លោក​មេ​គយ​សម​ត្ថកិច្ចនិង​ ប៉ូលី​សសេ​ដ្ឋ​កិច្ច​ក្រសួង​សុទ្ធ​សឹង​ទទួ​លសំណែនប្រចាំ​ខែ ​ពីពូកមេ​ឈ្មួញ ​ឧក​ញ៉ា​ ថៃ​និង ​លឹម​ ប៊ុណ្ណា ហៅខ្នា

​ ក្រុមឈ្មួញបាន​ឲ្យ​ដឹងថា មេ​ឈ្មួញ លឹម ប៊ុណ្ណាហៅ​ខ្នា មិនសូវ​ចុះទៅ​ពិនិត្យមើល ការប្រមូលទិញ​ឈើ ឬ​ការបំផ្លាញ​ព្រៃឈើដោយផ្ទាល់​នោះទេ គឺ​គាត់​បាន​ចាត់តាំង​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ សានច​យ ឲ្យ​ជួយ​មើល​ការខុសត្រូវ ហើយ​ឈ្មោះ សាន ច​យ នេះ ក៏បាន​បង្កើត​ជំនួយការឬ​មេ​ការរង​ផ្ទាល់ខ្លួន ៣​ទៅ​៤ នាក់​ទៀត ឲ្យ​ចូល​ព្រៃ​ប្រមូល​ទិញ​ឈើឬ​កេណ្ឌ​ប្រជាពលរដ្ឋ ឲ្យ​កាប់​ឈើ​ប្រណីត តាម​តំបន់​អភិរក្សនិង​នៅ​ដែនជម្រកសត្វព្រៃ យ៉ាង​វិនាស​ហិនហោច​។ គេ​មិន​ច្បាស់​ទេ​ថាតើ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា និង​បរិវារ​របស់គាត់ ២​នាក់​ទៀត គឺ​ឧកញ៉ាពិសី និង​ឧកញ៉ា ថៃ មាន​សិទ្ធិអំណាច​អ្វី​ពិសេសក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ នោះទេព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ គ្រប់​ជាន់ថ្នាក់ មិនដែល​ហ៊ាននិយាយឬ​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាម្តងណា​ឡើយ​។​
នៅ​តាម​​ប​ណ្តាខេត្ត​​ភូមិ​ភាគ​​ឦ​សាន ដូច​ជា​​ខេត្ត​ស្ទឹង​ត្រែង រត​ន​គិរីនិង​​ម​ណ្ឌ​ល​គិរី កំ​ពុង​មាន​​ស​កម្ម​ភាពកាប់​បំ​ផ្លាញ​​ព្រៃ​ឈើ​ខុស​ច្បាប់ យ៉ាង​​អ​នា​ធិប​តេយ្យ​​ហើយ​​គ្រាន់​តែ​​ជ្រក​​ក្រោម​​ស្លាក ស្តារ​​បាត​​អាង​​ ទំនប់​វា​រី​អគ្គិសនី នៅ​ស្រុក​សេ​សាន មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាបាន​បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ នៅ​ជុំវិញ​តំបន់​នោះមិនដែល​មាន​នរណា​ហ៊ានចុះបង្រ្កាប ហើយ​ក្រោយមក​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាដែលមាន​បរិវារ​មួយចំនួនទៀត រួមមាន​ឧកញ៉ា ថៃ និង​ឧកញ៉ា ពិសី ក៏បាន​ពង្រីកការកាប់បំផ្លាញ​ព្រៃឈើ ចូលក្នុង​តំបន់​ឧទ្យាន​ជាតិនិង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់យ៉ាង​ អនាធិបតេយ្យ ​។​

រាល់​ការដឹកជញ្ជូន​ឈើ តាម​រថយន្ត​យី​ឌុប​ទាំងខ្សែៗ​ចេញពី​ព្រៃ​បំផ្លាញ​ផ្លូវ​ស្ពាន បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋគេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឬដោះស្រាយ​ផល​លំបាក ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​នោះទេ គ្រាន់តែ​ដឹងថាជា​ក្បួន​រថយន្ត​ដឹកឈើ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាបើកបរ​ឆ្លងកាត់​ផ្លូវ​ណាមួយ គឺ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធនាំគ្នា​ញញឹម​រង់ចាំ ទៅ​បើក​របប​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបានទោះជា​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាបំផ្លាញ​ស្ពាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋបែបណាក៏ដោយ ក៏​គ្មាន​នរណា​ឈឺក្បាល​វិលមុខ​ដែរ​។ កុំថាឡើយ​ដល់​ទៅ​មេ​ឈ្មួញលឹម ប៊ុណ្ណា ហៅ​ខ្នា សូម្បីតែ​ឈ្មោះ សាន ច​យ និង​មេ​ការរង​មួយចំនួនទៀត  ក៏មាន​សិទ្ធិអំណាច​ធំ​ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដែរ​។​

​គេ​ចង់ឃើញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក អ៊ុក រ៉ាប៊ុនពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើនិង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នាឡើងវិញ​ផង ជាពិសេស​អគ្គស្នងការ​នគរបាលជាតិ គួរតែ​តាមដាន​ស្រាវជ្រាវ​មើលថាតើ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ថ្នាក់​ណាខ្លះ បាន​យក​តួនាទី​របស់ខ្លួនទៅ​ជួយ​ការពារ​និង​សម្របសម្រួល សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា​ ៕

Wat-27042