លោក​ហុក​ ចិត្រា​ ត្អូញ​ត្អែរ​ប្រាប់​អ្នក​រក​ស៊ីទំ​និញ​ថា​គ្មាន​លុយ​បង់​ឲ​មេ​៥០០០ដុ​ល្លារខា​ត?

បន្ទាយមានជ័យ៖​ប្រភព​រាយ​ការណ៍​ពី​មន្ត្រី​តូច​តាច​បាន​ឱ្យ​ដឹង​ថា​ លោក ​យិន ​ប្រសិទ្ធត្រូវ​​បាន​​ឲ្យ​​ដឹក​នាំ​កម្លាំង​នគរបាល​​សេដ្ឋកិច្ច​​ក្រសួង​​ មហា​​ផ្ទៃ​ឱ្យ​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​សេដ្ឋកិច្ច​ក្នុង​ ខេត្តចំនួន៣គឺបន្ទាយមានជ័យសៀមរាបនិង​ឧត្តរ​​​មាន​ជ័យ​។ហើយ​លោក​ យិន​ប្រសិទ្ធ ​បាន​ចាត់​តាំង​មន្ត្រី​នគរ​បាល​គឺ​លោក​ហុកចិត្រា​អោយ​ធ្វើ​ការ​គ្រប់​គ្រង​ និង​ដឹក​នាំ​កម្លាំង​ចុះ​បំពេញ​ភារកិច្ច​ជា​ច្រើនឆ្នាំ​ទៅ​ហើយ​ពោល​គឺ​ឡើង​ ដុះ​ស្លែ​សូម្បី​តែ​អ្នក​ណា​ក៏​មិន​អាច​ធ្វើ​ការ​ប្រជែង​យក​តំណែង​ប៉ុស្តិ៏​ ខ្លាញ់​នេះ​ពី ​លោក ហុក ចិត្រា បានដែរ។

ប្រភពបាននិយាយថាលោកហុកចិន្ត្រាក៏បានបង្កើតប៉ុស្ដិ៍ជជុះនៅពេលយប់ជាច្រើនកន្លែងជាពិសេសគឺនៅតាមបណ្តោយ ​ផ្លូវ​ជាតិ​សំខាន់​ៗ​មក​កាន់រាជធានី​ភ្នំពេញនិងខេត្តសៀមរាប​ដើម្បី​ចាំកាក់ ​រថយន្តដឹកទំនិញនិងរថយន្តដឹកឈើឆ្លងកាត់ឲ្យ​ចូល​បង់​​លុយតាមរបៀបពុករលួយ។

ហើយជាគោលការណ៍របស់ក្រសួងមហាផ្ទៃតួនាទីនគរបាលសេដ្ឋកិច្ចគឺចុះធ្វើការស្រាវជ្រាវបង្ការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ប្រភេទ។ ប៉ុន្តែសំរាប់លោកហុកចិត្រានិង លោកយិនប្រសិទ្ឋបែរជាយកអំណាចលិខិតបេសកកម្មទៅធ្វើជា​សែក​សំរាប់​បើកលុយ​ពីពួក​ ឈ្មួញ​​រកស៊ី​ដឹកទំនិញនិងដឹកជួនឈើ​​​​ប្រណិត​ខុសច្បាប់ដែលឆ្លង​ កាត់ទឹកដីខេត្តបន្ទាយមាន​ជ័យយ៉ាងកាក់កប់ទៅវិញ​ ជាការផ្ទុយទៅនិងបទបញ្ជាថ្នាក់លើ។

ពលរដ្ឋជាច្រើនបានសង្កេតឃើញថាទំនិញនាំចូលពីប្រទេសថៃជាច្រើនមុខមានទាំងស្របច្បាប់និងខុសច្បាប់ត្រូវបានពួកឈ្មួញនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រករបៀងនិងច្រកអន្តរជាតិជាច្រើនកន្លែងក្នុងខេត្តបន្ទាយមានជ័យរៀងរាល់យប់-ថ្ងៃដូចជាម៉ូតូគេចពន្ធ ​គ្រឿង​ឧបភោគ​បរិភោគ​គ្រឿង​ទេសទំនិញ​ចាប់ហួយគ្រឿងបន្លាស់រថយន្ត​ គ្រឿងបន្លាស់ម៉ូតូគ្រឿងកំប៉ុងជ្រូក​ ក្រហមមាន់ថៃនិងនៅមានទំនិញផ្សេងៗជាច្រើនមុខទៀតដែលទាំងនេះគឺជាប្រភពចំណូលដ៏ធំរបស់លោកហុកចិត្រាសំរាប ​ប្រមូលយក​ទៅធ្វើមានបាន​ផ្ទាល់ខ្លួន​និងសំរាប់បង់ថ្លៃទិញប៉ុស្តិ៏ពី លោកយិនប្រសិទ្ធិ ៕

យោង​តាម​សេចត្តី​រាយ​ការដដែលបានបន្លែមទៀតថា​លោកហុកចិ​ត្រា មេប៉ូលិស ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងទទួល​ផែន​ឈរជើង​ខេត្ត​បន្ទាយមានជ័យបាន​ ត្អូញត្អែរ​ប្រាប់​ឈ្មួញ​រកស៊ី​បទល្មើសព្រៃឈើ​ថា”អញ​គ្មាន​លុយ​បង់​ឱ្យ​មេៗ​ គ្រប់​ចំនួន​ទេព្រោះ​​​មេៗ​តម្រូវឱ្យ​បង់​លុយ​ក្នុង ១​ខែ៥០០០​ដុល្លារជា​ថ្នូរ​និង​តួនាទីរបស់អញ“ ។

​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថាក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល ​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាទ​របស់​លោក​ យិនប្រសិទ្ធិ​​មេ ​ប៉ូលិសសេដ្ឋ​កិច្ចទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថាក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ ជជុះគ្រប់​ច្រក​ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ ដាក់​ហោប៉ៅនិង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ដើម្បី​រក្សាតំណែង​និង​ទួនាទី ​របស់ខ្លួន។

ក្រុម​អ្នក​រក​ស៊ី​ហាក់​មាន​ចម្ងល់ថា តើ​លុយ​៥០០០ដុល្លារដែល​លោកហុក ចិ​ត្រា ថា​បង់អោយ​ថ្នាក់​លើ​នោះ​ តើ​បង់​អោយ​ទៅ​ថ្នាក់​លើ​មួយ​ណា? បង់​អោយ​លោក​យិន ប្រសិទ្ធិ ឬបង់​អោយ​អ្នក​ផ្សេង?

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថាលោក​សក្តិ​៣​​ ហុក ចិ​ត្រា ដាក់ ​កុង ត្រូល​ ជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យនេះ​មិន​មែន​ចាំបង្រ្កាបបទ​ ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេគឺ​ដាក់​កុង​ត្រូវ​ចាំ​គាប​យក​លុយ​​ចែក​គ្នា​ ចាយ​តែ​ប៉ុណ្ណោះ​ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ ឡើង​ជា​រៀង​រាល់​ថ្ងៃដែល​ជា​ហេតុ​​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ ​។

ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោកសខេងមេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ព្រោះ​ហាក់​ដូច​ជា​កំពុង​តែបង្ករ​​ព្យុះ​ ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​លើ​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​ ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហុក​ ចិត្រាបាន​ទេ​ព្រោះ​មិន​មាន​​​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ ទំនង(នៅមានតភាគ)៕HOK_CHETRA-100x100