មេ​គយ​ច្រក​ភ្នំដិ​ន​ទុក​ច្រ​ករ​បៀង​ ២​ក​ន្លែង​ឲ្យក្រុ​មឈ្មួ​ញ​នាំ​ចូល​ទំនិ​ញ​គេច​ពន្ធគ្រ​ប់ប្រ​ភេទ

ខេត្តតាកែវ ៖ក្រុមឈ្មួញ​បាននិយាយ​ថាជាទូទៅ​ទំនិញគេចពន្ធ មានដូចជាទំនិញ​ចាប់ហួយគ្រឿង​អេឡិចត្រូនិក ក្នុងនោះ​មាន​គ្រឿង​អេឡិចត្រូនិក របស់​ក្រុមហ៊ុន Open net ផងដែរ ត្រូវបាន​គេ​ដឹក​តាម​រថយន្ដ ពី​ក្រុង​ព្រៃនគរ ប្រទេស​វៀតណាមមកដល់​ព្រំដែន លើកដាក់​ទូក​ធំៗ ដឹក​ឆ្លងកាត់​មក​ច្រករបៀង​ខាងលើទើប​ឈ្មួញ​ហោ​ស្រី ចាន់ថា និង​ចែ​ពៅ បន្ដ​ដឹក​តាម​រថយន្ត ទួរីស​ក្នុង ១​យប់មាន​យ៉ាងតិច​ពី ១៥​ទៅ​២០ រថយន្ដ ក្នុងនោះ ១​រថយន្ដ​ទួរីសផ្ទុកទំនិញ​ស្មើនឹង ចំណុះ ៤​តោន ។​

មាន​​ឈ្មួញ​​ធំ​ៗ ចំ​នួន ៣​​នាក់ ដែល​ជា​​អ្នក​​នាំ​ចូលទំ​និញ​គេច​ពន្ធ​​សុទ្ធ​សាធ តាម​​ច្រក​របៀង​​ចំ​នួន​២ ក​ន្លែងក្បែរ​​ច្រក​​អន្ដរ​ជាតិ​​ភ្នំ​​ដិ​ន គឺ​​ចែ​​ហោ​​ស្រី​, ឈ្មោះ ចាន់​ថានិង​​ចែ​​ពៅ ដែល​​មេ​​ឈ្មួញ​​ទាំង ៣​​នាក់​​នេះ រស់​នៅឃុំ​​ទ​ន្លាប់ប៉ុន្ដែ​​បាន​រក​ស៊ី​នាំ​ទំនិញគេចពន្ធចូល​តាម​ច្រករបៀង​ ខាងលើនេះ យកមក​ស្ដុក​ទុក នៅ​ចំណុច​ច្បារអំពៅ ខណ្ឌមានជ័យដើម្បី​បន្ដ​ចែកចាយ ឲ្យ​ម៉ូយ​និង​អ្នក​បោះ​ដុំ ពេញស្រុកខ្មែរ។​

​ ​ជាទូទៅ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ត្រូវបាន​ឆ្លងកាត់ ច្រករបៀងចាប់ពី​ម៉ោង ៨​និង​៣០ នាទី ទៅ​ម៉ោង​៩ យប់ ហើយ​បន្ត​ធ្វើដំណើរឆ្លងកាត់​លើ​កំណាត់ ផ្លូវជាតិ​លេខ​២ ឆ្ពោះ​មក​ច្បារអំពៅ យ៉ាងយូរ​ត្រឹម​ម៉ោង១២​ទៅ​ម៉ោង​១ រំលងអធ្រាត្រ ទើប​ក្រុម​ឈ្មួញ​ទាំង ៣​រូបនេះ បានប្រើ​រូបភាព​លើក​ទំនិញ ដាក់​តាម​រ៉ឺម៉ក​កង់​៣ ឬ​រថយន្ដ​តូចៗឱ្យ​ម៉ូយ​របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ ។​

​ក្រុម​ឈ្មួញ​បាន​បញ្ជាក់ថា ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន ដែល​ទើប​ទៅកាន់​តំណែង​ថ្មីទទួលបាន​ប្រភព​សេដ្ឋកិច្ច យ៉ាងខ្លាំង​ពី ច្រករបៀង​ទាំង​២ដែល​ឱ្យ​អនុប្រធាន​១​រូប​ឈ្មោះ បូ ជា​អ្នកទទួលខុសត្រូវប្រមូល​ប្រយោជន៍​នៅ​ទីនោះ ប៉ុន្ដែ​អំពើពុករលួយ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះកំពុងតែ​ធ្វើឱ្យ​រដ្ឋ បាត់បង់​ចំណូល​ពន្ធ នាំចូល​យ៉ាងធ្ងន់ធ្ងរ ពិសេស​មេ​គយច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន កំពុងតែ​បង្កើត​ឱ្យ មាន​ភាព​ធូររលុងទំនិញគេចពន្ធ​។

​ពាក់ព័ន្ធ​នឹង ទំនិញគេចពន្ធ ឆ្លងកាត់​ច្រករបៀង​ទាំងនេះមិនដឹងថា លោក គុណញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានដឹងរឺទេប៉ុន្ដែ​គេ​ទទួលស្គាល់ថា មេ​ឈ្មួញ​ទាំង​៣ ដែល​រកស៊ី​ល្មើសច្បាប់មាន​ទំនាក់ទំនង​ល្អ​ ជាមួយ​ជំនាញ​គយ​ ហើយ​ក្រុម​គយ​ចល័តលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ខេត្ដ​តាកែវ ខេត្ដ​កណ្ដាលនិង​សមត្ថកិច្ច​ពាក់ព័ន្ធមួយចំនូនធំ សុទ្ធ​តែបានប្រយោជន៍​ទើបមិនបង្រ្កាប ​៕

Wat-Simon99