ភ្នំពេញ ៖ មានសេចក្តីរាយការណ៍មកថាការអប់រំពលរដ្ឋពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពម្តេចកើតបើថ្នាក់ដឹកនាំផ្សារកណ្តាលបណ្តោយឲ្យកើតមានអំពើអសកម្មក្នុងផ្សារ ដែលមានលោក ចាប ឌីណាជាប្រធានផ្សារដែលកំពុងធើ្វឲ្យពួកគាត់ក្តៅក្រហាយក្នុងការចូលទៅទិញឥវ៉ាន់ក្នុងផ្សារ។
ពួកគាត់បានត្អូញតែ្អរថា នៅក្នុងផ្សារមានវង់ល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការទប់ស្កាត់និងបង្ក្រាបឡើយពីគណៈកម្មាធិការផ្សារនេះសោះ ។
ល្បែងកន្ទុយលេខ បាននិងកំពុងបើកលេងយ៉ាងចំហរក្នុងផ្សារកណ្តាល ដោយគ្មានការអើពើ ទប់ស្កាត់ពីអាជ្ញាធរ សង្កាត់ ខណ្ឌនិងប្រធានផ្សារឡើយ ។
ការដាក់ចេញនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានធ្វើឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមបណ្តាខេត្ត-ក្រុង ស្រុក-ខណ្ឌមួយចំនួនយកចិត្តទុក ដាក់អនុវត្តន៍ឲ្យបានដិត ដល់ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ធ្វើឲ្យប្រជាពល រដ្ឋអាចរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខសាន្ត ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋានមួយចំនួនមិនយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដោយគ្មានការយកចិត្តទុកដាក់ទេ ហើយបែរជាបណ្តោយ ឲ្យបទល្មើសកើតឡើងយ៉ាងពេញ បន្ទុកដូចជា ករណីចោរកម្ម ល្បែងស៊ីសង គ្រឿងញៀននិងបទល្មើសផ្សេងៗជាច្រើនទៀតដែលនាំឲ្យប៉ះ ពាល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម បណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ហើយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សា សន្តិសុខ សង្គមតាមរយៈការលុបបំបាត់ បទល្មើសផ្សេងៗ ដូចជាល្បែងស៊ីសង គ្រឿងញៀន និងអំពើពាលា អាវាសែជាដើម ។
ពួកគាត់បានត្អូញតែ្អរថា នៅក្នុងផ្សារមានវង់ល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការទប់ស្កាត់និងបង្ក្រាបឡើយពីគណៈកម្មាធិការផ្សារនេះសោះ ។
ពលរដ្ឋបានបន្តទៀតថា ព្រោះការបើកល្បែងស៊ីសងនេះកំពុងតែធើ្វឲ្យពួកភ័យខ្លាចនិងរអាគ្រប់គ្នាៗក្នុងចូលទៅទិញរបស់របបនៅក្នុងផ្សារកណ្តាល ។ ព្រោះសព្វថៃ្ងនេះនៅក្នុងផ្សារកណ្តាលសម្បូណ៌ទៅដោយចោរឆក់លួចយ៉ាងសាហាវ និងគ្មានវិធានការទប់ស្កាត់ពីលោក ចាបឌីណា ឡើយ ក្នុងការបើកល្បែងស៊ីសងដែលបណ្តាលឲ្យកើតមានអំពើអសកម្មក្នុងផ្សារ ជាពិសេសល្បែងកន្ទុយលេខ