លោក​ គយ​ច្រក​ជាំ​ស្រ​ងាំ​ជា​​អ្នក​បើក​ភ្លើង​ខៀវ​ឲ​ទំនិ​ញគេ​ចពន្ធ​និង​ទំនិ​ញខូ​ចគុណ​ភាព​យ៉ាង​អាណា​ធិប​តេ​យ្យ

ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ច្រក​សេដ្ឋកិច្ច​អន្តរជាតិ​ជាំ​ស្រងាំ​នេះ មិនសូវមាន​សកម្ម​ភាព​ដឹកជញ្ជូន ទំនិញ​គគ្រឹកគគ្រេង​ដូច​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នោះទេ តែ​ច្រក​ជាំ​ស្រងាំ​នេះ ក៏​មិនមាន​ភាព​ស្ងាត់​ពេក​ដែរ ព្រោះ​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​សៀម​មកកាន់​ប្រទេស​កម្ពុជា ក្នុង​មួយថ្ងៃៗ​ក៏មាន​កម្រិត​ធម្មតា ដែល​អាច​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ជាំ​ស្រងាំ រកប្រាក់​ចំណូល​បាន​ខ្ពស់ ហើយ​មន្ត្រី​គយ​ទាំងនោះ​ភាគច្រើន​មិន​ចង់​ផ្លាស់​ចេញពី​ច្រក​សេដ្ឋកិច្ច​នេះ ​ទេ​។ តែ​បញ្ហា​សំខាន់​ចំណូល​ដែល​មន្ត្រី​គយ​ទាំងនោះ​ទទួលបាន គឺ​មិនមែនជា​ចំណូល​ស្របច្បាប់​នោះទេ តែ​វា​ជា​ចំណូល​បានមកពី​ប្រភព​ខុសច្បាប់ តាមរយៈ​ការ​កិបកេង​ថវិកាជាតិ​។​

​មន្ត្រី​ថ្នាក់លើ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ នាំគ្នា​បិទ​ភ្នែក​បិទ​ត្រ​ចៀក​​ចំពោះ​សកម្មភាព​រំលោភច្បាប់រ​បស់​មន្ត្រី​ ថ្នាក់ក្រោម​នោះមន្ត្រី​គយ នៅ​ច្រក​អន្តរជាតិ ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវគេ​ដឹងថា​កំពុង​ត្រេកត្រអាល​ខ្លាំង​ឡើងៗ ចំពោះ​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ ក្នុងការ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​សៀម​មក​កម្ពុជារៀងរាល់ថ្ងៃ​។​

ប្រភព​បន្តថា​បញ្ហា​ឃុបឃិត​គ្មា​រវាង​មន្ត្រី​គយ ក្រុម​ឈ្មួញ ដើម្បី​នាំចូល​ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​នៅ​ច្រក​ជាំ​ស្រងាំ​នេះ មិនមែន​ទើបតែ​កើតឡើង​ថ្មីៗ​នេះ​ទេ វា​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ តែ​មិនឃើញ​មាន​មន្ត្រី​ថ្នាក់លើ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ណា​ម្នាក់​ហ៊ាន​ ចេញ​មុខមក​សើរើ ឬ​លុបបំបាត់​សកម្មភាព​ខុសច្បាប់​នោះទេ ។ នៅពេល​ថ្មីៗ​នេះ​សកម្មភាព​ទាំងនោះ​កំពុងតែ​មាន​ភាព​ផុលផុស​កាន់​តែខ្លាំង​ ឡើងៗ ពិសេស​កម្ម​ភាព​នាំចូល​ទំនិញ​ខូចគុណភាព​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​

ការ​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ជាំ​ ស្រងាំ​នេះ បាន​ឲ្យ​ដឹងថា​មិនមែន​តែ​មន្ត្រី​គយ​មួយអង្គ​ភាព អាចធ្វើ​ឲ្យ​សកម្មភាព​ខុសច្បាប់​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ហើយ​មាន​រយៈពេល​ច្រើន​ឆ្នាំ​ដូច្នេះ​បានទេ បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីនគរបាល និង​សមត្ថ​កិច្ច​​ពាក់ព័ន្ធ​ផ្សេងទៀត​នោះ​ ​៕

c688da1f-a0be-4211-8398-195fdfdc469a-420x288