ខេត្តកណ្តាល ៖អ្នកភូមិព្រែកស្បូវ បានឲដឺងថា ជារៀងរាល់មានយូនច្រើនណាស់មិនដឹងថាមានចំនួនប៉ុន្មាននាក់នោះទេ បានចូលមកនេសាទត្រីនៅក្នុងបឹង អតីតដែនឡូត៍នេសាទខាងលើ ដោយប្រើឧបករណ៍ សៃយ៉ឺន ស្បៃមុងសុទ្ធសឹងជាសៃយ៉ឺន ប្រភេទយក្ស ប្រើបច្ចេកទេសដាក់កាច់ឡុកកន្ទុយកណ្តុរ ដោយមានរបាំងព្រួល។ ស្បៃមុង រាប់រយពាន់ម៉ែត្រនៅពេញពាស ក្នុងផ្ទៃបឹងតែម្តង ធ្វើឲ្យពួកកគាត់ជាប្រជានេសាទខ្មែរក្រីក្រ រកតែកន្លែងដាក់មង ចងសន្ទូចមិនបានទេ។
ពួកអ្នកនេសាទជនជាតិវៀតណាមម្នាក់ ប្រើឧបករណ៍ សៃយ៉ឺនស្បៃមុងច្រើនមាត់ ដើម្បីដាក់ចាប់ត្រី ហើយពេលដែលលើកចាប់យកត្រីម្តងៗ គឺម្នាក់ៗប្រមូលត្រីបានពី ២ទៅ៣ តោន ហើយពួកគេលើកចាប់យកត្រី តែពេលយប់ទេ ហើយក្នុងមួយថ្ងៃ លើកម្តង។ ប្រភពដដែលបានបន្ថែមថា ចំពោះមន្ត្រីនគរបាល វរៈការពារព្រំដែន ៦០៥ប្រចាំទិសជ្រៃធំម្នាក់ ដែលបាននាំជនជាតិ វៀតណាមជាច្រើន ចូលលុកលុយនេសាទត្រី ដោយខុសច្បាប់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ដុងជាមេប៉ុស្តិ៍វរៈ ការពារព្រំដែនចម្ការចេក ។
មន្ត្រីនគរបាល វរៈការពារព្រំដែន ៦០៥ប្រចាំទិសជ្រៃធំម្នាក់ បាននាំជនជាតិវៀតណាមជាច្រើនចូលលុកលុយនេសាទត្រី ដោយប្រើឧបករណ៍ខុសច្បាប់ រួមមានសៃយ៉ឺនស្បៃមុង នៅក្នុងបឹងអតីតឡូត៍លេខ១៥ ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល និងអតីតឡូត៍លេខ១១និងឡូត៍លេខ១៣ ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ យ៉ាងអនាធិបតេយ្យ ។
មន្ត្រីនគរបាលរូបនេះ បាននាំជនជាតិវៀតណាម មកនេសាទ ដោយប្រើឧបករណ៍សៃយ៉ឺន ស្បៃមុងនេះ គឺមិនមែនតែឆ្នាំនេះទេ នាំមកជារៀងរាល់ឆ្នាំហើយក្នុងមួយឆ្នាំ មន្ត្រីនគបាលរូបនេះ បានទទួលប្រាក់ពីក្រុមអ្នកនេសាទ ជនជាតិវៀតណាមទាំងនោះ រាប់សិបលានរៀល ឯណោះជាថ្នូរនឹងការការពារ រត់ការបើកផ្លូវ ឲ្យអ្នកនេសាទជនជាតិ វៀតណាមទាំងនោះ មានឱកាស ប្រើឧបករណ៍ខុសច្បាប់ បានយ៉ាងរលូន។ ដូច្នេះសូមអាជ្ញាធរ ពិសេសមន្ត្រីជំនាញមេត្តាចាត់វិធានការបង្ក្រាបចំពោះបទល្មើសនេសាទ ទាំងនេះផង៕