លោក​ ឆាយ​ សុ​វណ្ណ​ហៅ​ស្នា​មេ​ប៉ុ​ស្តិ៍ជើង​ទឹក​ប្រចាំ​កោះ​សេះ បើក​ភ្លឿង​ខៀវឲ​ឈ្មូ​ញ​ដឹ​ក​ប្រេង​សាំ​ងនិង​ទំនិ​ញគេ​ចពន្ធ​គ្រប់​ប្រភេ​ទ​ពេញ​ផ្ទៃ​ស​មុទ្រ

ថ្មីៗ​មាន​ករណី​បែកធ្លាយ​ថា ឈ្មោះ លោក ឆាយ សុវណ្ណ ហៅ​ស្នាក្នុង​តួនាទី​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​កោះសេះ កំពុងមានអំណាច​ប្រមូល​លុយ​យក​ទៅ​ច្រក​ហោ ប៉ៅ​និង​ទុក​សម្រាប់​អភិវឌ្ឍន៍​មុខតំណែងយ៉ាង​កាក់កប​បំផុត ហើយ​ប្រាក់ ដែល​ប្រមូលបាន​ពី​ការឃុបឃិត​បិទ​ភ្នែក​ឱ្យក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ ប្រេងសាំង​គេច​ពន្ធ​ចូល​កោះ​ខ្យង លោក ឆាយសុវណ្ណ ហៅ​ស្នា យក​ទៅ​ច្រក​ហោប៉ៅ​តែម្នាក់ឯង​មិន​ដែល​ខ្វល់ខ្វាយ​ពី​ទុក្ខលំបាក​របស់​ មន្ត្រី​ក្រោម​ឱវាទ​នោះទេ។​
​មិនតែប៉ុណ្ណោះ​មកដល់ពេលនេះ​គេ​មិនដឹង​ទេ​ថា តើ​អំពើពុករលួយ​ដែល​លោក ឆាយសុវណ្ណ ហៅ​ស្នា កំពុង​ប្រព្រឹត្ត នៅពេលនេះមាន​ចំណែក​វេច​ខ្ចប់​យក​ទៅ​ចែកជូន​ថ្នាក់លើ​របស់​គាត់​ឬក៏​យ៉ាងណា​ នោះទេទើប​គេ​មិនដែល​ឃើញ ថ្នាក់លើ​កោះហៅ​លោក ឆាយ សុវណ្ណ ហៅ​ស្នាទៅ​ដាក់​ពិន័យ​ម្តងណា​ឡើយ​ដែល​ទំណង​មក​ពី​ថ្នាក់លើ​នៅ​ពីក្រោយ  ឆាយសុវណ្ណ ហៅ​ស្នា នេះ​ក៏​អាច​ថា​បាន ។​

តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កំពត​បាន​ឱ្យដឹងថា លោក ឆាយ សុវណ្ណ ហៅ​ស្នាបាន​ប្រើ​អំណាច​ជា​មេ​ប៉ុស្តិ៍​ជើង​ទឹក ប្រចាំ​កោះសេះឃុបឃិត​បិទ​ភ្នែក​ឱ្យ​ទូក បេ​អឺ​ដែកដឹក​ប្រេង​សាំង​និង​ម៉ា​ស៊ូ​ត​គេច​ពន្ធ​មកពី​កប៉ាល់​ធំៗ​ដែល​ចត​ នៅខាងក្រៅ​កោះ​ស្តេចយកមក​លក់​ចែកចាយ​នៅលើ​កោះសេះ​ដែល​នៅ​ទីនោះ​ទូក​នេសាទ​ រាប់រយ​គ្រឿង​បាន​ចូល​ចត ដើម្បី​ទិញ​ប្រេងសាំង​យកទៅ​ចាក់​ទូក​របស់​ពួកគេហើយ​ប្រេងសាំង​គេច​ពន្ធ​ ជាច្រើន​ម៉ឺន​លីត្រ ត្រូវបាន​ដឹកជញ្ជូន​ចូល​កោះ​ខ្យង​យ៉ាង​គគ្រឹកគគ្រេង​។​
​បើ​តាម​ការពិត ការដឹកជញ្ជូន​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​គេចពន្ធមក​លក់​ចែកចាយ​នៅលើ​កោះសេះ អាច​ដំណើរការ ដោយ​អនាធិបតេយ្យ​បែបនេះក៏​ព្រោះតែ​មាន​ការ​បង់លុយ​ឱ្យ​លោក ឆាយ សុវណ្ណ ហៅ​ស្នា ជាប់​ជាប្រចាំទើប​គាត់មិន​ដែល​អើពើ​ក្នុង​ការបង្ក្រាប​ជាពិសេស​ក្រុម​ឈ្មួញ​ ដែល​រកស៊ី​ដឹក​ជញ្ជូន​ប្រេង​សាំង​និង​ម៉ា​ស៊ូ​ត​គេចពន្ធ​បាន​ ស្គាល់ចិត្តស្គាល់ថ្លើម​លោក ឆាយសុវណ្ណ ហៅ​ស្នា យ៉ាង​ច្បាស់​តាមរយៈ​ការបែងចែក​ប្រយោជន៍​ជាប្រចាំ​។​

មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​តូចតាច​មួយ​ចំនួន​បាន​លើកឡើង​ថាកប៉ាល់​ដឹក​ ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ធំៗ​ដែល​ចត​នៅ ក្រៅ​កោះ​ស្តេចបាន​ធ្វើជា​ទីតាំង​សម្រាប់​លក់​ចែកចាយ​ប្រេងសាំងនិង​ម៉ា​ស៊ូ​ ត​ឱ្យ​ឈ្មួញ​ជាច្រើន​ទៀត ដឹកជញ្ជូន តាម​ទូក​បេ​អឺ​ដែកមក​ស្តុក​ទុក​និង​លក់​ចែកចាយ​នៅលើ​កោះ​ស្តេច​ដែល​នៅ​ទីនោះ ​លោក ឆាយសុវណ្ណ​ហៅ​ស្នា ជា​អ្នក​មាន​ឥទ្ធិពល​អំណាច​ធំធេងគ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ ប្រសិន​បើ​លោក ឆាយ សុវណ្ណ ហៅ​ស្នាជា​អ្នក​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ ចិត្ត​។ជាពិសេស​ទៅទៀត​ពេលខ្លះទៀត មន្ត្រី​តូចតាច​មួយ ចំនួន​បាន​ចំអក​ថាក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេច​ពន្ធ​ចូល​មក​ លក់​ចែកចាយ​នៅលើ​កោះ​សេះ ភាគច្រើន ជា​បក្ខពួក​និង​សាច់ញាតិ​របស់​លោក ឆាយ សុវណ្ណ ហៅ​ស្នាព្រោះ​ឈ្មួញ​ទាំងនោះ​តែងតែ​បង្ហាញប្ញ​ក​ក្រអឺតក្រទមបំផុត​មិន​ក្រែង​ ញញើត​មន្ត្រី​តូចតាច​នោះ​ទេ ហើយ​គេ​មិន​ច្បាស់​ទេ​ថាក្នុង​មួយ​ខែៗ​ការដឹកជញ្ជូន​ប្រេងសាំង​មួយទូកៗ​ ឈ្មួញ​ទាំងនោះ​បាន​បង់លុយ​ឱ្យ​លោក ឆាយ សុវណ្ណ ហៅ​ស្នាក្នុង​ចំនួន​ប៉ុន្មាន​នោះ​ទេ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​។ហើយ​ដែល​បញ្ហា​នេះ មិនគួរ​ថ្នាក់លើ​មើលរំលង​បញ្ហា​នេះ​ទេ ៕

73