លោ​ក​ឃុត ឌីវឌ្ឍ​អាងខ្លូនពាក់​​ផ្កាយ​១​បូម​ខ្សាច់​និង​ជីក​រណ្តៅ​ដីស្រុក​កណ្តាល​ស្ទឹងជិត​ដល់​ក្បាល់ប្រែត

លោក ឃុ​តឌី​វ​ឌ្ឍ​ នាបាន​ប្រើ​ អំណាច​គំរាម កំហែង​ដល់ ​មន្ត្រី​អាជ្ញាធរ ​មូលដ្ឋាន​និង​ ប្រជាពលរដ្ឋ​រស់ នៅ​ភូមិ​រាយ​ដប  ឃុំ​សៀមរាប  ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល​  ដោយ​អាង​ខ្ លួន​ជា ម​ន្ត្រី​យោធា​មាន បុណ្យ​ស័ក្តិ​ខ្ពស់​ ។បញ្ហា​នេះ ​ស្ថាប័ន​យោធា​ គួរតែ​ពិនិត្យ មើល​ជា បន្ទាន់​បំផុត​ ព្រោះ​លោក ឃុ​តឌី​វ​ឌ្ឍ​នាកំ ពុងតែ​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​កិត្តិយស​ កងទ័ព​ជាតិ​ទាំ ងមូល​យ៉ាង ​ក្រអឺតក្រទម​ នេះតទៅទៀត  ​។មន្ត្រី​យោធា ​ឈ្មោះ ឃុ​ត  ឌី​វ​ឌ្ឍ​នាត្រូវបាន​ មន្ត្រី​អា ជ្ញាធរ​មូលដ្ឋា ន​និង​ប្រជា ពលរដ្ឋ​ក្ នុងស្រុក ​កណ្តាលស្ទឹង ​ខេត្តកណ្តាល​រិះ គន់​យ៉ាងខ្លាំងចំពោះ​ការប្រើប្រាស់​កម្លាំងយោធា​មក​យាមកាម​និង​កាង​ទីតាំង​ រណ្តៅ​បូម​ខ្សាច់​និង​ជីករណ្តៅ​ដី​ខុសច្បាប់​យ៉ាង​យ៉ាងអាណាធិបតេយ្យ ​។

មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សៀមរាប​បាន​ឲ្យ​ដឹងថា​ ការដឹកជញ្ជូន​ដី​និង​ខ្សាច់​របស់​លោក ឃុ​តឌី​វ​ឌ្ឍ​នា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ដី​ហុយ​នៅពេល​រាំងស្ងួត​នោះទេ​គឺ​ ថែមទាំង​បំផ្លាញ​ផ្លូវ​របស់​អ្នកភូមិ​ដែល​មន្ត្រី​អាជ្ញាធរ​ជា​អ្នកដឹកនាំ​ ស្ថាបនា​ទៀតផង​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ទីតាំង​រណ្តៅ​ដី​និង​បូម​ ខ្សាច់​ដែល​លោក ឃុ​ត ឌី​វ​ឌ្ឍ​នាកំពុង​ធ្វើ​អាជីវកម្ម​នោះ​ស្ថិតនៅ​ក្នុងភូមិ​រាយ​ដប ឃុំ​សៀមរាបស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាលដោយ​បាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ លោក ឃុ​ត ឌី​វ​ឌ្ឍ​នាតែងតែ​ប្រើប្រាស់​ឈ្មោះ​និង​ឥទ្ធិពល​របស់​អ្នកធំ​នេះអ្នកធំ​ នោះមក​កាង​មុខរបរ​ខុសច្បាប់​របស់ខ្លួន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បន្តិច​ ណា​ទ្បើ​យ​ទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស​ក៏ដោយ​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង​បាន​អំពាវនាវ​ឲ្យ​ លោក បូ ណា​រ៉េតអភិ​បាល​ស្រុក​ណ្តា​ល​ស្ទឹង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ ​មន្ត្រី​យោធា​ឈ្មោះ ឃុ​តឌី​វ​ឌ្ឍ​នា​កំ​ពុងតែ​ជីករណ្តៅ​ដី​និង​រណ្តៅ​ខ្សាច់​ខុសច្បាប់​យ៉ាង​ គឃ្លើន​។ កន្លងមក​លោក ឃុ​ត ឌី​វ​ឌ្ឍ​នា ធ្លាប់​ជីករណ្តៅ​ដី​នៅ​សង្កាត់​ព្រៃ​សខណ្ឌដង្កោ បំផ្លាញ​ផ្លូវ​របស់​អ្នកភូមិ​ឲ្យ​ខូច​ខ្ទេចខ្ទី​អស់ឥ​ទ្បូ​វ​នេះ​មក​បំផ្លាញ ​ផ្លូវ​របស់​អ្នកភូមិ​ក្នុង​ឃុំ​សៀមរាបស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​យ៉ាង​កំរោល​ថែមទៀត​។ ដូច្នេះ​ទាំង​លោក បូណា​រ៉េត អភិបាលស្រុក​ណ្តា​ល​ស្ទឹង និង​លោក ផៃ ប៊ុន​ឈឿនអភិបាល​ខេត្តកណ្តាល​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ ខុសច្បាប់​រប​ស់លោក ឃុ​ត ឌី​វ​ឌ្ឍ​នាជាបន្ទាន់​បំផុត​ដើម្បី​កុំ​ឲ្យ​មន្ត្រី​យោធា​ពាក់​ផ្កាយ​១​ រូបនេះ​ប្រើ​អំណាច​ជីករណ្តៅ​ដី រណ្តៅ​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​៕

៩៥២