ភ្នំពេញ៖ ករណីទំនាស់ដីធ្លីនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ ត្រូវបានបង្កជាបញ្ហាធំសំរាប់ប្រជាពលរដ្ឋដែលផ្ទុយពីយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។បញ្ហរំលោភដីធ្លីនេះកើតមានឡើង គ្រប់ខេត្តក្រុង និងរាជធានីរហូតដល់មានការដាក់ឳវាទពីមុខរដ្ធាភិបាល សម្តេចតេជោ ហ៊ុន សែន ថា « បញ្ហាទំនាស់ដីធ្លីកាលណាកើតឡើងនៅតំបន់ណា គឺអាជ្ញាធរតំបន់នោះជាអ្នកទទួលខុសត្រូវពិសេសគឺលោកអភិបាលខេត្តក្រុង និងរាជធានី » ដូច្នេះប្រជាពលរដ្ធ សង្ឃឹមថាអនុសាសន៍របស់ប្រមុខរដ្ធាភិបាលត្រូវបានអាជ្ញាធរយកមកអនុវត្ត ន៍ហើយ ប៉ុន្តែអាជ្ញាធរព្យាយាមលាក់កំបាំងរហូត ដូចជាករណីរំលោភដីធ្លីមួយកន្លែងក្នុងរាជធានីភ្នំពេញនៅភូមិព្រែក ថ្លឹង សង្កាត់ ជើងឯក ខណ្ឌដង្កោ របស់ប្រជាជនបីគ្រួសារដោយក្នុងនោះ ពីរគ្រួសារយករបស់គាត់អស់រលីងហើយមួយគ្រួសារទៀតគាត់បានលក់ ៤១អា ក្នុងទំហំដី១ហិចតាកន្លះហើយនៅសល់១ហិចតា៩អាទៀត ត្រូវបានអាជ្ញាធរសង្កាត់ជើងឯក លោក ស៊ុនស៊ីវ បញ្ជាក់ថាជាចំណីផ្លូវ ៦០ម របស់ក្រុមហ៊ុន ( I.N.G ) ដែលមានឧកញ្ញាអ៊ឹង ប៊ុនហៅ ។
ដីពីរប្លង់របស់ឈ្មោះ ជា សួន និង សន សែម ត្រូវបានឈ្នោះ ផៃ ប៊ុនធឿននិងប្រពន្ធឈ្មោះ ចាន់ ម៉ានី ដើរតួជាម្ចាស់ដីផងជាអ្នករៀបចំប្រមូលទិញផងនិងជាអ្នករត់ការផង ក្នុងការកាត់កម្មសិទ្ធ ឲ្យទៅឈ្មោះ សៀង ម៉េងដែលចុះហត្ថលេខាដោយមេភូមិ ឈ្មោះ ហ៊ុល ហេង ចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០០៤ ចៅសង្កាត់ជើងឯកឈ្មោះ ស៊ុន ស៊ីវ នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០០៤ និងអភិបាលរងខណ្ឌឈ្មោះ ម៉ៃ ម៉ុន ចុះហត្ថលេខានៅថ្ងៃទី១៣ខែសីហា ឆ្នាំ២០០៤ មើលទៅហាក់បីដូចជាជួយសំរួលក្នុងការបំរើកិច្ចការជូនប្រជាពលរដ្ឋឲ្យមាន លក្ខណៈងាយស្រួលតែផ្ទុយទៅវិញ ជួយបង្កើនភាពក្រីក្រជូនពួកគាត់ទៅវិញទេ ។
តាមសំដីរបស់លោកយាយ ជា សួន ថាដីរបស់គាត់ធ្វើស្រែប្រាំងតាំងពីឆ្នាំ១៩៨១ មកម្លះដល់ឆ្នាំ១៩៨៩ ទើបគាត់ទទួលបានបង្កាន់ដៃដែលចុះហត្ថលេខាដោយលោក អុក សេងកន ប្រធានកសិកម្មស្រុកដែលមេភូមិយកមកប្រគល់អោយគាត់ដល់ឆ្នាំ ២០០៤គាត់ទៅធ្វើស្រែដូចរាល់ឆ្នាំ តែត្រូវអាជ្ញាធរភូមិសង្កាត់ធ្វើការហាមឃាត់ថា ដីនេះជាកម្មសិទ្ធិរបស់អ្នកផ្សេងហើយ នៅពេលថ្មីៗនេះគាត់បានយកបង្កាន់ទៅបោះម្តងទៀត តែត្រូវសង្កាត់ជើងឯក អោយរុះរើបង្គោលដែលបានបោះលើដីឈ្មោះ សៀង ម៉េង ព្រោះដីនេះបានទិញពីឈ្មោះ ផៃប៊ុនធឿន តាំងពីឆ្នាំ ២០០៤ មកម្លេះ ចុះទី២ ខែមេសា ឆ្នាំ២០១៤ដោយចៅសង្កាត់ ស៊ុន ស៊ីវ ។ លោក សន សែម ក៏មានរឿងដូចគ្នានេះដែរ ។
ករណីទំនាស់ដីធ្លីទាំងបីគ្រួសារខាងលើនេះត្រូវបានម្ចាស់ដីដាក់ ពាក្យបណ្តឹង តាមលំដាប់លំដោយតែត្រូវអាជ្ញាធររុញបន្តគ្នាតាំងពីថ្នាក់ មូលដ្ឋានរហូតដល់ថ្នាក់ជាតិ តែពុំទាន់បានចាត់ការនៅឡើយទេ បច្ចុប្បន្ននេះដីត្រូវបានធ្លាក់ក្នុងដៃឈ្មួញ ហើយបង្កាន់ដៃត្រូវនៅក្នុងដៃរបស់ពួកគាត់តែទោះជាយ៉ាងក៏ដោយក៏ ពួកគាត់សង្ឃឹមថាយុត្តិធម៌និងមានជាមិនខានបើអាជ្ញាធរបំរើផលប្រយោជន៍ របស់ប្រជារាស្ត្រ ៕