លោក ​គង់ វិចិ​ត្តប្រធា​នកា​រិយា​ល័យ​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច និង ឡេង ចិត្រា ព​ង្រា​យម​ន្រ្តី​ក្រោម​ឪវាទ​ឲ្យ​ដើរ​ប្រមូ​លលុយ​ពី​ឈ្មួ្ញញ​ដឹក​ឈើ ​និង​ទំនិ​ញគេ​ចព​ន្ធគ្រ​ប់ប្រ​ភេទ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​ឲ្យ​ដឹងថា ក្រុមនគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ មិនដែល​បង្ហាញ​ស្នាដៃ​អ្វី​ទេ ក្រៅពី​ការដាក់​ប៉ុស្តិ៍​ជជុះ និង​ត្រៀម​រថយន្ត សម្រាប់​ប្រដេញ ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ ទៅ​តាមតែ​អំពើ​ចិត្ត ហើយ​ប៉ុស្តិ៍​ជជុះ របស់​នគរបាល​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ ដែលមាន​ភាព អនាធិបតេយ្យ​ខ្លាំងជាងគេ គឺ​នៅ​ចំណុច នៅ​ស្រុក​ពញាក្រែក ជិត​ស្នាក់ការ​សន្តិសុខ​៧០១ ចំងាយ ១​គីឡូ​មែត្រ​ពី សាលាខេត្ត​ត្បូងឃ្មុំ ទី​ដែលមាន​ការដឹកជញ្ជូន ទំនិញ និង​ឈើ​ខុសច្បាប់ ឆ្លងកាត់​យ៉ាងអណាធិបតេយ្យទាំងថ្ងៃទាំងយប់​។​

លោក គង់ វិ​​ចិត្ត ជា​​ប្រ​ធាន​ការិ​យា​ល័យ ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល ខេត្ត​​ត្បូង​ឃ្មុំ និង​​លោក ឡេង ចិ​ត្រា ជា​​អនុ​ប្រ​ធាន មាន​​សិទ្ធិ​អំ​ណា​ច បង្ក​​​ឲ្យ​មាន​ភាពអនាធិបតេយ្យ នៃ​ការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជំរិត​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត មិនញញើតពី​ច្បាប់ឡើយ ។​

​ ​ ​បញ្ជាក់​នៅ​ចំណុច​ប៉ុស្តិ៍​ជជុះ​នោះ មាន​លោក ឡេង ចិ​ត្រា ជា​អនុប្រធាន ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ឈរជើង​ប្រចាំការ បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ឈរជើង កាក់​រថយន្ត​ដឹកឈើ​គ្រញូង និង​ឈើ​ប្រណីត​ខុសច្បាប់ ដូចជា​រថយន្ត​កាមរី​ឬ​ទូ​រី​ស បង់លុយ​យ៉ាងតិចបំផុត ១០០​ទៅ​២០០ ដុល្លារហើយ​សម្រាប់រ​ថយ​ន្យ​យី​ឌុប ពី ៥០០​ទៅ​១០០០ ដុល្លារ នឹង​រថយន្ត​ដឹកគោ​ក្របី ទៅ​ប្រទេស​វៀតណាម មួយ​រថយន្ត​យី​ឌុប ពី ២០០​ទៅ​៤០០ ដុល្លារ ដោយ​មិន​សួរនាំ​អ្វី​ឡើយឲតែបង់លុយគ្រប់គឺ០k ។​

​ក្រុម​ឈ្មួញ​បានបន្តទៀតថា លោក ឆាយ សុខា ហៅ​កុក កាលពី​នៅ​ខេត្តកំពង់ចាម គាត់​ជា​ស្នងការរង ទទួលបន្ទុក​ប្រឆាំង​បទល្មើស ហើយ​ពេលមកដល់ ខេត្ត​ត្បូងឃ្មុំ គាត់មាន​លុយច្រើនបាន​ឡើង​ធ្វើជា ស្នងការរង​ទទួលបន្ទុក ប្រឆាំង​បទល្មើស ដដែល​ហើយ​គាត់ បាន​សណ្តោង​អូស ទាញ​កូនចៅ សុទ្ធ​តែមាន​ជំនាញកាប់​ដាវ​ប្រដេញ តាម​ឡាន​ដឹកឈើ និង​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ​គ្រប់ៗ​គ្នាដូច្នេះ​គេ​ចង់ឃើញ​លោក ម៉ៅ ពៅ ដែលជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ មេត្តា​កែទម្រង់​កូនចៅ​ផង(នៅមានតភាគទៀត)​៕

Wat-Mao-Pao-388x288