ប្រភពដែលស្និទ្ធនឹងលោក លី សាវេត បានឲ្យដឹងថាអភិបាលខណ្ឌសែនសុខរូបនេះកំពុងសាងសង់ខុនដូកម្ពស់ជាង ១០ជាន់នៅក្បែរផ្សារទូលទំពូងហើយចំណាយសាងសង់អស់ ខ្ទង់លានដុល្លារ។ប្រជាពលរដ្ឋនៅជិតខាងអគារខុនដូនោះបានឲ្យ ដឹងថាពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដើរតាមផ្លូវជាប់អគារ ខុនដូនោះ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសារកម្ទេចថ្មធ្លាក់លើ។ប្រជាពលរដ្ឋបាន រិះគន់ថាដំណើរការសាងសង់ខុនដូនោះមិនគោរពឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសទេហើយតែងតែបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ ក្បែរនោះជាច្រើនលើក ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខបច្ចុប្បន្នត្រូវបានគេដឹងថាជាអតីតអ្នកប្រមូលលុយ ឲ្យលោក កែប ជុតិមា ក្នុងរយៈពេលដែលលោកកែប ជុតិមា កាន់តំណែងជាអភិបាលរាជធានីភ្នំពេញ។ មិនដឹងថាលោក លីសាវេតប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាខ្លះទេទើបសល់លុយ យ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅសង់ខុនដូខ្ពស់ស្កឹមស្កៃតម្លៃរាប់លាន ដុល្លារនៅក្បែរផ្សារទូលទំពូង។ បញ្ហានេះលោក ឱម យ៉ិនទៀងដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការ ស៊ើបអង្កេតជាបន្ទាន់ព្រោះបើពិនិត្យទៅលើប្រាក់ខែក្នុងតំណែងជា អភិបាលខណ្ឌសែនសុខគឺលោក លី សាវេត មិនអាចសល់ទ្រព្យសម្បត្តិយ៉ាង បែបនេះទេ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខគេសង្កេតឃើញថាខំប្រឹងប្រែងរកចំណូលមិនធម្មតាទ្បើយ ដើម្បីយកមកបង្ហើយអគារខុនដូកម្ពស់ជាង១០ជាន់នៅក្បែរផ្សារទូលទំ ពូង។នៅក្នុងទឹកដីខណ្ឌសែនសុខបច្ចុប្បន្នបទល្មើសផ្សេងៗដូចជា ចោរប្លន់ចោរគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិល្បែងស៊ីសងនិង បទល្មើសគ្រឿងញៀនជាដើមកើតទ្បើងយ៉ាងពេញបន្ទុកហើយគេមិនឃើញលោក លី សាវេតយកចិត្តទុកដាក់រក្សាសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ- ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះទេ ៕