លោ​ក​ ​អ៊ុំ​ ​វណ្ណា​​មេ​​ប៉ូលី​​សសេ​ដ្ឋកិច្ច​មាន​​ប្រាក់​ខែ​​ប៉ុន្មា​ន​​មា​ន​លុយ​​សាង​​សង់​ភូមិ​​គ្រឹះ​​ស្កឹម​ស្កៃ

រាជធានី​ភ្នំពេញ ៖មន្ត្រី​មួយចំនួន បាន​និយាយ ​ឲ្យ​ដឹងថា លោក អ៊ុំ វណ្ណា ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ពោរពេញ​ដោយ​ឥទ្ធិពល​អំណាចនិង អត់​ដែល​ផ្លាស់ប្តូរ​ទៅណា​ទេ គឺ​ក្តោប​ក្តាប់​ការងារ​បង្ក្រាប បទល្មើស​ព្រៃឈើ ចំនួន ៤​ខេត្ត ​។ មន្ត្រី​ជាច្រើន​ត្រូវបាន​ផ្លាស់ប្តូរ ទៅតាម​អាណត្តិ នៃ​លិខិត​បេសកកម្ម បើទោះបីជា​មន្ត្រី​ទាំងនោះ មាន​ស្នាដៃ​ល្អ បែបណាក៏ដោយ ប៉ុន្តែ​សម្រាប់ លោក អ៊ុំ វណ្ណា បាន​ក្លាយជា មន្ត្រី​ផ្កា​រីក​គ្រប់​រដូវ មានអំណាច​ពង្រាយ​កូនចៅ ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ ពី​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក អ៊ុំ វណ្ណា ក៏បាន​ធ្វើជា​បង្អែក ឲ្យ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ក្នុងការ​ដឹកជញ្ជូន​ឈើ ចេញទៅ​ស្រុក​វៀតណាម ល្បី​ពេញ​ភូមិភាគ​ឥ​សាន្ត​ផងដែរ​។​

លោក អ៊ុំ វណ្ណា ជា​​ប្រ​ធាន​​ប្រ​តិ​បត្តិ​​នគរ​បាល ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ក្តោប​​ក្តាប់​​ការ​ងារ​​ប​ង្ក្រាប បទ​ល្មើស​​ព្រៃ​ឈើ ចំ​នួន ៤​​ខេត្ត រួម​មាន​​រាជ​ធា​នី​​ភ្នំ​ពេញ កំ​ពង់​ធំ ក្រ​ចេះ និង​​ខេត្ដ​​កណ្ដា​លមានអំណាច​ខ្លាំង​ប៉ុណ្ណា​នោះទេ បានជា​គាត់​អាច​ចាត់តាំង ខ្សែបណ្ដាញ ឱ្យ​ឃុបឃិត​ជាមួយ ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​សុខ​ស្រួល ហើយ​លោក អ៊ុំ វណ្ណា បាន​តាំងខ្លួន​ជា​ដៃស្ដាំ ប្រមូល​ប្រភព​សេដ្ឋកិច្ច ឱ្យទៅ​មេ​ធំៗ តាមរយៈ​ការប្រើប្រាស់ លិខិត​បញ្ជា​បេសកកម្ម របស់លោក នេ​ត សាវឿនបង្ខំ​ឱ្យ​ក្រុម​ឈ្មួញបង់លុយ​តាមចិត្តនឹកឃើញ ​។​

​ ​ រឿង​សំខាន់​នោះ ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក អ៊ុំ វណ្ណា តែងតែបាន​យក​តួនាទី​របស់ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយ​ពួក​ឈ្មួញ ច្រើនជាង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​។

​ ជាក់ស្ដែង​លោក អ៊ុំ វណ្ណា បាន​សាងសង់​ភូមិគ្រឹះ យ៉ាង​ស្កឹមស្កៃ​មួយ នៅជាប់​នឹង​មាត់ទន្លេ ក្រោយ​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មួយផ្នែកធំ នៃ​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម នៅក្នុង​ភូមិគ្រឹះ​នោះ សុទ្ធតែ​ធ្វើឡើង​ពី ប្រភេទ​ឈើ​ប្រណីតៗ ដ៍​មានតម្លៃ​លំដាប់​សេដ្ឋី ​៕

thumb