តាមមន្ត្រីអគ្គិសនីកម្ពុជាមួយចំនួនបានឲ្យដឹងថាលោក កែវ រតនៈជាអគ្គនាយកអគ្គិសនីកម្ពុជាបានដឹងយ៉ាងច្បាស់ពីរឿងអាស្រូវពុក រលួយរបស់លោក កាន ឈុនទី និងបក្ខពួក រយៈពេលច្រើនឆ្នាំមកហើយ។ប៉ុន្តែប្រហែលដោយសារទទួលបានផលប្រយោជន៍ពី មន្ត្រីពុករលួយរូបនេះទើបលោក កែវ រតនៈ បណ្តោយឲ្យបុគ្គល កាន ឈុនទីនិងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ជាពិសេសសេវា តបណ្តាញលឿននិងដំឡើងអំពែរអគ្គិសនីនៅតំបន់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺលោក កាន ឈុនទីនិងបក្ខពួកកំណត់តម្លៃស្រេចតែអំពើចិត្តរបស់ខ្លួន។
អំពើពុករលួយស្វែងរកផលប្រយោជន៍របស់លោក កាន ឈុនទីជាប្រធានសាខាអគ្គិសនីចាក់អង្រែក្រោម មិនមែនជាថ្មីនោះទេព្រោះមន្ត្រីរូបនេះនិងបក្ខពួកឃុបឃិតគ្នាប្រ ព្រឹត្តអំពើពុករលួយជាយូរមកហើយ។បើទោះបីធ្លាប់ទទួលរងនូវការព្រ មានពីអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានយ៉ាងណាក៏ដោយក៏លោក កាន ឈុនទីនិងបក្ខពួកមិនញញើតដែរព្រោះអាងមានខ្នងបង្អែកជួយអន្តរាគមន៍ គ្រប់ពេលវេលា។ ហេតុនេះហើយទើបបុគ្គលិកសាខាអគ្គិសនីចាក់អង្រែក្រោម អំពាវនាវឲ្យលោក ស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចាត់វិធានការលើលោក កាន ឈុនទីនិងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេប្រព្រឹត្ត អំពើពុករលួយយ៉ាងគឃ្លើនតទៅទៀត។
ប្រជាពលរដ្ឋបានរិះគន់ខ្លាំងថានៅពេលដែលពួកគាត់ទៅស្នើសុំតបណ្តាញ អគ្គិសនីប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈអាជីវកម្មគឺមន្ត្រីដែលជាកូនចៅរបស់លោក កាន ឈុនទីបានកំណត់ថ្លៃសេវានិងការបង់ប្រាក់តាមអំពើចិត្តរបស់ពួកគេ។ បើមិនដូច្នេះទេ សំណុំឯកសារនឹងត្រូវទុកចោលអស់រយៈពេលជាច្រើនខែដែលបញ្ហានេះលោក កែវ រតនៈត្រូវពិនិត្យមើលនូវសកម្មភាពមិនប្រក្រតីរបស់បុគ្គល កាន ឈុនទីនិងបក្ខពួកជាបន្ទាន់។ អាចនិយាយបានថា លោក កាន ឈុនទីនិងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ហេតុនេះលោក ឱមយ៉ិនទៀងដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់ វិធានការតាមច្បាប់ជាបន្ទាន់ដើម្បីកុំឲ្យបុគ្គល កាន ឈុនទីនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយស្រាចតែអំពើចិត្ត ៕