លោក ​ឡុង​សំអឿ​ន ​នគ​របាល​សេដ្ឋកិ​ច្ចក្រ​សួង​ ដា​ក់ប៉ុ​ស្តិ៍​ជជុះ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ឈើនិង​ទំនិ​ញគេច​ពន្ធ​និង​ពន្ធមិន​គ្រប់​គ្រប់​ប្រ​ភេទ

លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​ កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ៍​ពិ​សេស​​របស់​​នាយកដ្ឋាន​​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ រាល់​ថ្ងៃនេះ​កំពុង កាក់​កប​​ជា​មួយ​ការប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ រថយន្ត​ដឹកឈើ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដែលជា​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ជាយ​ដែន​ទៅ​លក់​តាម​ ខេត្ត យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ ឧត្តមានជ័យ និង​ខេត្ត​សៀមរាប បាន​បង្ហើយ​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ពួក​គាត់ ​ពិបាក​រក​ស៊ី​ណាស់ ព្រោះ​​មាន​​សមត្ថកិច្ច​មិន​តិច​​ជាង​១០​​ស្ថាប័ន​​ទេ​ដាក់​​ប៉ិស្តិ៍​ជជុះ​ ឃាត់​​រថ​យន្ត​ពួក​គាត់​យក​លុយ​ ក្នុង​នោះ​គេ​​សង្គេត​ឃើញ​ស្ថាប័ន​​នគរបាល​​សេដ្ឋកិច្ច​​ក្រ​សួង ក្រោម​​ការគ្រប់​គ្រង​របស់​លោក សក្តិ​៤ ឡុង​សំអឿន ដាក់​ប៉ុស្តិ៍​ច្រើនជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុងសំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ គឺជា​ប៉ុស្តិ៍​លេខ​១ ដែល​មាន​បទល្មើស​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ច្រើន​បំផុត ព្រោះតែ​ការ​ពូកែ​អេប​អប​យកចិត្តយកថ្លើម​មេ​កើយ បាន​ធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះ​និង​លេចមុខ​ជាង​គេ​ល្បី​ពូកែ​ក្ដោប​សេដ្ឋកិច្ច​ខ្លាំងជាងគេ ប្រមូល​លុយ​ពី​ឈ្មួញ​បាន​ច្រើន​យកទៅ​ជូន​លោក យិន ប្រសិទ្ធ មួយខែៗ​រាប់ ម៉ឺន​ដុល្លា​។​ ដោយសារតែ​រឿង​នេះ​ហើយ​ធ្វើឲ្យ ឡុងសំអឿន ឡើង​សក្តិ​៤​ក្នុង​មួយ​ប៉ប្រិចភ្នែក និង​មាន សិទ្ធ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដល់​ទៅ​២​ខេត្ត​។​

​ដើម្បី​បញ្ចៀស​ពី​ការស្តីបន្ទោស និង​ដក​ទៅ​នៅ​ខេត្ត​ផ្សេង​ដែល​ជា​ខេត្ត​អត់​ខ្លាញ់ លោក ឡុងសំអឿន បានដើ​គោះ​លុយ​ពី​ក្រុម​ឈ្មួញ​និង​រឹតបណ្តឹង​ប៉ូលិស​នៅ​តាម​គោលដៅ​ឲ្យ​គៀប​ ឈ្មួញ​តាមរបៀប​បង្ខំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​ថ្នាក់លើប​ន្តតាម​ការគ្រោ​ង​ទុក ​រៀងរាល់​ខែ​។ បើទោះបីជា​ដឹងថា ពិបាក​រក​ប្រាក់​ក៏ ដោយ ដើម្បី​បាន​មក​នៅ​តាម​ប៉ុស្តិ៍​ល្អ ដែល​មាន​ខ្លាញ់​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ពួកគេ សុទ្ធតែ​ត្រូវបាន​ដេញថ្លៃ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​ឡុង​សំអឿន​ បាន​ពុះពារ​​គ្រប់ឧ​ស័គ្គ​សព្វបែបយ៉ា​ង​ដើម្បី​ទិញ​តំណែង​ខ្លាញ់​មួយ​នេះ​ ឲ្យបាន​គ្មា​ននណា​ហ៊ាន​ប៉ះពាល់​រូបគេ​បាន​ឡើយ បើ​ទោះបីជា​មន្ត្រី​តាម​ខេត្ត​ផ្សេងៗ ត្រូវ​ថ្នាក់លើ​ធ្លាប់​ដក​បញ្ឈ​ជើង​ជា​បន្តបន្ទាប់​ក៏​ដោយ សម្រាប់​លោក​សក្តិ​៤ ឡុងសំអឿន គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។​

​ពាក់ព័ន្ធទៅនិង​ករណីខាង​លើ​​នេះ​អ្នក​ យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​​​សុំ​ការអធិប្បាយ​ពី​លោក ឡុង សំអឿន នគរបាល​សេដ្ឋកិច្ច​ក្រ សួង​គ្រប់គ្រង​ពីរ​ខេត្ត​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕

ylc2-222x150