បែក​ធ្លាយ​កាន់​តែ​ធំរឿង ​អ្នកស្រី ទេព សុខា ប្រព្រឺត្ត​អំពើ​ពុករលួយ​ក្នុង​ការ​ធ្វើអា​ជីវក​ម្ម​ថ្មភ្នំ​ស្រុក​ទឹក​ឈូរ​ ខេត្ត​​កំពត

ប្រភពពី​ មន្ត្រីរាជការ​នៃ​ មន្ទីរ​រ៉ែ​និង​ថាមពល ​ខេត្តកំពត​បា ន​ឲ្យ​ដឹងថា​ក្រោយ ពេល​រឿងអាស្រូវ​ ខាងលើ​ត្រូវបាន ​បែកធ្លាយ​ ស្រាប់តែ ​អ្នកស្រី ទេពសុខា កំពុង​រត់​ការសុំ​ពង្រីក​ ទីតាំង​ដើម្បី​ ធ្វើ​យ៉ាងណា ​ឲ្យ​ចំណុច​ដែល​ខ្លួន ​ធ្វើ​អាជីវកម្ម​យ ក​ថ្មភ្នំ​បច្ចុប្បន្ន​ ត្រូវ​គ្នា​ទៅនឹ ង​ទីតាំង​ដែល​ ច្បាប់​បាន អនុញ្ញាត​។​គេ​ដឹងថា ​មាន​មន្ត្រី​ធំ​ ម្នាក់​ក្នុង​ម ន្ទីរ​រ៉ែ​និង​ថាម ពល​ខេត្តកំពត  ដែល​ធ្លាប់​ទទួល​ លាភសក្ការៈ​ ពី​អ្នកស្រី ទេព  សុខាកំពុង​ ជួយ​រត់កា រ​ក្នុង​សំណុំ ​រឿងនេះ​ ​។​

រឿងរ៉ាវ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ឃុបឃិត​ជាមួយ​អ្នកស្រី ទេព សុខាម្ចាស់​អាជីវកម្ម​វាយ​ថ្មភ្នំ​នៅ​ភ្នំ​ឃ្លៃ ស្រុក​ទឹកឈូ ខេត្តកំពតឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកា​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​។ បញ្ហា​នេះ​លោក ស៊ុយ សែមរដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ក៏ដូចជា​លោក ឱម យ៉ិនទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ ជាបន្ទាន់​ព្រោះ​ការ​កេង​បំបាត់​ប្រាក់​ពន្ធ​រដ្ឋ​រាប់ម៉ឺន​ដុល្លារ​ មិនមែនជា​រឿង​តូចតាច​នោះទេ​។គេ​ដឹងថា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ខេត្តកំពត​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជ្រៅ​ជាងគេ​ក្នុង​សំណុំ​រឿងនេះ​ដោយ​ ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​អ្នកស្រី ទេព សុខា ទើប​បណ្តោយ​​ឲ្យ​អ្នកស្រី ទេព សុខា  ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

រឿងអាស្រូវ​ពុករលួយ​រវាង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពត​ជាមួយ​ អ្នកស្រី ទេព សុខាកំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពត​ដឹង​គ្រប់គ្នា ហើយ​រិះគន់​យ៉ាង​យ៉ាងខ្លាំង ​ ។ ទង្វើ​បំពាន​ច្បាប់​របស់​អ្នកស្រី ទេព សុខាគឺ​កាលពី​ថ្ងៃទី​៣០ ខែមករាឆ្នាំ​២០១៤​ធ្លាប់​ត្រូវបាន​ក្រសួង​រ៉ែ​និង​ថាមពល​បញ្ជូន​មន្ត្រី​ឲ្យ ​ចុះ​ធ្វើការ​ត្រួតពិនិត្យរ​កប​ទ​ល្មើស​ម្តង​រួចមក​ហើយថែមទាំង​បញ្ជា​ឲ្យ​ អ្នកស្រី ទេព សុខា និង​ប្តី​ឈ្មោះ ហុក ចិន្តាធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​ខុស​ទីតាំង​ទៀតផង៕

ST-156-420x288