រថយ​ន្តយី​ឌុប​ធន​យ្ស័ក​របស់​ ឧក​ញ៉ា​ថៃ​ក្រឡាប់​ក្អួត​ចេញ​ឈើប្រណិ​ធ្នង់​ហើយ​មាន​ឈ្មោះ ​ធី ​ចេញ​មុខ​រត់ការ​ខ្វែង​ដៃខ្វែង​ជើង​ដើម្បី​បិត​បាំង​រឿង

ខេត្តក្រចេះ ៖ ​ការដឹកជញ្ជូន ឈើប្រណិត​ខាងលើត្រូវបាន​មន្ត្រី​មួយរូប​បានឲដឺង ​ថា រថយន្ត​របស់​ក្រុមហ៊ុន មួយ​នេះជា​របស់​ឧកញ៉ា ថៃ ធ្លាប់មាន​ច្បាប់​ក្នុងការ​ដឹកជញ្ជូនឈើ​គ្រឿង​ក្រហមប៉ុន្តែរ​ម្តងនេះ​ ហេតុអ្វី បាន​ធ្លាយ​ចេញ​សុ​ទ្ឋ​តែ ឈើប្រណិត​ទៅវិញតែ​ពុំ​មានការ​បញ្ជាក់ថា ឈើ​ទាំងនេះ​មានច្បាប់ក្នុងការ​ដឹកជញ្ជូន​ឬ​អត់​នោះទេ ដោយ​មន្ត្រី​ជំនាញ ចេះតែ​ឆ្លើយថា មានច្បាប់តែ​មិន​ហ៊ាន​បង្ហាញ ឯកសារ​នោះទេ។រថ​យន្ត​​យី​​ឌុប​​មួយ​គ្រឿងមាន​​ផ្ទុក​​ឈើ​ប្រ​ណិត​​ពេញ​ប្រៀប បាន​​រេ​​ចង្កូត​​ធ្លាក់​​ផ្លូវក្រ​ឡាប់​​ខ្ជាក់​​ចេញ សុទ្ធ​តែ​ជា​​ឈើ​​ធ្នង់រាប់សិប​​ម៉ែត្រ​គូបកាល​ពី​​ថ្ងៃ​ទី​២៤ ខែ​តុ​លា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ទួល​​ខ្សាច់ស្ថិត​ក្នុង​​ឃុំ​​ឃ្សឹ​ម ស្រុក​​ស្នួលខេត្ត​ក្រ​ចេះ ហើយ​ប្រភពព័ត៌មាន បាន​លួចខ្សឹប​អោយដឹងថា រថយន្ត​ខាងលើបាន​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​កោះ​ខ្ញែរ ស្ទូច​ចេញពី​ទូកក្នុង​ទឹកដី​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

​ រថយន្ត​នេះ​បានធ្វើ​ដំណើរ ឆ្លងកាត់​ទី​រួម​ខេត្តក្រចេះរហូត​ទៅដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង​ផង​នោះក៏បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​ចេញ​សុទ្ធតែឈើប្រណិត​ដែលមាន​បន្ទះ​ឈើ​ក្តារ ប្រមាណ ២០​ទៅ​៣០ សន្លឹក​។ រឿង​ដែល​ក្រឡាប់រថយន្ត​ដឹកឈើ​ខាងលើ ត្រូវបាន​គេ​សង្ស័យថា ជាការ​លួច​ដឹកជញ្ជូន​គ្មាន​ច្បាប់ឬ​លួច​បន្លំ​ខុសពី​ច្បាប់​ដឹកជញ្ជូន ព្រោះ​សមត្ថកិច្ច​ជំនាញហាក់ដូចជា​លាក់លៀម និង​មិន​អើពើ ក្នុងការ​បង្ក្រាបឡើយទុកឲក្រុមឈ្មួញប្រព្រឺត្តម៉ាសេរី។​

​មន្ត្រី​និង​សមត្ថកិច្ច បាន​ទុកពេល​ជាង​មួយថ្ងៃ អោយ​មេការ ឈ្មោះ ធីចេញមុខ​រត់ការ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធដោយមាន​ដាក់​កងកម្លាំង​សមត្ថកិច្ច​ចាំ​យាមនិង​ រក​រថយន្ត​ថ្មីមក​ស្ទូច​ឈើ​ដឹក​ចេញ ដោយសុវត្តិភាព ​ ៕

Wat-271012-460x288