​ញ៉ែម​ សៅ​​ ពង្រាយម្រន្តីន​គរបា​លសេដ្ឋកិច្ច​ដា​ក់ប៉ុស្តិ៍​ជជុះ​ច្រើ​ន​កន្លែង

សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​លោក​ញ៉ែម សៅ បាន​ពង្រាយ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ និង​ចំណុច​ផ្លូវ​មកពី​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​មមាញឹក ហើយ​នគរបាល​សេដ្ឋកិច្ច​របស់លោក​ញ៉ែម សៅ បានដាក់​រថយន្ត នៅលើ​ដងផ្លូវ​ត្រៀមចាំ​ប្រដេញ​ឡាន​ដឹកទំនិញ​និង​ឡាន​​ដឹកឈើ​ឲ្យ​ចូល​បង់លុយ តាមតែ​អំពើ​ចិត្ត គឺ​សកម្មភាព​នេះ​ផ្ទុយ​ពីបទ​បញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​បាន​ចាត់តាំង​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ចូលរួម​បង្ការ​បង្ក្រាប​បទល្មើស មិនមែន​ឲ្យ​ទៅ​ដាក់​ប៉ុស្តិ៍​ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ ឬ​ឡាន​ដឹកទំនិញ​យកលុយ​នោះ​ទេ​​។ ដោយឡែក ការដាក់​រថយន្ត​ចាំ​ប្រដេញ ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ គឺជា​រឿង​ខុសឆ្គង​ខ្លាំង​បំផុត ដែល​ពេលខ្លះ​ការបើក​ប្រដេញ​ឡាន​ដឹកឈើ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ហើយ​ពេលខ្លះទៀត​ក៏មាន​ការផ្ទុះអាវុធ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង ដែល​ទាម​ទារ​​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ត្រួត​ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ​នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ ឡើងវិញ​ជាបន្ទាន់​ផងដែរ​។​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ សម្បូរ​ទៅដោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ទាំង​ឈើ​ប្រភេទ​លេខ​២ ដែល​បានមកពី​ការ​កាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​អភិរក្ស និង​តំបន់​ព្រៃ​សហគមន៍ ហើយ​ក្នុងនោះ​ក៏មាន​ការដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត និង​ឈើ​គ្រ​ញូង​​​មានតម្លៃ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ទាំងយប់​ទាំង​ថ្ងៃ​។នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ឯណោះ​វិញ ក៏មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​មមាញឹក មកពី​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​ក្រុម​ឈ្មួញ​តែងតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ ដែល​បានដាក់​ប៉ុស្តិ៍​ជជុះ​នៅតាម​ដងផ្លូវ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ គឺ​គេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​នោះទេ ធ្វើយ៉ាងណា​ឲ្យ​តែ​ក្រុម​ឈ្មួញ​ចូល​បង់លុយ​។យ៉ាងណាក៏ដោយ គេ​ចង់ឃើញ​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​ភាពអនាធិបតេយ្យ​និង​ភាព​អសកម្ម​ដែល​នគរបាល​សេដ្ឋកិច្ច​របស់លោក ញ៉ែម សៅ កំពុង​ប្រព្រឹត្ត​ឡើងវិញ​ផង ព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់​រក្សា​ឲ្យ​បាន​នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ មិន​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ ហើយ​ត្រូវធ្វើ​ការងារ​បម្រើ​ជាតិ​ឱ្យបាន​ត្រឹមត្រូវ​៕​

g121_36cdcd285b0d6bc219391d515e51881b