លោក​ស័ក្តិ៥​ ឃុន​ ជឿន ​ជឿ​នបញ្ចា​ឲ្យ​កូន​ចៅ​​ជំរិត​យ​កលុ​យ​ពី​ឡាន​ដឹក​ទំនិញ​គ្រ​ប់ប្រ​ភេទ​និងជំរិត​ពល​ករឆ្លង​ដែន​ខ្មែរ​ដែល​ខុស​ច្បាប់?

ក្រុង​ប៉ោយប៉ែត ៖ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ជាដើម​។ ពាក់​ព​ន្ធ័​និង​បញ្ហា ដែល​លោក ឃុន ជឿន បាន​តម្រូវ​ឲ្យ​ទាហាន​បង់ប្រាក់ ជូន​ក្រៅ​ផ្លូវការ​នោះ មន្ត្រី​យោធា​ម្នាក់ ដែល​ឈរជើង នៅ​ច្រករបៀង​មួយកន្លែង នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ បាន​ប្រាប់​មក​ថា ក្នុង​មួយខែៗ ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន បង់​ឲ្យ​មេបញ្ជាការ​ឈ្មោះ ឃុន ជឿន បើ​ពុំ​នោះទេ គាត់​មិន​អនុញ្ញាតិ ឲ្យ​នៅ​ឈរជើង​បានទេ ហើយ​ចំណូល​ដែល​គាត់​រកបាន គឺ​ការយក​ក្បាល​ឡាន​ថៃ ចូលមក​ទិញស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ឡាន​ដឹក​ហ្គាស់​គេចពន្ធ មួយចំនួន​ទៀត ​។​

នាយ​​​និង​​​ពល​​ទា​​ហាន ដែល​​​ឈរ​​ជើង តាម​​​ច្រក​​របៀង​​​នា​​នា ប្រ​​ឈម​​​និង​​​ប្រ​​ទេស​​​ថៃ បាន​​​ត្អូញ​​ត្អែ​រ​​ថា លោក​​​ស័ក្តិ​​​៥ ឃុន ជឿន ដែល​​​ទើប​តែ​ឡើង​​កាន់​​តំ​​ណែង​​​ថ្មី ជិត​​​មួយ​​ឆ្នាំ មាន​​​តួ​​នា​​ទី​​​ជា មេ​​ប​​ញ្ជា​​ការ​​​យោ​​ធា ​​វរ​​សេ​នា​​តូច​​ថ្មើរជើង​លេខ​៥០៣ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ឈរជើង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​កម្លាំងយោធា ត្រូវបាន​ដាក់ពង្រាយ តាម​ព្រំដែន​ខ្មែរ​ថៃ និង​មាន​ទីបញ្ជាការ នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​គាបសង្កត់​តាម​បណ្តា ប៉ុស្តិ៍​ឈរជើង​ទាំងឡាយណា ដែលមាន​សេដ្ឋកិច្ច​ចំណូល អាច​ចិញ្ចឹម​ឆ្នាំងបាយ ត្រូវតែ​បង់ប្រាក់​ប្រចាំខែ​ឲ្យ​គាត់ ទៅតាម​ការកំណត់​។​

បញ្ជាក់​ចំណូល​ខាងលើនេះ មិនត្រូវ​បាន​យកមក​ដោះស្រាយ ក្នុង​អង្គភាព​ទេ ពោលគឺ​មេបញ្ជាការ​តម្រូវ ឲ្យ​បង់​ជូន​គាត់​ទាំងអស់ ដូច្នេះ​ទាហា​ន​និង​ពលទាហាន ពិតជា​រង​នូវ​ការគាបសង្កត់ ពី​លោក ឃុន ជឿន យ៉ាងខ្លាំង ដែល​ត្រូវ​ទាមទារ​ឲ្យ​លោក មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១  ចុះមក​ពិ​និត្យ​​និង​ដោះស្រាយ ចំពោះ​ទង្វើរ​របស់លោក ឃុន ជឿន ឡើងវិញ​ផង​កុំ​ឲ្យ​មន្ត្រី​តូចតាច រងគ្រោះ​តទៅទៀត​។ ចំណែក​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ណង​ច​ន្ទ័ ក៏បាន​ត្អូញត្អែរ​ចំពោះ​ទាហាន ដែលជា​កូនចៅ របស់លោក ឃុន ជឿន ដែល​ឈរជើង​នៅ​ចំណុច​ព្រំដែន​ខ្មែរ​ថៃ បាន​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន ចូល​ទៅ​​ស្វែងរក​ការងារ​ធើ្វ នៅក្នុង​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​ ។​

​ ពាក់ព័ន្ធ​ករណី​ដែល​លោក ឃុន ជឿន មេ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែល​រង​ការ​រិះគន់ថា បាន​ប្រព្រឹត្ត​ពុករលួយ បង្ក​ផល​លំបាក ដល់​កងកម្លាំង​នោះ មិនទាន់​អាច​ទំនាក់ទំនងបានទេ ​៕

Wat-010511-400x288