មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់កំពង់ចាមនិងមេខេត្ត ត្រូវបានប្រជាពលដ្ឋក្នុងមូលដ្ឋានចោទប្រកាន់ថាបានបើកដៃឲ្យមានការដឹកត្រីឆ្តោរខុសច្បាប់ពីស្រុកយួនចូលតាមច្រកស្អំឃុំក្រែកស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មំទៅលក់តាមបណ្តាខេត្តនានាដូចជាកំពង់ចាម ខេត្តក្រចេះនិងខេត្តមណ្ខូលគិរីនិងដ៍ទៃទៀតក្នុងស្រុកខ្មែរ យ៉ាងអនាធិបតេយ្យ។ ជាងនេះទៅទៀតលោកក៏ត្រូវបានគេដឹងថាឃុបឃិតឲ្យមានការចិញ្ចឹមត្រីឆ្តោជាយូរមកហើយ តែគ្មានមន្ត្រីជំនាញថ្នាក់លើណាហ៊ានធ្វើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលម្នាក់នេះទេ។
តាមច្បាប់រដ្ឋបាលជលផលលេខ២២៧ចុះថ្ងៃទី១៣ខែគុម្ភុះ២០១៤ចេញដោយបណ្ខិតណៅ ធួកនិងបណ្ឋិតអ៊ុករ៉ាប៊ុនសំណើផ្អាកការអនុវត្តគោលការណ័អនុញ្ញាតនាំចូលនិងនាំឆ្លងកាត់ផលនេសាទប្រភេទត្រីរ៉ស់ ត្រីឆ្ដោ ត្រីឍៀប ត្រីផ្ទូកដែលពុំទាន់ធ្វើការកែច្នៃ កាត់ក្បាល។ប្រភពព័ត៌មានបានលើកឡើងថាជនល្មើសដែលបានដឹកប្រព្រឹត្តបទល្មើសនេសាទ មានច្រើន នាក់ ។ ប្រជាពលរដ្ឋបានចោទប្រកាន់ថា បើគ្មានការបើកដៃពីលោកពីមេជលផលខេត្តនិង មន្ត្រីជលផល ក្នុងខេត្តនោះទេការដឹកបទល្មើសក៏មិនអាចប្រព្រឹត្តបទល្មើសបានយ៉ាងរលូនដែរ។
ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ បានអះអាង ថាអ្នកប្រព្រឹត្តបទល្មើសនេសាទ ពិតជាមានការត្រូវរូវគ្នាជាមួយមន្ត្រីរដ្ឋបាលជលផល ខេត្តដែលប្រចាំការនិងមានកាតព្វកិច្ចត្រួតពិនិត្យបទល្មើសនេសាទនៅតំបន់នោះ។ លោក ពុធ ធារឹទ្ទមេរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បើទោះជាបានបដិសេធមិនឆ្លើយបំភ្លឺចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋក៏ដោយក៏ លោក ត្រូវគេដឹងច្បាស់ថាបានឃុបឃិតឲ្យជនជាតិយួនចិញ្ចឹមត្រីឆ្តោនិងដឹកត្រីឆ្តោយ៉ាងអនាធិបតេយ្យ ក្នុងខេត្តរបស់លោកដែរ ៕