គណៈអគ្គស្នង ការនគរបាលជាតិ បានណែនាំឱ្យ មន្ត្រីប្រដាប់អាវុធ គ្រប់ផ្នែកចេញឱ្យ ផុតពីបទល្មើ សគ្រប់ប្រភេទ ក៏ដោយក៏មេវរៈ ៩១១ សូរ ចាន់រីពុំបានអនុវត្ត តាមកំណែទម្រង់ ស៊ីជម្រៅរបស់រដ្ឋាភិ បាលឡើយ ។
នៅពេលថ្មីៗ នេះអង្គភាពន គរបាលវរការពា រព្រំដែនគោកលេខ ៩១១ ដែលគ្រប់គ្រង ដោយលោក សូរចាន់រីបច្ចុប្បន្ន កំពុង បង្ហាញ ពីភាពធូររលុង បន្ទាប់ពី មានការហូរចូល ទំនិញគេចពន្ធរួ មទាំងពលករ ចំណាកស្រុក និងជនជាតិថៃ ឆ្លងដែនខុសច្បាប់ ចូលមកលេង ក្នុងកាស៊ីណូ នៅក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ ។
បើតាមសេចក្តីរាយការណ៍ឱ្យដឹងថាចាប់ពីចំណុចឈរជើងរបស់នគរបាលវរ ការពារព្រំដែនគោកលេខ ៩១១ទៅស្នាក់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃចាស់រហូតមកទល់ នឹងតំបន់ប្រាំចំការគរ (អូរបីជាន់)មានច្រក របៀងប្រមាណ១០ ដែលអនុញ្ញាតឱ្យហូរចូលទំនិញគេចពន្ធនិងនាំទំនិញមួយចំនួនពីកម្ពុជា ឆ្លងទៅថៃរួមនិងពលករចំណាកស្រុកជាដើម ដែលកំពុងតែសម្រុកចេញចូលយ៉ាងអនាធិបតេយ្យជាពិសេសនាំគឺហ្គាសគេចពន្ធ តែម្តង ។
តាមប្រភពបានរាយការណ៍ថាច្រករបៀងដែលហូរចូលទំនិញគេចពន្ធ ច្រើនជាងគេគឺច្រកបឹងស្រគូថ្វីត្បិតតែ លោក សូរ ចាន់រី ជាប្រធានអង្គភាពប៉ុន្តែមន្ត្រីនគរបាលរបស់គាត់ម្នាក់ពាក់ស័ក្តិ ៣ក្លាយទៅជាអ្នកគ្រប់គ្រង ប្រមូលប្រាក់នៅច្រកបឹងស្រគូនិងគ្រប់គ្រងច្រកជាច្រើនទៀតថែមទាំង ជាអ្នកចេញមុខរកស៊ីដឹកហ្គាសគេចពន្ធយ៉ាង ពេញបន្ទុកដ៏ធំជាងគេនៅក្រុងប៉ោយប៉ែតនិងបន្តយកមកចែកចាយលក់នៅ ខេត្តបន្ទាយមានជ័យ ។
ជាងនេះទៅទៀតដូចជា សម្រាប់ច្រករបៀងបឹងស្រគូនោះគឺហូរចូលនូវប្រភេទហ្គាសគេចពន្ធ ដែលជារបស់លោក ស័ក្តិ ៣គ្រប់គ្រងទីនេះផ្ទាល់បាននាំចូលទៅទឹកដីថៃផងដែរដូចជាប្រភេទខោអាវ គីបដែលឈ្មួញប្រើប្រាស់ប្រភេទ ឡានកូរ៉េឡានកាមរីកែច្នៃ និងពលរដ្ឋខ្មែរចំណាកស្រុកយ៉ាងអនាធិបតេយ្យបំផុត ។
ឯចំពោះពលករចំណាកស្រុក បើចេញជាក្រុមដែល មានមេខ្យល់ត្រូវបង់លុយឱ្យមន្ត្រីនគរបាលគ្រប់គ្រងច្រក បឹងស្រគូក្នុងម្នាក់ចាប់ពី ៧០បាត ដល់ ២០០បាត ។ ចំណែកឯពលករចំណាកស្រុកទៅព្រឹកវិលល្ងាច ត្រូវបង់ម្នាក់ ២០បាត ។
បញ្ហាការហូរចូលនូវទំនិញគេចពន្ធនោះ គឺសូរ ចាន់រីបានឱ្យដៃស្តាំរបស់ខ្លួនឈ្មោះហៅ សឿន ផែនដីជាអ្នកចេញមុខរកស៊ីដោយផ្ទាល់ក្នុងការនាំហ្គាសគេចពន្ធចូល ក្រុងប៉ោយប៉ែត និងបន្តចែកចាយនៅខេត្ត បន្ទាយមានជ័យទៀតផង ។
ប្រភពផ្ទៃក្នុងមន្ត្រីនគរបាលនៅក្នុងអង្គភាពនេះបានឲដឹង ថា លោក សូរ ចាន់រី ធ្លាប់បានអគ្គស្នងការនគរបាលជាតិព្រមាន និងស្តីបន្ទោសម្តងជាពីរដងហើយប៉ុន្តែដោយសារអំណាចលុយរបស់ គាត់ សូរ ចាន់រី ច្រើននោះទើបធ្វើឱ្យអគ្គស្នងការនគរបាលជាតិរក្សាតំណែងរបស់គាត់ឱ្យ កាន់អង្គភាពនេះ បណ្តោះអាសន្នបន្តទៀតដោយសារតែគាត់ជាមនុស្ស ស្គាល់អំពីទីតាំងទីនោះ អង្គភាពនេះសម្រាប់ការពារព្រំដែន ចេះប្រព្រឹត្តអំពើពុករលួយដឹងមេដឹងកើយយ៉ាងស្ទាត់ជំនាញ ។
ប្រភព មន្ត្រីនគរបាលរបស់ សូរ ចាន់រីអះអាងថា ពិតជាមានទំនាក់ទំនងល្អជាមួយ នឹងកាស៊ីណូផ្កាយ ៥ នេះដែលមានលោក ទៀ ចាង ជាប្រធានសន្តិសុខកាស៊ីណូផ្កាយ ៥ជាអ្នកចាំទទួលយកជនជាតិថៃឆ្លងដែនខុសច្បាប់ទាំងនោះមកលេងក្នុង កាស៊ីណូផ្កាយ ៥ ដូច្នេះ ឯមន្ត្រីនគរបាលរបស់លោក សូរ ចាន់រីគឺចាំទទួលតែប្រយោជន៍ពីកាស៊ីណូផ្កាយ ៥សម្រាប់សេវាអនុញ្ញាតឱ្យជនជាតិថៃទាំងនោះឆ្លងដែនខុសច្បាប់ជាការ ស្រេច ។
ថ្មីៗនេះ គណៈអភិបាលខេត្ត គោ ស៊ុំសារឿតនិងអគ្គស្នងការរងនគរបាលជាតិ ខេង សុមេត និងព្រះរាជអាជ្ញាខេត្តនេះធ្លាប់ហៅ មន្ត្រីសមត្ថកិច្ចតាមព្រំដែនទាំងអស់មកដុះក្អែលនិងរិះគន់ឱ្យលុប បំបាត់ចំពោះការហូរចូលទំនិញ តាមច្រករបៀងព្រមទាំងកម្ទេចបំផ្លាញចោលនូវឧបករណ៍សម្ភារៈមួយចំនួន ដូចជា ស្ពានខ្សែរ៉តជាដើម ប៉ុន្តែរូបភាព ទាំងនោះបានកើតមានសាជាថ្មីបន្ទាប់ពីលោក សូរ ចាន់រីជាមេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩១១ នូវតែបានបង្កើតច្រករបៀងខុសច្បាប់ប្រមាណ ១០កន្លែងនិងពាក់ព័ន្ធជាមួយមន្ត្រីនគរបាលក្នុងអង្គភាព នេះតែម្តងដែលជាអ្នករកស៊ីទំនិញគេចពន្ធដូចជា លោកស័ក្តិ៣មួយរូបជាដង្ខៅហ្គាសគេចពន្ធផង ជាអ្នកអនុញ្ញាតឱ្យខោអាវគីបហូរចូលទៅថៃ និង ពលរដ្ឋខ្មែរចំណាកស្រុកជនជាតិថៃហូរចូលខុសច្បាប់កើតឡើងផង ជាឧទាហរណ៍ស្រាប់ ។ បញ្ហានេះ មិនគួរបើគេមើលរំលងពីទង្វើរបស់សូរចាន់រី និងមន្ត្រីបក្ខពួកដែលគ្មាន កំណែទម្រង់ស៊ីជម្រៅនិងហ៊ានផ្គើនយ៉ាងចេញមុខចំពោះ និងការព្រមានរបស់អគ្គស្នងការរង ខេងសុមេត ដែលព្រមានកាលពីថ្មីៗនេះ ៕ ដោយ ៖ ប៉ោយប៉ែត(នៅមានរឿងភាគ)