លោក​ អ៊ុល ​ដូរិន ​ហៅ​លីដូ ដាក់ព ​ង្រា​យកូ​នចៅ​ឲ្យ​ជំរិត​យក​លុយ​ពី​ក្រុម​ឈ្មួញ​បង្ក​ភាពអ​នាធិ​បតេយ្យ​ពេញ​ម៉ា​ខេត្ត​កណ្តា​ល

ប្រភពព័ត៌មាន​ពី​ក្រុមឈ្មួញ​ដឹកជញ្ជូន​ជ្រូក មាន់ ទា គោ ក្របី ពងមាន់ ពង​ទាឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​ជាតិ​លេខ​៣និង​ផ្លូវជាតិ​លេខ​២១​បេ​ជាដើមចៀស​មិន​ផុតពី​ត្រូវ​មន្ត្រី ​ពេទ្យសត្វ​ក្រោម​អំណាច​របស់លោក អ៊ុ​ល ដូ​រិ​នហៅ​លី​ដូ បង្ខំ​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត​នោះទេ​។ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ សេចក្តីរាយការណ៍​ថា​ពេទ្យសត្វ​មួយក្រុម​ដែល​ដាក់​កន្លែង​ត្រួតពិនិត្យ​នៅ​ ស្រុក​កៀនស្វាយខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​បំផុតហើយ​ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ម្តងណា​ទ្បើ​យ​។

អាជីវករ​រកស៊ី​ដឹកជញ្ជូន​សត្វ​ជ្រូក មាន់ ទា គោក្របី និង​ពងមាន់​ពង​ទា​ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ​លោក អ៊ុ​ល ដូ​រិ​ន ហៅ​លី​ដូជា​ប្រធានការិយាល័យ​បសុពេទ្យ​ខេត្តកណ្តាលបាន​បញ្ជា​ឲ្យ​កូនចៅ​ធ្វើ​ សកម្មភាព​នៅ​គ្រប់​ច្រកចូល​ខេត្តកណ្តាល​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ ធ្វើបាន​ ​។

​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​មួយចំនួន​បាន​បង្ហើប​ឲ្យ​ ដឹងថា​លោក អ៊ុ​ល ដូ​រិ​ន ហៅ​លី​ដូ ជាម​ន្ត្រី​ជំនិត​របស់លោក លឹមងួន​ហ្គ្រុ​យ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាលទទួលបន្ទុក​ផ្នែក​ពេទ្យសត្វ ខេត្តកណ្តាល​។ដោយសារ​តែមាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​លោក អ៊ុ​ល ដូ​រិ​ន ហៅ​លី​ដូដាក់ពង្រាយ​កូនចៅ​ឲ្យ​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ជា​ បន្តបន្ទាប់មិន​ថា​ឈ្មួញ​​ដឹក​សត្វ មាន់ ទា គោ ជ្រូក ក្របីមានច្បាប់​ឬ​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​គឺ​ពួកគេ​គិតតែ​ពី​រឿង​ ប្រមូល​លុយ​យកទៅ​បង់​ឲ្យ​ថ្នាក់លើ​ប៉ុណ្ណោះ​។នៅលើ​ផ្លូវជាតិ​លេខ​១​ ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាលមាន​ឈ្មួញ​មួយចំនួន​ដឹក​ក្រួច ឬ​មាន់ ទាមកពី​ស្រុក​យួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតប៉ុន្តែ​មន្ត្រី​ពេទ្យសត្វ​ មិនបាន​ចាត់វិធានការ​បង្ក្រាប​តាមច្បាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេគឺ​ពួកគេ​ជំរិត​យកលុយ​ពី​ឈ្មួញ​ហើយ​បណ្តោយ​ ឲ្យ​ឈ្មួញ​ខិលខូច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

លោក អ៊ុ​លដូ​រិ​ន ហៅ​លី​ដូ គឺ​មិនមែន​តែ​អាជីវក​រដឹក​សត្វ ជ្រូក គោ ក្របី មាន់ ទាធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវគេ​បង្ខំ​ឲ្យ​បង់លុយ​ យ៉ាងច្រើនសូម្បីតែ​ប្រជាពលរដ្ឋ​ទិញ​គោ ក្របីពី​បណ្តា​ខេត្ត​ផ្សេងៗ​យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ក៏ត្រូវ​ប្រឈម​ នឹង​ការ​ជំរិត​យកលុយ​ដែរ ។លើស​នេះ​ទៅទៀត​នៅក្នុង​ខេត្តកណ្តាល​មាន​​កុងស៊ី​កាប់​ជ្រូក កាប់​គោរាប់សិប​កន្លែង​ទាំង​នៅ​ក្រុង​តាខ្មៅ និង​បណ្តា​ស្រុក​នានាហើយ​ម្ចាស់​កុងស៊ី​ទាំងនោះ​ត្រូវតែ​បង់លុយ​ឲ្យ​មន្ត្រី ​ពេទ្យសត្វ​តាម​ការកំណត់​ទើប​អាច​ប្រកប​អាជីវកម្មបាន ​។ការប្រព្រឹត្ត​អំពើពុករលួយ​របស់លោក អ៊ុ​ល ដូ​រិ​ន ហៅ​លី​ដូប្រធាន​ការិ​យាល័យ​បសុពេទ្យ​ខេត្តកណ្តាលនិង​បក្ខពួក​អាច​ប្រមូល​លុយ ​បានជា​ច្រើន​លាន​រៀល​ក្នុង​មួយថ្ងៃៗ​ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ​ត្រូវ​ចាត់វិធានការ​លើ​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​ជាបន្ទាន់ ​៕

918