លោក​អៀង​ វ៉ាន់​ឌី មេប​ញ្ជាកា​រកង​រាជ​អាវុធហ​ត្ថខេត្តស្ទឹង​ត្រែងនិង​កាងបទ​ល្មើសកាង​ក្រុម​ឈ្មួញដឹ​កទំនិញគេច​ពន្ធ​គ្រប់​ប្រភេ​ទ

ប្រភព​ពីសមត្ថ​កិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា កន្លងមក​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្តស្ទឹង​ត្រែង ធ្លាប់​ចាប់​ម៉ូតូ​ប្រមាណជាង​២០០គ្រឿង ពី​កន្លែងលក់​ម៉ូតូ​នានា​នៅ​ក្នុង​ខេត្ត​យកទៅ​ទុក​នៅទីបញ្ជាការ​របស់​ខ្លួន​ ហើ​យតម្រូវឲ្យ​ម្ចាស់​ម៉ូតូបង់​លុយ​ក្នុងមួយគ្រឿង​ពី២០០ទៅ៣០០ដុល្លារ​។ ទង្វើ​បែបនេះ​របស់​​លោក អៀង វ៉ាន់ឌី គឺជា​អំពើ​ខុស​ច្បាប់​សុទ្ធ​សាធ​ ហើយ​បានបង្ហាញ​ឲ្យ​ឃើញ​ពីការ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ផង​ ដែរ​។ ជាងនេះ​ទៅ​ទៀត​កង​រាជអាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង ធ្លាប់​ចាប់​ក្របី​ប្រជា​ពលរដ្ឋ​រាប់​សិប​ក្បាល​ ហើ​យតម្រូវឲ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​យ៉ាង​ច្រើន​ ដោយចោទ​ប្រ​កាន់​ស្រេច​តែ​អំពើចិត្ត​របស់​ខ្លួន​។ ហេតុនេះ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការ​តាម​ច្បាប់​លើ​ បុគ្គល អៀង វ៉ាន់ឌី ដើម្បីកុំឲ្យ​មន្ត្រីរូបនេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​នាំឲ្យ​ប៉ះពាល់​ដល់​ កេរ្តិ៍​ឈ្មោះ​​កង​រាជ​អាវុធ​ហត្ថ​តទៅ​ទៀត។

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹ​ងត្រែង​​បានឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​​ពួក​គាត់​​គ្រាន់តែឮឈ្មោះលោក អៀង វ៉ាន់ឌី មេបញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ ត្រែង គឺមានការ​ភ័យ​ខ្លាច​​អំណាច​​របស់​ជន​នេះ​យ៉ាង​ខ្លាំង​។ ដោយសារ ក្នុង​តួនាទី​ជា​មេ​បញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ស្ទឹង​ត្រែង​ លោក អៀង វ៉ាន់ឌី មិនដែល​​អនុវត្តន៍​តាម​តួនាទី​​របស់​ខ្លួន​​​ក្នុងការ​​ការពារ​​និង​ ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​នោះទេ​។ ផ្ទុយទៅវិញ​លោក អៀង វ៉ាន់ឌី បានប្រើ​អំណាច​​​របស់​​ខ្លួន​ទៅកាង​ក្រុម​ឈ្មួញ​​រកស៊ីឈើ​ខុស​ច្បាប់​និង​ អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ទៀត ហើយ​ប្រើ​អំណាច​​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ទន់ខ្សោយ​តាមអំពើចិត្ត​។

សូម្បីតែ​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​តូច​តាច​មួយ​ចំនួន​នៅ​ក្នុង​ ខេត្តស្ទឹង​ត្រែង​ ក៏មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​ចៅហ្វាយ​នាយ​ខ្លួន​ដែរ​ ព្រោះ​​លោក អៀង វ៉ាន់ឌី ប្រព្រឹត្ត​តែ​អំពើអាក្រក់​ដូចជា​កាង​ក្រុម​ឈ្មួញ រកស៊ីឈើខុសច្បាប់​ កាង​ក្រុម​ឈ្មួញ​ដឹកទំនិញគេច​ពន្ធ​ និង​កាង​ក្រុមអ្នក​រក​ស៊ី​ខុសច្បាប់​ផ្សេងៗទៀត​យ៉ាង​ក្រ​អឺតក្រទម ។ កន្លងមក​ពេលចុះ​បង្ក្រាបបទល្មើសមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​របស់​​​លោក អៀង វ៉ាន់ឌី ធ្លាប់​ប្រើ​កាំភ្លើង​បាញ់​បុរសម្នាក់​ឲ្យ​រង​របួស​ ហើយ​ជន​រងគ្រោះ​បាន​ប្តឹងផ្តល់​ទាមទារ​យុត្តិ​ធម៌​ ក៏​ប៉ុន្តែ​រហូតមកដល់ពេល​នេះ​គ្មាន​ស្ថា​ប័ន​ណា​រក​យុត្តិ​ធម៌ឲ្យជនរងគ្រោះ​ ឡើយ​។ ប្រ​ការនេះ​ហើយ ដែល​លោក អៀង វ៉ាន់ឌី កាន់តែ​បានចិត្ត​ក្នុងការ​ប្រើ​អំណាច​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ក្រីក្រទន់​ ខ្សោយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កាន់តែ​ខ្លាំងឡើងៗ។

អ៊ាង-វ៉ាន់ឌី