មណ្ឌលគិរីៈ កំលាំងរបស់ប៉េអឹមអភិរក្សជីវៈចំរុះសីមានិងមន្រ្តីបំរើការស្នាក់ការនេះ ជិះរថយន្តដេញប្រម៉ាញ់រថយន្ត ដឹកកូនក្រឡឹងបាញ់រះជាង១០គ្រាប់រង្គើរស្រុកកែវសីមា ។ ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា ៦និង១០នាទីព្រឹមថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០១៤ត្រងចំណុចឃុំ ស្រែខ្ទុម ស្រុកកែវសីមា។
ប្រភពព័ត៍មានពីសមត្ថកិច្ចនិយាយថា ការផ្ទុះអាវុធបាញ់រះជាច្រើនគ្រាប់ដូចជា សមរភូមិប្រយុទ្ធគ្នានេះគឺជាកំលាំងប៉េអឹមបំរើការស្នាក់ការអភិរក្សជីវៈចំរុះសីមា ជិះរថយន្តដេញបាញ់រះមកលើរថយន្តកំពុងដឹកកូនក្រឡឹង(ឈើបួនជ្រុងតូចៗ) មិនបានបង់លុយអោយលោក ស្វាយ វណ្ណា ប្រថានប៉េអឹម នៅទីនេះទើបលោក មេប៉េអឹមរូបនេះខ្ញាល់បញ្ជាអោយកូនចៅខ្លួនតាមបាញ់រះបែបនេះតែម្តងទៅ។ សមត្ថកិច្ចប្រាប់ទៀតថាសំណាងល្អហើយការបាញ់រះជាង១០គ្រាប់ពុំបណ្តាលអោយរងរបួសដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។ អាជ្ញាធ័រនិងប្រជាពលរដ្ឋក្នុងស្រុក
កែវសីមា បានធ្វើការសំណូមពរដល់ថ្នាក់លើជាពិសេសប្រធានអង្គភាពរបស់លោក ស្វាយ វណ្ណា នេះតែម្តង សូមជួយស្រាវជ្រាវមើលករណីផ្ទុះអាវុធនេះផង សព្វថ្ងៃនេះមានការណែនាំរបស់ថ្នាក់លើបានហាមប្រាមរួចហើយស្តីពីការផ្ទុះអាវុធអនាធិបតេយ្យបែបគំរាមកំហែងប្រជារាស្រ្តនោះ ល្មមដល់ពេលមេៗរបស់លោក ស្វាយ វណ្ណា ចុះមកសួរនាំលោកប្រធានប៉េអឹមនៅស្នាក់ការនេះផងកុំអោយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀត។
ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើរួមទាំងអង្គការសង្គមស៊ីវីលផងដែរបានអោយដឹងថា រូបភាពនៃការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើប្រកបដោយគុណភាពនោះគឺមានវិធីសាស្រ្តរបស់វាតាមផ្លូវច្បាប់មិនមែនយកកាណុងកាំភ្លើងមកប្រើប្រាស់នោះឡើយ។
ប្រជាពលរដ្ឋនិយាយថា លោកប្រធាន ប៉េអឹម នៅស្នាក់ការអភិរក្សជីវៈចំរុះសព្វថ្ងៃនេះគឺត្រូវដងត្រូវផ្លែជាមួយលោក មាគ វុឌ្ធី ប្រធានគំរោងតំបន់អភិរក្សជីវៈចំរុះសីមានិងលោក គង់ ពុទ្ធារ៉ា អនុប្រធានគំរោងនេះផ្ទាល់តែម្ដងត្រូវបានគេសង្ស័យថាក្នុងមួយថ្ងៃៗមានរថយន្ត ឡង់គ្រីស័រ ដឹកឈើឆ្លងកាត់មុខស្នាក់ការមិនតិចជាង៤០ទៅ៥០ឡាននោះទេរថយន្ត ឡង់គ្រីស័រក្នុងមួយគ្រឿងត្រូវបង់លុយអោយលោក ស្វាយ វណ្ណា ចំនួន៥០ដុល្លា និងរថយន្តកាមឺរីតូចៗមួយគ្រឿង១០ម៉ឺនរៀលដឹកចេញពីតំបន់ហាមឃាត់នេះបានដោយសេរី រីឯរថយន្តណាដឹកជញ្ជូនឈើឆ្លងកាត់ទីនេះដោយមិនបានបង់លុយអោយលោកប្រធានទេ
គឺលោកប្រធានបញ្ជាកូនចៅដេញបាញ់ផ្អើលពេញស្រុកគ្មាននណាហ៊ានក្អកជាមួយលោកប្រធាននេះឡើយ ។ទាក់ទងករណីខាងលើនេះអ្នកឆ្លើយឆ្លងព័ត៍មានយើងពុំអាចសុំការ បំភ្លឺពីលោក ស្វាយ វណ្ណាបានទេនៅថ្ងៃនេះ៕