នៅស្រុកខ្មែរពិតជាមិនធម្មតាមែន ! នៅពេលដែលគេឃើញ ស.ជ.ណ មួយចំនួនបែរជាហ៊ានលុបអនុក្រឹតនិងសាលក្រមតុលាការគ្រប់ជាន់ថ្នាក់ យ៉ាងមានប្រសិទ្ធភាពបំផុត ។
យោងតាមពាក្យបណ្តឹងមួយ ដែលគេឃើញថាមានភាពមិនប្រក្រតីទៅលើជនរងគ្រោះឈ្មោះ ហួត សារុំដែលមានលំនៅនៅភូមិកាកាប ដែលខំប្រឹងកាប់ឆ្កាព្រៃលើដីព្រៃទួលក្នុងភក់គ្រលុកជ្រាំតាំងពី ឆ្នាំ ១៩៧៩ មកម្ល៉េះ ដើម្បីនិងដាំដុះធ្វើអាជីវកម្ម និងអាស្រ័យផល ។ ហើយស្រាប់តែនៅថ្ងៃទី ២២ខែឧសភា ឆ្នាំ២០០៧ គេបែរជា ឃើញក្រុម មេខ្យល់ចំនួន ១០នាក់ដែលតាំងពីឆ្នាំ ១៩៧៩ គ្មានបានអើពើធ្វើអ្វីសោះនោះបានប្រមូលផ្តុំមេដៃគ្នាក្នុង ទូរលេខពុំច្បាស់លាស់បន្លំមេដៃប្រជាពលរដ្ឋដាក់ប្តឹងស្នើសុំទៅ ទីស្តីការគណៈរដ្ឋមន្ត្រីរំលងមូលដ្ឋានអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ក្រុងដែលជាម្ចាស់អាជ្ញាធរដែនដីផ្ទាល់ហើយ ស.ជ.ណដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន នោះបានរំលោភទៅលើអ្នកកាន់កាប់ពិតប្រាកដហើយបានបន្សល់នូវទុក សោកនាដកម្មមកទល់ថ្ងៃនេះ លើគ្រួសាររបស់លោកយាយ ហួត សារុំយ៉ាងអយុត្តិធម៌បំផុតដោយសារតែឥទ្ធិពលត្រឹមសេចក្តីជូនដំណឹងដោយ លោកប្រាក់ សុខុន ហៅថា ស.ជ.ណ នោះ ។
បើយោងតាម ស.ជ.ណឬសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៣៨៩ ស.ជ.ណចុះថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០០៨ ដែលចុះហត្ថលេខា និងត្រាដោយលោកប្រាក់ សុខុន រដ្ឋលេខាធិការ ។ ហើយ ស.ជ.ណនោះ គឺបានលំអៀងជាន់ឈ្លីពីលើរបាយការរបស់ក្រុមអាជ្ញាធរស្ទើរគ្រប់ ជាន់ថ្នាក់ ដោយជឿតាមរបាយការឆបោកភូតកុហកនិងពុករលួយទទួលសំណូកដល់ទៅ ២០ម៉ឺនដុល្លាររបស់នាយអនុអធិការកិច្ចទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ឈ្មោះ សេងយៀនដែលទទួលសំណូកពីក្រុមប្រជាពលរដ្ឋជាមេខ្យល់ជាតំណាង ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង ១០នាក់ ១០២គ្រួសារ និងបច្ចុប្បន្នកើនឡើងដល់១២០គ្រួសារនោះ ។
យោងចំណារ និងរបាយការណ៍របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភានិងព្រឹទ្ធសភា និងអធិការកិច្ចចុះ លេខ ៣៣០/០៩ ទរពអរន ចេញថ្ងៃទី ២២ខែ០៦ ឆ្នាំ២០០៩ ដែលរបាយការណ៍នោះ ក្រសួងអធិការកិច្ចជាអ្នកស៊ើបអង្កេតពីលើរបាយការណ៍ ស.ជ.ណ មិនប្រក្រតីនោះនិងរាយការជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនពីកំហុសឆ្គងប្រព្រឹត្តអំពើពុករលួយលើការ Lobby របាយការណ៍របស់ប្រជាពលរដ្ឋរងគ្រោះឱ្យក្លាយជាកំហុសឆ្គងពុក រលួយនិងឃុបឃិតបក្ខពួកនិយម ហើយយកលុយសំណូកដល់ទៅ ២០ម៉ឺនដុល្លារពីក្រុមមេខ្យល់ ដែលរំលោភយក ដីរបស់លោកយាយ ហួត សារុំនោះ ថែមទាំងចេញស.ជ.ណ រំលោភលើដីជនរងគ្រោះពិតប្រាកដដោយគ្មានការស៊ើបអង្កេតបន្តិចណាសោះ ។ ហើយបើគេមិនភ្លេចទេ !របាយការណ៍នេះមានន័យយ៉ាងគ្រប់គ្រាន់ថា បានតាំងខ្លួន ការចេញ ស.ជ.ណរបស់លោក ប្រាក់ សុខុន គឺជាការរំលោភច្បាប់និងមានន័យយ៉ាងគ្រប់គ្រាន់ថានៅពីក្រោយការទទួល សំណូកសូកប៉ាន់លុយដល់ ទៅ ២០ម៉ឺនដុល្លារជាមួយនិងជីដូន១របស់លោក ហ៊ុន សែន ឈ្មោះ ឌី ប្រឹម និងសេង យៀនដែលជាអតីតអធិការកិច្ចដែលត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសដក តួនាទី និងលុបឈ្មោះចេញពីមន្ត្រីអធិការកិច្ចជាស្ថាពរហើយនោះ ។
ជាងនេះទៅទៀត ក្រោយពេលដែលត្រូវបានបែកធ្លាយ និងលោក ហ៊ុន សែននាយករដ្ឋមន្ត្រីបណ្តោយឱ្យ តុលាការកាត់ទោសប្អូនលោកនិងនាយរងអធិការកិច្ច និងបញ្ចប់ដកតំណែងលោក សេង យៀន ចេញពីក្របខណ្ឌស្ថាពរហើយនោះ ។ ហើយមានន័យយ៉ាងគ្រប់គ្រាន់ថា ស.ជ.ណនោះគ្មានតម្លៃទៀតទេ ! បាត់សកម្មភាពរំលោភ ដីជនរងគ្រោះទៅមួយរយៈស្រាប់តែនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៤ បរាជ័យ និងថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ២០១៤ បានសម្រេចតាមរយៈ ស.ជ.ណ មិនប្រក្រតីនោះយ៉ាងសែនអយុត្តិធម៌បំផុត ។
តាមការអំពាវនាវរបស់ជនរងគ្រោះ ហួត សារុំ និងសរម៉ាចក៏បានសំណូមពរដល់ក្រុមអាជ្ញាធរគ្រប់ជាន់ថ្នាក់និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនគួរតែមេត្តាចុះស្រាវជ្រាវឡើងវិញនៅការចេញ ស.ជ.ណរបស់ទីស្តីការគណៈរដ្ឋ មន្ត្រីដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុនដែលរំលោភទៅលើក្រុមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយមិនតែ ប៉ុណ្ណោះស.ជ.ណ នេះកំពុងតែរំលោភយកដីនិងចាក់ដីលើដីទំនាស់យ៉ាងពឹសពុលបំផុតតាមរយៈ ទឹកលុយអំណាចរបស់ក្រុមអាជ្ញាធរពាក់ព័ន្ធពុករលួយមួយចំនួន យ៉ាងបំពានច្បាប់បំផុត។
មិនតែប៉ុណ្ណោះដែលបញ្ហានេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងទង្វើ បំពានច្បាប់របស់ ស.ជ.ណ ទៅលើក្រុមអាជ្ញាធរគ្រប់ជាន់ថ្នាក់នោះទេ ! ព្រោះថា ក្រុមអាជ្ញាធរ និងរបាយការណ៍របស់ក្រុមអាជ្ញាធរគឺជាអ្នកនៅរួមស្និទ្ធ និងជិតដិតបំផុតជាមួយក្រុមប្រជាពលរដ្ឋមិនមែនសំណូកលុយ ២០ម៉ឺនដុល្លាររបស់ឈ្មួញរត់ការរំលោភយកដីរបស់ជនរងគ្រោះ ហួត សារុំ នៅជាមួយស.ជ.ណនោះទេ ។ ដូច្នេះគេគួរតែពិនិត្យឡើងវិញកុំឱ្យគេយកច្បាប់ជាតិ របស់ប្រទេសមួយទៅលេងសើចតាមស.ជ.ណ ទៀត ៕