គង់ ពុទ្ធារិទ្ធិ ទទួល​​លុយ​​ពុក​រលួយ​​ពីឈ្មួញ​​អត់ហាន​​បង្រ្កាប​​បទល្មើស​​នេសាទ

នាយក​រដ្ឋបាលជលផល ខេត្តកំពង់ចាម ​លោក គង់ ពុទ្ធារិទ្ធិ ត្រូវបាន​ មន្រ្តីមួលដ្ឋាន​និង​ប្រជាពលរដ្ឋ​ រិះគន់យ៉ាង ចាស់ដៃថា អត់ហ៊ាន​លូកដៃ​បង្រ្កាប​បទ​​ល្មើសដែល​ស្ថិត​ក្នុង​ដែនជម្រក​របស់​ខ្លួន​ ដែល​ស្ថិត​​នៅ​ចំណុច​លូធំទំនប់​តាកុយ ស្រះហ៊ីង ឬស្សីច្រាញ់ ​ទួល​ឃ្មាក់ រហូតដល់ចំណុច ពោធិតាឡុង ​ក្នុងភូមិសាស្រ្ត ភូមិតាព្រង ឃុំថ្មកែវ និង ភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ​បាន​ឡើយ ដោយសារតែ លោក គង់ ពុទ្ធារិទ្ធិ បានឃុប​​ឃិត​ជាមួយ​ឈ្មួញ​ហើយមិន​ហានបង្រ្កាប​បទ​ល្មើស​នេសាទ ។​​

របាំងស្បៃមុងដែក​ត្រូវបាន​​ក្រុមឈ្មួញ​ធ្វើសកម្មភាព​នេសាទ​យ៉ាងគគ្រើន​ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយ​មិនខ្លាច​ញញើត​អាជ្ញាធរ​មូលដ្ឋាន និងរដ្ឋបាល​ជលផល​​ខេត្ត​កំពង់ចាម​​នោះ​ធ្វើឡើង​ក្រោយពី​មានការ​បែកធ្លាយ​ព័ត៍មាន​ពីប្រជា​ពលរដ្ឋ​ថា នាយរដ្ឋ​បាលជល​ផល​ខេត្ត​ លោក គង់ ពុទ្ធារិទ្ធិ ​បាន​បណ្តែត​បណ្តោយ​ឲ្យ​​ពួកឈ្មួញ​​មកសម្រុក​​នេសាទ​និងចាប់ត្រី​ក្នុងតំបន់​ខាង​លើនេះ ដោយមិន​​មានការ​ចុះបង្រ្កាប​រ​បាំង​ស្បៃមុង​នោះឡើយ ។

ក្រុមអ្នកភូមិនៅក្នុងក្នុងភូមិសាស្រ្តភូមិតាព្រងឃុំថ្ម កែវនិងភូមិរោធ ឃុំត្រប់ ស្រុកបាធាយ​ខេត្ត​ កំ​ពង់​​ចាម​បាន​ចោទថា ករណី​បទល្មើស​នេសាទ​ស្បៃមុងនោះ បានកើតមាន​ឡើង​ជាយូរ​មក​ហើយ ។ ចំណែក​​មន្រ្តីរដ្ឋ​បាល​ជលផល​អត់ហាន​បង្រ្កាប​ពីឈ្មួញ​នោះទេ ពី​ព្រោះ​​តែ​អំណាច​ទាំងស្រុង​កំពុងក្តោប​ក្តាប់​​ដោយបុគ្គល គង់ ពុទ្ធារិទ្ធិ ដែល​ជា នាយរដ្ឋ​បាល​ជល​ផល​​​​​​​ខេត្ត​កំពង់ចាម​​​ បើទោះ​ជាមា​នការ​តវ៉ាពី​ប្រជាពលរដ្ឋ​ពីបទល្មើស​នេសាទ​នៅ​ពេល​​ដែល​ឈ្មួញ​​​កំពុង​​ស្ទាក់​ចាប់​​យកត្រី​ធ្វើជា​ចំណី​ចិញ្ចឹមត្រី​ឆ្តោរ​យ៉ាងសេ្កកស្កះ​ និងយ៉ាងសេរី ក្នុង​តំបន់នេះ​ក៏ដោយ ។

ប្រជាពលរដ្ឋជាអ្នកនេសាទធ្លាប់បានប្រាប់ថា បើអ្នកនេសាទណាចង់យក​អូនក្រឡាញឹក​ទៅរក​ត្រី​ក្នុង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុកកោះសូទិន​​ខេត្តកំពុងចាម ត្រូវបង់លុយ​ជូន​លោក​គង់ ពុទ្ធារិទ្ធ​ នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តចំនួន ១.៣០០.០០០ រៀល​ បើមិនបង់​គឺចាប់​គ្មានរើស​​មុខ​ឡើយ។ប្រភព​​ដដែល​បាន​ខ្សឹបឲ្យ​ដឹងថា​ ច្បាប់មិន​អនុញ្ញាត​ឲ្យប្រើ នាម ឫអូន​ក្រឡាញឹក ឫ ប្រើទូក​ម៉ាស៊ីន​មិនឲ្យ​លើស​ពី​កំលាំង​១០​សេះ​នោះទេ តែដល់​ពេល​មាន​អ្នករត់ការ​ម្នាក់ ឈ្មោះ ម៉ាន កទៀក ហៅធី​យកលុយទៅ​ជូនលោក​នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តចំនួន​១លាន​៣សែនរៀល​​ ក្នុងម្នាក់ៗ​ អ្នកនេសាទ​ទំាងនោះ​អាចប្រើ​ឧបករណ៏​ខុសច្បាប់​បាន​ដូចជា នាម ឫអូន​ក្រឡាញឹក​និង​ប្រើទូក ម៉ាស៊ីន​មានកម្លាំង​ចាប់ពី២០សេះ នេសាទត្រី​ពេញ​ទន្លេ នៅស្រុក​កោះសូទិន​​នោះ​ធ្វើព្រងើយ ។

ប្រជានេសាទ​បានខ្សឹបថា​​ យោង​តាមច្បាប់​ជលផល​គឺឲ្យអ្នកនេសាទ​ប្រើអូន​ក្រឡា​រង្វើល និងប្រើទូក​ម៉ាស៊ីន​មិនឲ្យលើស​ពីកម្លាំង១០សេះ​នោះទេ ហើយការ​ចុះនេសាទ​ត្រូវសុំច្បាប់​ពីនាយខណ្ឌ​ជលផល​គ្រប់គ្រង​តំបន់នោះ​ ដោយ​ត្រូវ​បង់លុយបន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​នាម​ឫអូនក្រឡាញឹក​នោះ ត្រីប្រភេទ​ណាក៏​រត់មិនរូចដែរ រាប់តាំង​ពីទំហំប៉ុន​ជើង​ធូបឡើងទៅ ដូចេ្នះ​បើមិន​ប្រញប់​ទៅហាមឃាត់​ទេនោះ ច្បាស់ជា​រលាយហិចហោច​ពូជ​មច្ចជាតិ​អស់ជាក់​ជា​មិនខាន​ ។

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​កន្លងទៅនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​​ និង ​លោក ណៅ ​ធូក ប្រធានរដ្ឋ បាលជលផល ធ្លាប់ព្រមានជា​រឿយៗ ហើយ​ថា ​រាល់​បទល្មើស​ នេសាទទាំង ឡាយណា​ ដែល ​ធ្វើ​ឡើង​ ដោយខុសច្បាប់​នេសាទ​នោះ​នឹង ត្រូវផ្តន្ទាទោស តាម​ច្បាប់​ជា ធរមានដែល ​មិនត្រូវអត់ អោនបាន​ឡើយ​ ។ តែ​ជា​ការ​កត់​ សម្គាល់​​សម្រាប់ លោក គង់ ពូទ្ធារិទ្ធិ​ វិញ​ នៅពេល​នេះ​​ កំពុងតែ​ជក់​ខ្យល់​និង​ទឹកលុយ​ជាមួយ​ឈ្មួញ ដោយ​អត់​ហាន​​ចេញមុខ​​មក​បង្រ្កាប​​បទល្មើស​​នោះទេ ។

អ្នកភូមិ​បាន​ចោទថា បើនាយរដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម​ លោក គង់ ពុទ្ធារិទ្ធិ​ នៅ​តែបន្ត​ទទួល​យកលុយពុករលួយ និងមិន​ប្រើតួនាទី​ ក្នុង​ការចុះបង្រ្កាប​បទ​ល្មើស​ទេនោះ ប្រហែល​ជា​តំណែង​ជានាយ​រដ្ឋបាល​ជលផល​​នោះ ​ទំនងជាមិន​អាច​ឈរ​និងបាន​​យូរដែរ ព្រោះ​បច្ចុប្បន្ន​នេះ ​សម្តេច​នាយករដ្ឋ​មន្រ្តី​​កំពុងតែ​​ប្រើ​កណ្តាប់​ដៃដែក​​បង្រ្កាប​មន្រ្តីខិលខួច​ដែល​ជា​របស់​ខ្លួន​ ដើម្បី​រក្សា​​សេចក្តី​ថ្លៃថ្នូរ​ និង​​​សេចក្តីទុក​ចិត្ត​ពីប្រជា​ពលរដ្ឋ​មកវិញ​ ។

ថ្វីបើ​ករណី​បទល្មើស​ស្បៃមុង​​កំពុងតែ​​ស្ថិត​ក្នុង​​ការ​បិទ​បាំងក៏ដោយ​ តែ​ថ្មី​ៗនេះ សាព័ត៍មាន​ចាប់ដៃ​​មិនអាច​​សុំការ​​ពន្យល់​​បាន​ទេ​ ពី​លោក គង់ ពុទ្ធារិទ្ធិ​ នាយរដ្ឋបាល​ជលផល​​បាន​ឡើយ។ បុន្តែទោះ​បែបនេះក្តី​​​របាំងស្បៃមុង​​ដែលពួក​ឈ្មួញបាន​ដាក់ចាប់​យកត្រីនោះ​ក្នុងមួយបាំងៗ ​មានប្រវែង​​ពី​១ពាន់ម៉ែត្រ រហូតដល់​៣​ពាន់ម៉ែត្រ​នៅកកកុញ​សម្រាប់​ស្ទាក់​ចាប់ត្រី​​ដោយសេរី ​និង ​គ្មានឃើញ​​​មន្រ្តី​ជាន់ខ្ពស់​​រដ្ឋបាលជលផល​​ចេញមុខ​ចុះបង្រ្កាប​ឡើយ ប្រហែល​​កំពុងតែ​ត្រូវថ្នាំសន្តំ​ពួកឈ្មួញ​ និង​ទទួលយក​លុយ​ពុក​រលួយ​ដ៏ច្រើនសន្ទឹក​នៅរយៈ​ពេលចុង​ក្រោយនេះ ដោយ​មិន​ខ្លាចសំណាញ់​ច្បាប់​ និង​ប្រធានរដ្ឋបាល​ជលផល​លោក ណៅ ធូកនោះដែរ ។ ដូចេ្នះសូម​​លោក​ ណៅ ធូក ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​នេះផងថា តើលោក គង់ ពុទ្ធារិទ្ធ មានបាន​ធ្វើដូចគេ​ខ្សឹបបា្រប់អ្នក​សារព័ត៏​«ចាប់ដៃ»នេះ​មែន​ឫអត់?

Nao_Thuak