លោក ទុង​ ប៊ុន​ធឿនដាក់​ប៉ុស្តិ៍​ជជុះ​ ជំរិ​តយកលុ​យពីអ្នក​រកស៊ីដឹក​ទំនិញ​នៅចំ​ណុចសា​លា​ក្រហម

​ខេត្តបន្ទាយមានជ័យ ៖ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថាសេចក្តីណែនាំ​របស់​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការ​លុបបំបាត់​កុងត្រូលជជុះធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាងថាទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិចឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្របច្បាប់ មិនមែនជា​ប្រភេទកុងត្រូលជជុះ​នោះទេ​។ យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​ជំនាញ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​របស់លោក ទុង ប៊ុនធឿន ជា​អនុ​សាខាគយ​និង​រដ្ឋាករខេត្តបន្ទាយមានជ័យ បាន​បង្ក​ភាពអនាធិបតេយ្យបង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​តូចតាច ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញ ​។
ក្រុម​គយ​​​ច​​ល័ត ខេត្ត​បន្ទាយ​មាន​ជ័យនៅ​តែ​​បន្ត​​​​ជំរិតក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ ​ទំ​និញឲ្យ​​បង់​លុយ​​តាម​របៀបកុង​ត្រូល​ជ​ជុះផ្ទុយ​​ពី​​សេច​ក្តី​ណែ​នាំ​​ របស់​លោក គោ ស៊ុំ​​សា​រឿ​តជា​​​ប្រ​ធាន​​គណៈ​អ​​ភិ​​បាល​ ខេត្ត​​បន្ទាយ​មាន​ជ័យ  គ្មាន​ការកែទម្រង់​​។


​ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹកទំនិញដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់ដូចជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

​ ​លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់លោក ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ​៕

Wat-Simon99