ខេត្តរតនគិរី ៖ សកម្មភាពនៃការកាប់ជន្លង់ម្រេច ដែលមានមេការឈ្មោះ កូយ បានកាប់បំផ្លាញ ព្រៃសហគមន៍ ព្រៃបម្រុងរបស់រដ្ឋ ព្រៃតំបន់ព្រះរាជក្រឹត្យ ឬដែនជម្រកសត្វព្រៃលំផាត់ ហើយជាប្រភេទជន្លង់ម្រេច ដែលគេយកមកនោះ គឺជាដើមឈើផ្ចឹក មកស្តុកទុកនៅក្នុងដីមន្ត្រីរូបនោះ ជិត ៤ម៉ឺនជន្លង់ ហើយរហូតមកដល់ពេលនេះ លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងនាយផ្នែកបរកែវ នៅមិនទាន់មានវិធានការ បង្ក្រាបឬចំណាត់ការ នោះឡើយ ។
មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកបរកែវ នៅមិនទាន់មានចំណាត់ការ ទៅលើមេការដែល លួចកាប់ឈើយកធ្វើជន្លង់ម្រេច នៅក្នុងព្រៃសហគមន៍ ដែនបម្រុងទុក និងតំបន់អភិរក្ស ពីស្រុកលំផាត់ យកមកស្តុកទុកជិត ៤ម៉ឺនជន្លង់ យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណដី របស់មន្ត្រីជាន់ខ្ពស់ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មួយរូប ស្ថិតនៅភូមិក្លិៈ ឃុំស៊្តើង ស្រុកបរកែវ ខេត្តរតនគិរី នាំឲ្យមានការរិះគន់ គ្រប់មជ្ឈដ្ខាន។
ដីដែលមេការយកជន្លង់ម្រេច ទៅស្តុកទុកជិត ៤ម៉ឺនដើមនោះ គឺជាដីរបស់មន្ត្រីថ្នាក់ខ្ពស់ មានអំណាចធំជាងនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើ គឺថ្នាក់នាយកដ្ឋានរដ្ឋបាលព្រៃឈើ ជាអ្នកមើលការខុសត្រូវ ជន្លង់ម្រេចជិត ៤ម៉ឺនដើមនេះ ហើយ លោក វង្ស សុក្រសិរី បានត្រឹមតែឆ្លើយថា បញ្ជាកម្លាំងចុះទៅមើលដែរ ប៉ន្តែពួកគេរកមិនឃើញ៕