លោក ​ជុង លឹម​ហាន​មេប៉ូ​លិ​​ស​សេ​ដ្ឋកិ​ច្ច​ដាក់​ប៉ុស្តិ៍ ​ដាក់​ជជុះ​ជំរិត​យក​លុយ​ពីអ្ន​កដឹក​ទំនិញ​ទាំង​ត្រូវច្បា​ប់និង​ខុសច្បាប់

រថយន្ត​ដឹកទំនិញ​ទាំង​ខុសច្បាប់​និង​ស្របច្បាប់​មកពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ មន្ត្រី​របស់លោក ជុង លឹម​ហាន ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ នៅក្បែរ​ផ្លូវបំបែក​ស្រែអំបិល និង​នៅក្បែរ​ផ្លូវបំបែក​វាលរេញ​ស្រុក​ព្រៃនប់ ហើយ​ទីតាំង​ប៉ុស្តិ៍​ជជុះ​ដ៏​ធំ​មួយកន្លែង​ទៀត ស្ថិតនៅ​ក្បែរ​ផ្សារ​ឧដុង្គ​តាមផ្លូវ​ជាតិ​លេខ​៥ នៃ​ខេត្តកំពង់ស្ពឺ​។​

លោក ជុង លឹម​ហាន បានលុយច្រើន​ជ្រែ​យក​តំណែង​ជា​មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំ​ ផ្លូវជាតិ​លេខ​៤ មាន​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ បង្ក​ភាពអនាធិបតេយ្យ​ក្នុង​ការដាក់​ប៉ុស្តិ៍​ជជុះ​គាប​ជំរិត​បង្ខំ​ឲ្យ​ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់លុយ​ទៅ​តាម មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ​​ឡើយ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​លើកឡើងថា កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ចុះ​ឈរជើង​ប្រចាំ​ផ្លូវជាតិ​លេខ​៤ ជំនាន់​មុន មិនដែល​កោសរូស​បង្ខំ​ឲ្យ​ពួកគាត់​បង់លុយ​តាមតែ​អំពើ​ចិត្ត​នោះទេ គឺ​ឲ្យ​ថ្លៃ​បាយ​ប៉ុន្មាន​ពួកគាត់​យក​ប៉ុណ្ណឹង ប៉ុន្តែ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ក្រុម​ថ្មី ស្ថិតក្រោម​បញ្ជា​របស់លោក ជុង លឹម​ហាន បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​គាប​ជំរិត​កោសរូស​បង្ខំ​ឲ្យ​ក្រុម​ អ្នករកស៊ី​ដឹកទំនិញ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​

​ក្រុម​ឈ្មួញ​មួយចំនួន​បានលើកឡើង​ថា ពួកគាត់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​ក៏ត្រូវ​កូនចៅ​របស់លោក ជុង លឹម​ហាន  តម្រូវ​ឲ្យ​បង់លុយ ១​ខែ ១​ពាន់​ដុល្លារ ទោះជា​សុំ​ចុះថ្លៃ​ត្រឹម​៥០០ ឬ​៧០០​ដុល្លារ ក៏​គេ​មិន​ព្រម​ដោយ​លើកឡើងថា ត្រូវ​បង់ថ្លៃ​ប៉ុស្តិ៍​អស់​ច្រើនណាស់ និង​ត្រូវ​ឡើង​លុយ​ជូន​មេ​ឲ្យ​ទាន់ពេលវេលា បើ​មិន​ដូច្នេះ​ទេ គេ​នឹង​ដក​ចេញពី​ប៉ុស្តិ៍​ដាក់ជំនួស​អ្នកផ្សេង​ដែល​ពូកែ​កាប់​ដាវ​រកលុយ​បង់ ​ជូន​មេ​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​មួយចំនួន​ដែល​ចុះ​ប្រចាំការ​តាមផ្លូវ​ជាតិ​ សំខាន់ៗ​សុទ្ធតែ​ចំណាយលុយ​ទិញ​ប៉ុស្តិ៍​បន្ត​ពី​លោក ជុង លឹម​ហាន ដូច្នេះ​ពួកគេ​ត្រូវ​បង្ក​ព្យុះភ្លៀង​តាម​ទំនើងចិត្ត​ដើម្បី​មាន​លុយ​គ្រប់​ ចំនួន​យកទៅ​បង់​ជូន​មេ​ថ្លៃ​ទិញ​ប៉ុស្តិ៍​ឲ្យ​បាន​ទាន់ពេលវេលា ដែល​តាមពិតទៅ​មន្ត្រី​ថ្នាក់ក្រោម​ទាំងនោះ​មិនសូវ​សល់​ប្រាក់​យកទៅ​ផ្ទះ​ ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​ពេល​មានឈ្មោះ​ចុះ​ប៉ុស្តិ៍ ងាយស្រួល​មិនចាំបាច់​ទៅ​បង្ហាញ​វត្ត​មាននៅ​កន្លែងធ្វើការ និង​អាច​សល់​ប្រាក់​បន្តិចបន្តួច​យកទៅ​ចិញ្ចឹម​ប្រពន្ធ​កូន​។​

លោក ជុង លឹម​ហាន កំពុង​បង្ក​ព្យុះភ្លៀង​ធ្វើ​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ​ក្តៅក្រហាយ​ យ៉ាងខ្លាំង ចំពោះ​អំពើ​កោសរូស​បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ​ ​។​

គេ​ចង់ឃើញ​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យមើល​លក្ខណៈសម្បត្តិ​របស់លោក ជុង លឹម​ហាន ឡើងវិញ​ផង ព្រោះ​តាម​ខ្លឹមសារ​នៃ​លិខិត​បញ្ជា​បេសកកម្ម​នគរបាល​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ទាំងអស់ មាន​តួនាទី​ចុះ​ស្រាវជ្រាវ​ស្រង់​ទិន្នន័យ​ពីបទ​ល្មើស​សេដ្ឋកិច្ច​រាយការណ៍​ ជូន​ថ្នាក់លើ​ឬ​សុំ​កម្លាំង​សហការ​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងនោះ​។ ហើយ​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ណែនាំ​ដល់​នគរបាល​ក្រសួងមហាផ្ទៃ​គ្រប់​ជាន់ថ្នាក់​ឲ្យ​ពិនិត្យ​ ពិចារណា​ឡើងវិញ​ពី​ប្រតិបត្តិការ​របស់​ពួកគេ ពេល​ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ ត្រូវតែមាន​កិច្ចសហការ​និង​ជូនដំណឹង​ដល់​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​សុំ​កម្លាំង​សហការ​ជាដើម​ប៉ុន្តែ​ជាទូទៅ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បែរជា​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ ចិត្ត មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ។​

ចាប់តាំងពី​លោក ជុង លឹម​ហាន បាន​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដល់​ស្រុក​កោះធំ ខេត្តកណ្តាល ដើម្បី​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​។ ជាធម្មតា លោក ជុង លឹម​ហាន គឺជា​មនុស្ស​ដែល​ចង់បាន​មុខ ចង់បាន​មាត់​ខ្លាំងណាស់ ហើយ​គាត់​ដើរតួ​ជា​អ្នក​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងខេត្ត​ តែមួយ​ករណី​ប៉ុណ្ណោះ ដើម្បី​យក​គាប់​យក​គួរ​ ​ថ្នាក់លើ។ សេចក្តីណែនាំ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ក៏ដូចជា​បទបញ្ជា​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​លុបបំបាត់​ កុងត្រូលជជុះ ​៕​

aunpoanmonyroath_polsaroeun-222x150