លោក​ ប៉ាង​ វ៉ាន់​ថន​ មេ​គយ​ខេត្ត​កោះកុង​ល្បី​ថា​បើក​ដៃ​ឲ្យ​ឈ្មួញ​នំា​ចូល​ម៉ូតូ​និង​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​ស្រុកខ្មែរ​យ៉ាង​អនាធិ​បតេយ្យ​

ខេត្ត​កោកុង​ ៖​ម៉ូតូ​និង​ទំនិញ​គ្មាន​ពន្ធ​ស្ទើរ​តែ​គ្រប់​ប្រភេទ​ត្រូវ​គេ​កត់​សម្គាល់​ ឃើញ​ថា ​បាន​នឹង​កំពុង​សម្រុក​ចូល​ពី​ប្រទេស​ថៃ​ មក​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹក​គគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ច្រក​ខេត្ត​ កោះ​កុង​ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​ពី​មន្ត្រី​ពាក់​ព័ន្ធ​ពិ​សេ​​ស​​​គឺ​ មន្ត្រី​គយ​តែ​ម្តង​។​

បើយោងតាមប្រជាពលរដ្ឋឲ្យដឹងថា ទំនិញគ្មានពន្ធជាច្រើនប្រភេទ ដូចជា ស្រា ស្រាបៀរ គ្រឿងភេសជ្ជៈ ឥវ៉ាន់ចាប់ហួយ សម្ភារៈសំណង់ និងម៉ូតូសេរីថី្មៗផងនោះ ត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃ តាមច្រករបៀងនានាក្នុងខេត្តកោះកុង ដោយ​​ដឹកតាមរថយន្តវីហ្គោ ឬលុចស្សីស យកមកធ្វើការចែកចាយនៅទីរួមខេត្តកោះកុង ព្រម​ទាំង​យក​ទៅ​ធ្វើ​ការ​ចែក​ចាយ​ឲ្យ​ម៉ូយ​នៅតាមបណ្តាខេត្តនានា ព្រមទាំងរាជធានីភ្នំពេញផងដែរ ដោយ​គ្រាន់​តែ​ពួក​ឈ្មួញ​ទាំង​នោះ​បង់​សំណែន​ទៅ​ឲ្យ​សមត្ថ​កិច្ច​​តាមច្រក និងតាមផ្លូវប៉ុណ្ណោះ។ចំពោះបញ្ហានេះ លោក ប៉ាង វ៉ាន់ថន ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានមានប្រសាសន៍ធ្វើដូចជាមិនដឹងថា សព្វ​ថ្ងៃលោកពុំបានដឹងទេ ពីការរកស៊ីដឹកទំនិញគេចពន្ធរបស់ពួកឈ្មួញទាំងអស់នោះ។ លោកថា ព័ត៌មាននេះ គឺ​លោក​ទើប​តែ​បាន​ដឹងតាមរយៈអ្នកកាសែតនេះប៉ុណ្ណោះ ហើយថា លោកបានចាត់ឲ្យមន្រី្តរបស់លោកចុះទៅធើ្វការស្រាវជ្រាវ បើ​សិន​ជា​រក​ឃើញថាមិនបានបង់ពន្ធមែន លោកនឹងចាត់វិធានការភ្លាម។ប្រសាសន៍របស់លោកប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងនេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កោះ​កុង​ដែល​បាន​ដឹង​ រឿងរិះគន់ថា វាគ្រាន់តែជាលេសដោះសារយករួចខ្លួនរបស់គាត់តែប៉ុណ្ណោះ តាម​ពិត​រឿង​នេះគាត់​បាន​ដឹង​ច្បាស់​ណាស់​ព្រោះ​ ឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធទាំងនោះសើ្ទរតែដុះស្លែអស់ហើយ មិនមែនទើបតែចាប់ផ្តើមរកស៊ីនោះទេ៕

10416638_333072573531207_6536657285712211402_n