ករណីចេញប័ណ្ណឆ្លងដែនប្រភេទ វីអាយភី ឲ្យជនជាតិយួនឆ្លងដែនចេញចូលប្រទេសកម្ពុជា ម៉ាសេរី មិនដឹងជាលោក អឹ ង សុងយូ មានគោលការណ៍ពីណានោះទេ គឺទាមទារឲ្យក្រសួងមហាផ្ទៃពិនិត្យមើលភាពអសកម្មនិងកំហុសឆ្គងរបស់លោក អឹ ង សុងយូ ឡើងវិញជាបន្ទាន់។មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក អឹ ង សុងយូ គឺជាមនុស្សក្រអឺតក្រទមបំផុត ហើយអំឡុងពេលលោក ហុក ឡងឌី ធ្វើជាអគ្គស្នងការនគរបាលជាតិ គេសង្កេតឃើញលោក អឹ ង សុងយូ វាយប្ញកដាក់ថ្នាក់ដឹកនាំមួយចំនួនមិនដែលគោរពទៅតាមឋានានុក្រមនោះទេ ហើយរហូតមកដល់ពេលនេះលោក អឹ ង សុងយូ នៅតែប្រើប្រាស់អំណាចនិងឥទ្ធិពលរបស់ខ្លួនដោយបំពានច្បាប់មិនខ្វល់ខ្វាយពីការកែទម្រង់របស់ថ្នាក់លើនោះទេ.។លោក អ៊ឹង សុងយូ បានចេញប័ណ្ណឆ្លងដែនប្រភេទ វីអាយភី ឲ្យទៅជនជាតិយួនរាប់រយរាប់ពាន់នាក់ ដែលមានរយៈពេលប្រើប្រាស់រយៈពេល៦ខែ ដល់១ឆ្នាំ គឺអាចចេញចូលឆ្លងដែនម៉ោងណាក៏បានគ្មានការត្រួតពិនិត្យនោះទេ ហើយជនជាតិយួនដែលចេញចូលមកធ្វើការតាមកាស៊ីណូ និងក្លឹបកម្សាន្តនៅក្រុងប៉ាវិត សឹងតែ១០០ភាគរយទៅហើយ ដែលទទួលបានប័ណ្ណឆ្លងដែនប្រភេទ វីអាយភី ដែលចុះហត្ថលេខាដោយលោក អឹង សុងយូ ក្នុងនាមជាប្រធានច្រកអន្តរជាតិបាវិត។ មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា ការចេញប័ណ្ណវីអាយភី ឲ្យជនជាតិយួន ដែលធ្វើការនៅតាមកាស៊ីណូ និងក្លឹបកម្សាន្តនាក្រុងបាវិត គឺលោក អឹ ង សុងយូ អាចប្រមូលផលប្រយោជន៍យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយរឿងសំខាន់បំផុតនោះ ការចេញប័ណ្ណឆ្លងដែនវីអាយភីឲ្យជនជាតិយួនទាំងនោះប្រើប្រាស់មិនមែនជាគោលការណ៍របស់ក្រសួងមហាផ្ទៃនោះទេ គឺអាចចាត់ទុកជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។មន្ត្រីមួយចំ នួនបានបញ្ជាក់ថា ជនជាតិយួន ដែលមានប័ណ្ណ វីអាយភី ប្រើប្រាស់អាចឆ្លងដែនម៉ោងណាក៏បានដែរ សឹងថា មានសិទ្ធិអំណាចធំធេងជាងមន្ត្រីរាជការ ឬប្រជា រាស្ត្រខ្មែរដែលមានការចាំបាច់ត្រូវនាំអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅស្រុកយួនទៀតផង។លើសនេះទៅទៀតក្នុងនាមជាអ្នកមានបុព្វសិទ្ធិគ្រប់គ្រងបារ៉ាស់ប្រចាំច្រកព្រំដែនច្រកអន្តរជាតិ បាវិត លោក អឹ ង សុងយូ ក៏បានដាក់ពង្រាយមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រោមឱវាទរបស់គាត់ឲ្យចាំកោសរូសទារលុយពីរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទាំងតូចទាំងធំដោយគ្មានការយោគយល់នោះទេ។ ជាពិសេសសម្រាប់រថយន្តក្រុងដែលលួចបង្កប់ទំនិញគេចពន្ធមកពីស្រុកយួនដែលធ្វើឲ្យខាតបង់ចំណូលថវិកាជាតិរាប់សិបម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ក៏ជាប្រភពចំណូលដ៏ខ្លាំងសម្បើមរបស់នគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក អឹ ង សុងយូ ផងដែរ។ មានន័យថា ក្នុងតួនាទីជាអ្នកកាន់កាប់បារ៉ាស់ច្រកព្រំដែន អាចឃុបឃិតឲ្យរថយន្តដឹកទំនិញគេចពន្ធឬទំនិញខុសច្បាប់ឆ្លងកាត់ច្រកព្រំដែនយ៉ាងអនាធិបតេយ្យឲ្យតែក្រុមឈ្មួញបង់លុយទៅតាមការទាមទាររបស់ពួកគេ។សម្រាប់ប្រជាពលរដ្ឋដែលមានលិខិតឆ្លងដែនក៏ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍របស់លោក អឹង សុងយូ កោសរូសឲ្យបង់លុយចាប់ពី១ម៉ឺនរៀល ដល់៥ដុល្លារអាមេរិក សម្រាប់ការបំពេញបែបបទឆ្លងដែន ៕