ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែន ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះបានឱ្យដឹងថា កាល ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ នៅចំណុច១០៥ ដែលជាព្រំប្រទល់រវាងខេត្តទាំងពីរ មានរទេះគោដឹក ឈើចេញពីព្រៃប្រមាណជាងបានធ្វើចរាចរដឹកជញ្ជូនឈើដូចជា ហ្វូងកណ្តៀរជាប្រចាំក្រោមការឃ្លាំមើលចាំទារលុយ និងធ្វើមិនដឹងឮរាល់សកម្មភាពបទល្មើសព្រៃឈើទាំងនោះ ហើយដែលក្រុមអ្នកស៊ើបអង្កេតគេគិតថា គឺមន្ត្រីប៉េអឹម អាចជាមេក្លោងនូវពីក្រោយខ្នងបទល្មើសព្រៃឈើទាំងនោះទៀតផង ១០០ រទេះ។
នេះបើតាម កម្មករស៊ីឈ្មួញដឹកឈើមួយចំនួនបានឱ្យដឹងថា ដើម្បីដឹកឈើចេញពីព្រៃបានគឺត្រូវបង់លុយឱ្យសមត្ថកិច្ច ពាក់ព័ន្ធដូចជាមន្ត្រីនគរបាល មន្ត្រីប៉េអឹម និងមន្ត្រីយោធាក្នុងមួយរទេះចាប់ពី ៧០ដុល្លារឡើងទៅយ៉ាងតិច ។ ហើយ ប្រសិនបើនរណា មិនជូនដំណឹងមុនទេ និងត្រូវពិន័យដល់ ១៥០ដុល្លារ។ ក្នុងនោះមន្ត្រីប៉េអឹមម្នាក់ត្រូវបានគេដឹងថា ជាជើងខ្លាំងក្នុងការបង្ខំឱ្យអ្នកចូលព្រៃកាប់ឈើបង់លុយតាម ការកំណត់របស់ខ្លួនជាប្រចាំយ៉ាងកាក់កបបំផុត ។
តាមប្រភពពីមន្ត្រីប៉េអឹមតូចតាចមួយចំនួននៅស្រុកកែវសីមា បានឱ្យដឹងថា អ្នកដែលមានជំនាញជំរិតយកលុយពី ក្រុមអ្នកកាប់ឈើនោះគឺជាកូនចៅរបស់លោក សាក់ សារ៉ុន មេប៉េអឹមស្រុកកែវសីមាតែម្តង ហើយត្រូវជាប្អូនបង្កើត របស់ លោក សាក់ សារ៉ាង មេប៉េអឹមខេត្តមណ្ឌលគិរីនោះឯង។ប្រភពពីប៉េអឹមដដែលអះអាងថា គេបានឃើញក្រុម មន្ត្រីប៉េអឹម បានបញ្ជាឱ្យកូនចៅរបស់ខ្លួនបង្កើតកុងត្រូលជជុះពង្រាយតាមផ្លូវនៃ ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្ត ក្រចេះពាសពេកនៅចំណុច ១០៥។
មិនតែប៉ុណ្ណោះ ប្រសិនបើនរណាម្នាក់ហ៊ានតវ៉ាមិនព្រមបង់លុយតាមការកំណត់គេប្រាកដជា យកឈ្មោះលោក សាក់ សារ៉ុន មេបញ្ជាការប៉េអឹមស្រុកកែវសីមានិងយកឈ្មោះលោក សាក់ សារ៉ាង ជាមេបញ្ជាការប៉េអឹមខេត្តមណ្ឌលគិរី មកគំរាមរឹបអូសឈើតែម្តង ហើយបើបានលុយហើយ គឺបទល្មើសព្រៃឈើទាំងនោះ គឺចរាចរសេរី ។បញ្ហារឿងមេ និងនាយប៉េអឹមស្រុក-ខេត្ត ទៅពាក់ព័ន្ធឃុបឃិតជាមួយបទល្មើសព្រៃឈើនេះ គឺជារឿងកិត្តិយសប៉េអឹមផ្ទៃប្រទេសមួយយ៉ាងសំខាន់បំផុត ដូច្នេះបញ្ហានេះមិនគួរបើ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមើលរំលងបញ្ហានេះទេ ព្រោះមេប៉េអឹមស្រុកកែវសីមាឈ្មោះ សាក់ សារ៉ុន និងមេប៉េអឹមខេត្តមណ្ឌលគិរីឈ្មោះ សាក់ សារ៉ាង កំពុងធ្វើអ្វីៗតាមអំពើចិត្ត ជាន់ឈ្លីកិត្តិយសប៉េអឹមថ្នាក់ជាតិ ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិយ៉ាង ធ្ងន់ធ្ងរបំផុត ។ ដែលគួរតែមានវិធានការបង្ក្រាប មន្ត្រីប៉េអឹមដែលមានតួនាទីហើយជាន់ឈ្លីកំណែទម្រង់ច្បាប់ជាតិនេះ ឱ្យបានធ្ងន់ដៃជាទីបំផុត ។