លោក​ស័ក្តិ​៣​កែវ​ សារ៉ា​វុធ ​ពង្រាយ​កូន​ចៅ​ដាក់​ប៉ុស្តិ៍​ជជុះ​ផ្លូវជា​តិលេខ​៥ជ​ម្រិត​យក​លុយ​ ពី​ឈ្មួញ​ដឹកឈើ​និង​ទំនិញ​និង​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើដងផ្លួវផ្លួវ

កំពង់ឆ្នាំង​៖​សេចក្តីរា​ យការណ៍​ពីឈ្មួញ​ រកស៊ី​តូចតា ច​បា​ន​ឱ្យ ដឹងបន្ថែម​ថា ​ការដឹក​ជញ្ជូន​ ទំនិញមក ​ពី​ច្រក​ព្រំដែន ​ខេត្ត​បាត់ដំបង និង​ខេ ត្ត​បន្ទាយ មានជ័យចូល មក​ទីក្រុង​ភ្នំពេញ​ តាម​ផ្លូវជាតិលេខ៥ មាន​កុងត្រូលជជុះ ច្រើនណាស់ ​ធ្វើការ​គាប​ជម្រិត ឱ្យ​ពួកគាត់​បង់ លុយ​ហើយ ចាប់តាំងពី​នគរបា ល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ ​ក្រុម​ថ្មី​ដឹកនាំ ដោយ​លោក​ ស័ក្តិ​៣កែវ សារ៉ាវុធទៅ​ ឈរជើងលើ​ទឹក ដីខេត្ត​កំពង់ឆ្នាំង​ គឺ​ក្រុម​នេះ​ បាន បង្ក​ភាពអ នាធិបតេយ្យ ​អុកឡុក​អ្នក រកស៊ី​ដឹក​ជញ្ជូន ទំនិញទៅ​ តាមតែ​អំពើ​ចិត្ត​ធ្វើ​ ឱ្យ​ក្រុមឈ្មួញ​ក្តៅក្រហាយ​យ៉ាងខ្លាំងព្រោះ​ក្រុម​នគរបាល​ក្រសួងជំនាន់​មុន​ ឱ្យ​លុយ​ថ្លៃ​បាយ​ប៉ុន្មានយក​ប៉ុណ្ណោះមិន​ហ៊ាន​កោស រូស​ទេប៉ុន្តែ​សម្រាប់​ក្រុម​ថ្មីក្រោម​បញ្ជា​លោក​ស័ក្តិ​៣កែវសា​រ៉ាវុធនេះ​ ជម្រិត​ឱ្យ អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​បង់លុយ​យ៉ាងច្រើន​ផងដែរ។​
ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​រអ៊ូរទាំចំពោះ​ភាពអនាធិបតេយ្យរបស់​ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​មួយ​ក្រុមដែល​ដឹកនាំដោយ​លោក​ស័ក្តិ​ ៣កែវសារ៉ាវុធដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម ផ្លូវជាតិ​លេខ​៥និង​តាម​ប្រដេញ​ឡាន ​ដឹក​ទំនិញ​ដែល​ភ្លេចចូល​បង់​លុយ​តាម​តែ​ទំនើ​ងចិត្តហើយ​គេ​មិន​ច្បាស់​ទេ​ ថា លោក​ស័ក្តិ​៣កែវសា​រ៉ាវុធបាន​ចំណាយលុយ​ទិញ​ប៉ុស្តិ៍ ក្នុង​មួយ​ខែៗ​ប៉ុន្មាន​នោះ​ទេទើប​គាត់​មាន​សិទ្ធិ​អំណាចយ៉ាង​ធំធេង​បង្ក​ ព្យុះភ្លៀង​អុកឡុក​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញទាំង​ស្រប​ច្បាប់​និង​ ខុសច្បាប់មិន​ក្រែង​ញញើត​ចំពោះចំណាត់ការ​បោសសម្អាត​កុងត្រូល​ជជុះ​ របស់លោកឈួចាន់ឌឿ​នជា​អភិបាលខេត្តកំពង់ឆ្នាំងសូម្បី​តែ​បន្តិច​។​

​ ​ដោយឡែកប្រជាពលរដ្ឋនិង​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញឆ្លងកាត់​ផ្លូវ​ជាតិ​ លេខ៥បានគំរាម​ផងដែរ​ថា​ប្រសិនបើ​ធ្វើឱ្យ​ពួកគេ​ខឹងសម្បារ​យ៉ាងខ្លាំង​ជាង​ នេះ​ពួកគេ​ដាក់ពាក្យបណ្តឹង​ដាក់ចូល​ក្រសួង​មហាផ្ទៃនិងឯកឧត្តម​ អគ្គស្នងការដ្ឋា​ននគរបាលជាតិនេ​តសាវឿនដើម្បី​បកស្បែក​មុខមន្ត្រីនគរបាល​ សេដ្ឋកិច្ច​ក្រសួងក្រោម​បញ្ជារបស់​លោក​ស័ក្តិ ៣កែវសា​រ៉ាវុធ ដែល​កំពុងបង្ក​ព្យុះភ្លៀង​តាម​ទំនើងចិត្ត​។​  មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកដែល​កំពុង​រងគ្រោះសូម្បី​តែម្ចាស់​ទីតាំង​ អាជីវកម្ម​មួយចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដូចជា  ឱសថ​ស្ថាន ហាង​លក់ទំនិញ  គ្រឿងសម្អាង​ក៏ត្រូវ​កូនចៅ របស់​លោក​ស័ក្តិ​៣ កែវសា​រ៉ា វុ​ធ គាប​ជម្រិត​ឱ្យ​បង់លុយ  ប្រចាំ​ខែ​ដោយ​គ្មាន​ការ​យោគយល់​អ្វី​ទាំងអស់​ជា​ថ្នូរ​នៃ​ការមិន​រំខានឬ​ សុំ​ចូល​ត្រួតពិនិត្យនាំឱ្យ​ប៉ះពាល់​ដល់​អាជីវកម្មនោះទេ។​  ក្រុម​មន្ត្រី​សាលាខេត្តកំពង់ឆ្នាំង​ក៏​បាន​បង្ហើប​ឱ្យដឹង ផងដែរ​ថាលោក កែវ សា រ៉ាវុធ ទទួល​បាន​លិខិត​បេសកម្ម​ដែល​ចេញ​ដោយ​លោកផ្កាយ​១គឿនភារម្យជា​អនុប្រធាន​ នាយកដ្ឋាន​ន​គរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ដែល​ ថ្នាក់លើ​បាន​ផ្តល់​ទំនុកចិត្ត​ឱ្យ​ចុះ​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​ បទល្មើស សេដ្ឋកិច្ច​លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំងប៉ុន្តែ​លោក គឿន ភារម្យ  មិនដែល​ចុះ​ទៅ​ធ្វើ​ការងារ ដោយ​ផ្ទាល់​នោះ​ទេគឺ​លោក  គឿន គា​រម្យ បាន​ចាត់ចែង  លក់​ប៉ុស្តិ៍​ឱ្យ​លោក​ស័ក្តិ​៣ កែវសា​រ៉ាវុធ ចុះ​ទៅ​បង្ក​ភាព​អ​នា ធិបតេយ្យ​ពេញ​ខេត្ត​កំពង់ឆ្នាំង ៕

photo