លោក​ កៅ សា​រ៉ាណា​ប្រមូ​​ល​លុយ​ពីឈ្មួ​ញតូ​ចធំ​ឲ្យ​ដែ​លនាំទំនិ​ញគេ​ចពន្ធ​ចូល​តាមច្រ​កទ្វា​រអន្ដ​រជា​តិ​ចាំយា​ម

ខេត្តកោះកុង លោក កៅ សា​រ៉ា​ណា បាន​យក​មន្ត្រី​ដែលមាន​ជំនាញ​កាប់​ដាវ ឲ្យ​កាន់​ការងារ​សំខាន់ៗ ដើម្បី​ប្រមូល​សេដ្ឋកិច្ច ពី​ការហូរចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ការ​យកលុយ ពី​អ្នកដំណើរ​ឆ្លងដែន តាមរបៀប​ពុករលួយយកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន យ៉ាង​ស្រួល​គ្នានញញើតនិងអង្កភាពប្រឆាំងអំពើពុករលួយ ។​

​អ្នករកស៊ី​ដឹកទំនិញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក កៅ សា​រ៉ា​ណា មកកាន់​តំណែង​ជា មេ​ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​ចាំ​យាម គាត់​បានធ្វើការ​រិត​បន្ដឹង ចំពោះ​ការនាំ​ទំនិញ ចេញ​-​ចូល របស់​អាជីវករ​តូចតាច ក្រោម​ហេតុផល​យកលុយ​ថ្លៃ​បាយ តែ​ធូររលុង​ចំពោះ​ទំនិញគេចពន្ធ ដែល​ឈ្មួញ​នាំចូល តាម​រថយន្ដ​ធំៗ ទាំងថ្ងៃ​ទាំង​យប់ ព្រោះតែ​ឈ្មួញ​ធំៗ​ទាំងអស់នោះ បង់លុយ​ក្បាល​រថយន្ដ ហើយ​បង់លុយ​ចាំ​ខែ​ទៀតផង​។ កាលពី​ជំនាន់​មេ​ប៉ុស្ដិ៍​មុន ទំនិញ​ផ្លែឈើ​មួយ​រទេះ អ្នក​នាំចូល​ត្រូវ​បង់លុយ ឱ្យ​ជំនាញ​គយ ឈរ​មាត់​ច្រកទ្វារ ៥​ម៉ឺន​រៀល កាំកុងត្រូល ១​ម៉ឺន​រៀល និង​នគរបាល អន្ដោប្រវេសន៍ ១ ម៉ឺន​រៀល​ទៀត គឺ​ចប់​អាច​ជញ្ជូន​ដាក់​រថយន្ដ ដឹក​ចេញ​បាន​ហើយ​។​

​ លោក កៅ សា​រ៉ា​ណា បាន​បង្កើត​ប៉ុស្ដិ៍​មួយទៀត នៅ​ចម្ងាយ​ប្រមាណ ៦០០​ម៉ែត្រ​ពី​ច្រកទ្វារ រួចហើយ​ទារលុយ ពី​អ្នក​ដឹក​ផ្លែឈើ​មួយ​រទេះ ៣​ម៉ឺន​រៀល​បន្ថែមទៀត ធ្វើឱ្យ​បន្ទុក​ចំណាយ របស់​អាជីវករ​តូចតាច កាន់តែ​ច្រើនឡើងៗ ព្រោះ​ក្នុង​មួយ​រថយន្ដ​តួ​រី​ស គឺអាច ផ្ទុក​ផ្លែឈើ​បាន ៣-៤ រទេះ ដូច្នេះ​គ្រាន់តែ​នៅ​មាត់​ច្រកទ្វារ​មួយ ត្រូវ​បង់លុយ​អស់ ៩​ម៉ឺន​រៀល​ហើយ​នៅតាម​ផ្លូវ ត្រូវ​បង់លុយ​ឱ្យ​គយ នគរបាល​សេដ្ឋកិច្ច មន្ដ្រី​អាវុធហត្ថ នគរបាល​ចរាចរណ៍​ឈរជើង នៅតាម​ផ្លូវជាតិ​តាម​ខេត្ដ តាម​ស្រុក​ជា​ហូរហែ ទម្រាំ​ដឹក​ទៅដល់​ភ្នំពេញ ត្រូវ​ចាយលុយ​មិន​ក្រោម​ពី ៤០​ម៉ឺន​រៀល​ឡើយ​។​

មានន័យថា លោក កៅ សា​រ៉ា​ណា កំពុង​ចាត់ចែង​ឲ្យ​មាន​បណ្តាញ ប្រព្រឹត្ត​អំពើពុករលួយ ដែល​ថ្នាក់លើ​គួរពិនិត្យមើល ឡើងវិញជាបន្ទាន់៕

Wat-230733