ប្រជានេសា ទ១៤៣គ្ រួសា ររស់នៅភូមិ សល្ងាច ឃុំកំពង់ចិនខាង ជើងស្រុកស្ទោង ខេត្តកំពង់ ធំបានទាម ទារឲ្យក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ដកហូត លោក ជុល ថាចនាយរង ខណ្ឌរដ្ឋបាល ជលផលខេត្ត កំពង់ធំចេញពីតំ ណែងដោយ សារតែមន្ត្រីរូប នេះប្រព្រឹត្តអំពើ ពុករលួយគាប សង្កត់ទារលុយ ពីអ្នកនេសាទ ។នៅក្នុងពា ក្យបណ្តឹងរបស់ ប្រជានេសាទទាំ ង១៤៣គ្រួសា រដែលមានស្នា មមេដៃផងនោះ បានចោទប្រកាន់ចំៗថា លោក ជុល ថាចបានដឹកនាំកម្លាំងចុះចាប់អ្នកនេសាទនិងជំរិតទារលុយបានរាប់រយ លានរៀល។ជាមួយគ្នានេះតំណាងប្រជាពលរដ្ឋនៅក្នុងភូមិសល្ងាចបានប្រាប់ អ្នកសារព័ត៌មានថាពួកគាត់មិនអាចនេសាទត្រីជាលក្ខណៈគ្រួសារ ចិញ្ចឹមជីវិតបានដូចកាលពីមុនទៀតទេ ដោយសារតែមន្ត្រីជលផលឈ្មោះ ជុល ថាចគាបសង្កត់ធ្វើទុក្ខបុកម្នេញ ។
ភាពមិនប្រក្រតីរបស់លោក ជុល ថាច នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំកំពុងត្រូវបានលាតត្រដាងជាសាធារណៈ ដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបានដឹងរួចចាត់វិធានការ តាមផ្លូវច្បាប់។ប្រជាពលរដ្ឋនៅភូមិសល្ងាច ឃុំកំពង់ចិនខាងជើង ស្រុកស្ទោងខេត្តកំពង់ធំបានរិះគន់លោក ជុល ថាចថាបានចុះទៅចាប់អ្នកនេសាទទារលុយជាថ្នូរនឹងការដោះលែងតាមរបៀប ពុករលួយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រជាពលរដ្ឋបានរៀបរាប់ថា ពួកគាត់នេសាទជាលក្ខណៈគ្រួសារបានត្រីបន្តិចបន្តួចសម្រាប់យកទៅ លក់ដូរដោះស្រាយជីវភាពប៉ុន្តែត្រូវក្រុមលោក ជុល ថាចចាប់យកឧបករណ៍នេសាទនិងចាប់ខ្លួនលោកទៀតហើយបង្ខំឲ្យបង់លុយ យ៉ាងច្រើនតាមការកំណត់របស់ពួកគេ។ប្រជានេសាទបានរៀបរាប់នៅក្នុង ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយថាលោក ជុល ថាចតាំងពីទ្បើងកាន់តំណែងជានាយរងខណ្ឌរដ្ឋបាលជលផលមកបានធ្វើបាប ពួកគាត់យ៉ាងខ្លាំងនៅក្នុងឃុំចំនួន៥នៃស្រុកស្ទោងខេត្តកំពង់ធំ។ ប្រការនេះលោក ណៅ ធួក ជាមេរដ្ឋបាលជលផលនិងលោក អ៊ុករ៉ាប៊ុនជារដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ព្រោះក្នុងមួយឆ្នាំៗលោក ជុល ថាចនិងបក្ខពួកប្រមូលលុយបានជាច្រើន ទៅធ្វើមានបានផ្ទាល់ខ្លួន ៕