​រឿង ​ប៉ាន់​ មរ​កត​ និង​ ភួង​ ស្រៀវ​ ប្រមូ​លលុយ​ពីឈ្មួញ​ដឺក​ឈើប្រ​ណីត​ក្នុង​ដែន​ជម្រ​កស​ត្វព្រៃភ្នំឱ​ រាល់

ខេត្ត​ពោធិ៍សាត់ ៖តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​រកស៊ី​អារឈើ​ច្រៀក​ដឹកជញ្ជូន​ឈើ​ ប្រណីតដែល​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថាមាន​មន្ត្រី បរិស្ថាន​ប្រចាំស្នាក់ការ​នៅ​ចំណុច​អំពិលតម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ទាំង​ខាង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំង​ខាង​ឈ្មួញ​ទទួលទិញ ឈើ​សរុប​៥០​ម៉ឺន​រៀល​ក្នុង​ឈើ​១​ម៉ែត្រ គូប​បើ​តវ៉ា​រឿង​តម្លៃ

​នេះ​ពួក មន្ត្រី​ទាំង នោះ​ចាប់​យក​មក​ស្នាក់ការ​តែម្តង (Sic) ។​
រឿង​មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវអង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំឱ​រាល់​ខេត្តពោធិ៍សាត់ ​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ ។​

​ព័ត៌មាន​ទម្លាយ​ពី​ប្រភព​បន្តទៀតថា រទេះគោ​ក្របី​ដឹក ឈើ​ប្រភេទ​ធ្នង់ខណៈ​ឈើ​គ្រញូង​ត្រូវបាន បិទ​ការទិញ​-​លក់ ចំណែក​ឈើ​នាងនួន​ក៏ជិត​ផុត​ពូជ​ទៀត​នោះ​បាន​ដឹកឆ្លងកាត់​ក្រុមមន្ត្រី​ បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រាល់ខេត្តពោធិ៍សាត់​ត្រង់​ ស្នាក់ការ​ចំណុច​អំពិល ដែល​មានឈ្មោះ ភួង ស្រៀវ ជាប្រធាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ចាំ​ប្រមូល​លុយ តែ​ក្រុម​មន្ត្រីទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ពួកគេ​បែរ​ជា​បណ្តាក់ គ្នា​ចាំ​យកលុយដោយ​តម្រូវឱ្យ​អ្នករកស៊ី ឈ្នួល​ដឹក​ឈើ​ទាំងនោះ​បង់លុយ​ចាប់ពី២០​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​តម្រូវ​ឱ្យ​ឈ្មួញឈើ​បង់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ដូចគ្នា ។​

បើ​តាម​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ទាំងនោះ​ដឹក​ចេញពី​ចំណុច​ស្នាក់ការ ​អំពិល ក្នុង​១​រទេះផ្ទុ​កបាន ៨​ផ្លានដោយ​កម្រៃ​ដឹកជញ្ជូន​១​ម៉ែត្រគូប​៨០​ម៉ឺនរៀល​ទៅ​ដល់​ស្ពានដែក​ ក្នុងស្រុក​ឱ​រាល់ ខេត្ត​កំពង់ស្ពឺ ហើយ​ពួកគេ​បររទេះដេក​ផ្លូវ​១​យប់​ឬ​២ យប់​ទើប​ទៅដល់​គោលដៅ ប៉ុន្តែ​ចាំបាច់ត្រូវ​បង់លុយ​ឱ្យ​លោក ភួង ស្រៀវ ទើប ដឹកឈើ

​ទាំង នេះ​បាន ។ កន្លែង​ស្នាក់ការក្រុម​មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​ រាល់​នេះ​ក្លាយទៅជា​កន្លែង ទិញ​លក់​ឈើ​ប្រណីត​ទៅហើយព្រោះ​គេ ឃើញ​នៅ​ស្នាក់​ការ​នោះ​មានតែ​ឈ្មួញ ឈើ​ប៉ុណ្ណោះ បើ​មាន​ស្ថាប័នណា​ទៅ​បែប​មិន​ស្រួល​គឺ​ពួក​នោះ​រក​គន្លឹះ​បន្លំស្ទាក់​ចាប់​ ឈ្មួញ​ដឹក​ឈើ​ដើម្បី​ឱ្យ​គេ​មើលឃើញថា ក្នុង​ដែន​គ្រប់គ្រង​របស់​គេ​គ្មាន ​ការអនុញ្ញាត​ដឹកឈើ​ខុសច្បាប់​នោះ​ទេ ។​

មិនតែប៉ុណ្ណោះ ​ប្រភព​បន្តទៀតថា ករណី​នេះ​កើត មាន​ជា​យូរ​ឆ្នាំ​មកហើយតាំង​ពី​ឈើ​គ្រញូង​រហូត​ដល់​ឈើ​នាងនួន​ធ្លាក់​ដល់ ធ្នង់ហើយ​កាលពី​មាន​ឈើ​គ្រញូង ឬ​ឈើ នាងនួន គឺ​លោក ភួង ស្រៀវ បាន​ប្រមូលលុយ​ពី​ឈ្មួញ​រហូតដល់​រាប់​ពាន់​ដុល្លារ​ក្នុង ១​ជើងៗព្រោះ​ឈើ​ទាំងនោះ​មាន​តម្លៃ ប៉ុន្តែ​ក្រោយ មក​មាន​កាសែត​ក្នុងស្រុក​បាន

​ចេញផ្សាយ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទើប​លោក ភួង ស្រៀវនិង​បក្ខពួក​បាន​ឃុបឃិត ជាមួយឈ្មួញ​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​ថ្នាក់លើ ហើយ​ក្រោយមក​ក៏​ឃើញថ្នាក់លើ​ដក ភួង ស្រៀវ ចេញ​២ ទៅ​៣​ដង​រួចមកហើយ តែ​ដាក់​អ្នកផ្សេងបែប​មិន​សូវ​ចេះ​រក​លុយ​ឱ្យ​មេ​ទើប​បន្ត ដាក់​លោក ភួង ស្រៀវ មកវិញ ដដែល ។​ជាង នេះទៅទៀត​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ដោយ​ចំហរ​កើតមាន​ជា​យូរយារ មក​ហើយ​ដោយ​ប្រជាពលរដ្ឋ​មិន​ជឿ​លោក ភួង ស្រៀវ ហ៊ាន ធ្វើ​តែ​ម្នាក់ឯង​នោះទេ ប្រហែល​ជា​លោកប៉ាន់ មរកត នាយក​គ្រប់គ្រង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្ត​ពោធិ៍សាត់​ជា​អ្នក បើកដៃ​តែម្តង​ក៏​អាច​ថា​បាន។​

ផ្ទុយទៅវិញ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើមន្ត្រី​បរិស្ថាន​ការពារ​ ដែនជម្រកសត្វព្រៃភ្នំ​ឱ​រាល់​ក្នុង​ខេត្ត​ពោសិ៍​តា់​អ្នក​យក​ព័ត៌យើង​មិន​ អាច​សុំ​ការបំភ្លឺ​បាន​ពី​លោក ភួង ស្រៀវ បានទេ តែ​លោក ប៉ាន់ មរកតនាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និងជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ផង​នោះ បាន​ពន្យល់​ខ្លះៗ​តាម​ទូរស័ព្ទ​ថាលោក ភួង ស្រៀវ

នៅ​ស្នាក់ការ​ខាងក្រោម ខាង លើ​មាន​អ្នកគ្រប់គ្រង​ផ្សេងគ្នា ចំណែករឿង​ពាក់ព័ន្ធ​ផ្សេងៗ​ចាំ​លោក​ស្រាវជ្រាវ ។ ប៉ុន្តែ​ការឆ្លើយ​របៀប​នេះ​របស់ប៉ាន់ មរកត ក៏​ត្រូវបាន​គេ​អះអាងថា ជាការ​ដោះសារគេចវេស​ពី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ព្រោះថា ជាទ​មាប់​បើ​ខ្មោ​ចស្រុកមិន​ឱ្យដៃ គឺ​ខ្មោច​ព្រៃ​មិន ហ៊ាន​ទេ ! ហើយ ប៉ាន់ មរកតក៏​មិន​អាច​គេចផុត​ពី​ការចោទប្រកាន់​ថា ប្រព្រឹត្ត​អំពើពុញរលួយ​នោះ​ដែរ ។​/
​ដោយ​ ៖ ស្ទាំង​ភ្នំ​

wood_lomphat-222x150