​មេមត់ ដែល​រកស៊ី រកស៊ី​ឈើ​ខុសច្បាប់​ជាមួយនឹង​ភរិយា​គាត់ ដែលមាន​គំរូ​មិនល្អ​ដល់​​មន្ត្រីនគរបាល​ក្រោ​មបង្គា​បើសិន​ជាលោក​ស្នង​ការគ្មា​នវិធានការ​ជាបន្ទាន់ទេ​ប្រជាពលរដ្ធច្បាស់​ជាចោទ​លោកថាបាន​ទ​ទួលសំណូកពីលោកអធិការនេះហើយមើលទៅបានជាមិនបង្រ្កាប៕

ka-07