ឆេង​ ឡុង​ជា​មេ​ឈ្មួញរកស៊ីបទ​ល្មើស​ព្រៃ​ឈើ​ធំជាង​ឲ​ឈ្មោះ​ស្មា​ជា​អ្នក​រកកា​រផ្លូវ​ពេញ​ម៉ា​​ខេត្តកំ​ពង់​ស្ពឺ

​ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ស្ពឺត្រូវបាន​គេ​មើលឃើញថាបាន​ កើតឡើង​យ៉ាង​កក្រើក​បែប​អ​នាធិបតេយ្យហើយ​គេ​មិនដែល​ឃើញ​មាន​ជំនាញឬ​ សមត្ថកិច្ច​ណាមួយ​ហ៊ាន​ចេញមុខ​បង្ក្រាប​ឱ្យ​ចំ​មុខ​នោះទេ ! ដោយសារ​តែ​ក្រុម​ឈ្មួញ​ធំឈ្មោះឆេងឡុង​ឲឈ្មោះ​ស្មា​ជាអ្នករកការពេញម៉ាខេត្ត​ កំពង់ស្ពឺ​ ​ឲមន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​អំណាច​ខ្លាំងក្នុងនោះ​ត្រូវ​បាន​ គេ អះអាងថា មាន​ប៉េអឹម​-​ប៉ូលិស និង​យោធា​តាំង​ពី​តូចរហូត​ដល់​មេ​ធំៗ​ផងដែរ ដែល​នៅ​ពីក្រោយនិង​ជា​អ្នកប្រព្រឹត្តបទល្មើ​ដ្សោយផ្ទាល់ មេ​បញ្ចា​ការ ប៉េអឹមស្រុក អធិការ​ប៉ូលិសនិង​មេបញ្ជាការ​យោធា​ក្នុង​ខេត្ត​នេះ​ជាច្រើន​រូប​ដែល​បាន​ ជាប់​ពាក់ព័ន្ធនឹង​ការប្រព្រឹត្ត បទល្មើស កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បច្ចុប្បន្ន​កំពុង​កាន់​តំណែងជា​ មន្ត្រី​នគរបាល​យុត្តិធម៌​ផង​នោះ​ក៏​មាន ដែរ ។​

​ជាងនេះទៅទៀត នៅក្នុង​បទល្មើស​ខាងលើ​នេះ​ដែរ គេ​បានដឹង​យ៉ាងច្បាស់​ថាមន្ត្រី​ប្រដាប់​អាវុធ​​ទាំងនោះ សុទ្ធតែ​មាន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយ​មេបញ្ជាការ​ថ្នាក់លើ​របស់​ ខ្លួន​យ៉ាង​ស្អិតរ​មួ​តដើម្បី​ពង្រឹង​អំណាច​ក្នុង ការដឹកជញ្ជូន​បទល្មើស ឈើ​ប្រណីតនិង​ងាយស្រួល​គំរាមកំហែង​ដល់​មន្ត្រី​ជម​នា​ញ​មិន​ឱ្យ​ហ៊ាន​ បង្ក្រាប ។​

​ជាក់ស្តែង​តាម​បទល្មើស​ឈើ​ប្រណីត​ដែលឈ្មោះឆេងឡុង​ឲឈ្មោះ​ស្មា​ជាអ្នក​ រកការពេញ​ម៉ាខេត្ត​កំពង់ស្ពឺ​ ​ដឹកជញ្ជូន ​ចេញពីភួមិជាំនិងភួមិសំរោងនិង​តំបន់​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ឆ្លងកាត់​ជំនាញ​ជាច្រើន ក្នុងនោះ​មាន​ស្នាក់ការ​បរិស្ថាននិង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​មិន​ក្រោម ៦​កន្លែង​នោះ​ទេ ។មិនតែប៉ុណ្ណោះ​បើ​ទោះជា​មាន​ក្រុម​មន្ត្រី​ជំនាញ​បាន​ឈរជើង​បណ្តាក់​​គ្នា​ ដូច​ខ្យង យ៉ាងណាក៏ដោយ ក៏​មិន​អាច​បង្ក្រាប​ក្រុម​ឈ្មួញ​ដែលមានអំណាច​ទាំងនោះ​បាន​ឡើយ ។ ហើយ​ក្នុងនោះ​ត្រូវ បាន​គេ​សង្ស័យ​មាន​ចំណុច២​យ៉ាង ដែល​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​មួយ​ខ្លាចអំណាច​បុណ្យស័ក្តិ​ដែល​មាន​ ការអន្តរាគមន៍​ពី​ថ្នាក់លើ​ឱ្យ​កូនចៅ​រកស៊ីដឹក​ឈើ​ខុសច្បាប់ និង​ខ្នងបង្អែក​ហើយ មួយទៀត​ជា​ការ​ត្រូវដង​ត្រូវផ្លែ​គ្នា​បើ​កដៃ​ឱ្យមាន​ការកាប់បំផ្លាញ​ ព្រៃឈើដើម្បី​ធ្វើ​មាន​បាន​ប្រមូល​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន ។​

​ដូចជា កន្លងមក​រាជរដ្ឋាភិបាល​ធ្លាប់បាន​ព្រមាននិង​ដកហូត​តំណែង​នាយក​រដ្ឋបាល​ ព្រៃឈើ​ដែល​ត្រូវបាន ផ្លាស់ប្តូរ ភ្លាមៗរួចមកហើយព្រមទាំង​បាន​កែសម្រួល​រដ្ឋបាល​ព្រៃឈើ​ទាំងមូល​ពី​ខ្សែទទឹង​ ទៅ​ជា​ខ្សែបណ្តោយ​ក្នុងន័យ​ឱ្យមាន​អំណាច​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ ឱ្យ​មានប​សិទ្ធ​ភាព​ទៅលើ​បទល្មើស​ព្រៃឈើ និង​ឈ្មួញ​ដែលមាន ខ្នងបង្អែកនិង​បុគ្គល​ជំនាញ​ពុករលួយ​មិនឱ្យ​មាន អំពើពុករលួយ​ក្នុង​អង្គភាព​ព្រៃឈើ ។

​ ​ផ្ទុយទៅវិញ ចំពោះ​បទល្មើស​ព្រៃឈើនិង​ក្រុម​ឈ្មួញ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ​វិញវា​ហាក់ ​មាន​ភាព​ចម្លែក​ខុសគេដោយសារ​តែ​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ភាគច្រើន គឺ​សុទ្ធតែមិនមែន​ជា​ជន​សាមញ្ញ​ធម្មតា គឺជា​មន្ត្រី​ប្រដាប់អាវុធ​ដែល​មាន​តួនាទី​នៅ​អង្គភាព​ដែល​ប្រតិបត្តិ​ ច្បាប់ហើយ​និង​មាន​អំណាច​ត្រួតត្រា​មួយ​ភាគ​ធំ នៃ​ទឹកដីដែល​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស នេះ​ទៀត​ផង​។​

​ ​អ្វី​ជា​ការចំឡែក​បើ​ទោះជា​ពេលនេះ​ឈើ​ប្រណីត​មាន​ធ្នង់ បេង គ្រញូងមិនសូវ​មាន​ទីផ្សារ​នាំ​ចេញ​ក៏​ដោយ ក៏​ក្រុម​ឈ្មួញឈ្មោះឆេងឡុង​ឲឈ្មោះ​ស្មា​ជាអ្នក​រកការពេញ​ម៉ាខេត្ត​កំពង់ស្ពឺ ​ ហើយមាន​អំណាច​ទាំងនេះនៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​តាម​លំនៅដ្ឋាននិង​ ទីតាំង​ស្ងាត់ៗ​ជាច្រើន ក្នុង ខេត្ត​នេះ និង​ស្តុក​នៅ​ភ្នំពេញបន្តទៅលក់នៅប្រទេសយួន ។ហើយ​ការ​ស្តុក​ទុក​លាក់​ឈើ​ប្រណីត​ក្រុម​ឈ្មួញ​ទាំងនេះ​បាន​ត្រូវរ៉ូវ​ ជាមួយ​ជំនាញ គ្រប់កន្លែង ហើយ​បើ​ថ្នាក់​ល្មមៗ​គេ​មិន ហ៊ាន​ទាំង​ដើរ​ក្បែរ​ផង ។​

​បើ​តាម​ប្រភព​បាន​លើកឡើង​ទៀតថារឿង​ឈ្មួញ​ដែល​មាន​អំណាច​ដឹកឈើ​ប្រណីត​ ទាំងយប់​ទាំង​ថ្ងៃ​នេះ​មិនមែន​ថ្នាក់លើ​មិនដឹង​នោះ​ទេ តែ​វា​បាន​ក្លាយជាទម្លាប់​ចាក់​ប្ញ​សគល់​ពុករលួយ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ ស្រទាប់​អ្នកមានអំណាច​មួយចំនួន​ក្នុង​ខេត្ត​នោះ មាន​មេបញ្ជាការ​ប៉េអឹម ប៉ូលិស យោធាតាម​ស្រុក​ក​មួយ​ចំនួន ទៀត ពាក់ព័ន្ធ​ក្នុង​តំបន់​នោះដែលជា​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ក្នុង​កិច្ចការ ​កាប់បំផ្លាញនិង​ដឹក​បទល្មើស​ព្រៃឈើ ។​

​ហើយ​ដែល​បញ្ហា​នេះ គឺ​គណៈ​អភិបាល​ក្នុង​ខេត្ត​នេះ​តែ ១​គត់ ដែល​ជា​ដើមចម​ធូររ​លុង​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើហើយ​ដែល​មិនគួរ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​នោះទេ ។​/
​ដោយ​ ៖ ស្ទាំង​ភ្នំ​

1920