ក្រុម​ហ៊ុន​ សុខ ​សំណា​ងកំពុង​កាប់​បំផ្លាញ​ព្រៃឈើនិង​ដឹកឈើ​ពីតំបន់​សម្បទានជិត​រលា​យ​សា​ប​សូន្យ​ ផ្ទុយ​ពីគោល​ការណ៍​វិនិ​យោ​គ

ខេត្តសៀមរាប ៖កន្លងមក​ក្រុមហ៊ុន សុខ សំណាង មិនមាន​អាជ្ញាប័ណ្ណ​អ្វី ដែល​រាជរដ្ឋាភិបាល បានប្រគល់​ឲ្យ​ក្នុងការ​វិនិយោគ ផ្នែក​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែលមាន​ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមទាំង​ក្រុមហ៊ុន​វៀតណាម នៅ​តំបន់​ព្រៃ​ឡង់ ដើម្បី​ចែក​លាភសក្ការៈ​គ្នា កេងចំណេញ លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ។ ក្រោយពី​ក្រុមហ៊ុន សុខ សំណាង បានទទួល​សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ រួចមក​ក្រុមហ៊ុន សុខ សំណាង ក៏បាន ចាប់ផ្តើម​សម្រុក កាប់បំផ្លាញ​ព្រៃឈើ និង​ប្រមូល​ទិញ​ឈើ ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូចជា​ឈើ​លេខ​១, ឈើ​លេខ​២ រួមទាំង​ឈើ​គ្រញូង​ផងដែរ ។​

ប្រភ​ព​ព័ត៌​មាន បានឲ្យ​​ដឹង​ថា ក្នុង​​រយៈ​​ពេល​​​ប៉ុ​ន្មាន​​​ឆ្នាំ កន្លង​​​ទៅ​​នេះ ក្រុម​​ហ៊ុន សុខ សំ​​ណា​ង ដែល​​​ទ​ទួល​​បាន​​​សិទ្ធិ រក​ស៊ី​​​កែ​ច្នៃ និង​ដឹក​ជ​ញ្ជូន​​ឈើ ទ្រង់​​ទ្រាយ​​​ធំ បន្ត​​​ពី​​​ក្រុម​​ហ៊ុន ដា​​​តា រ៉ាប់​​​ប៊ើ និង ក្រុម​​ហ៊ុន ទំ​រីង រ៉ាប់​​​ប៊ើរួមទាំង​ ក្រុមហ៊ុន​វៀតណាម នៅ​តំបន់​ព្រៃ​ឡង់ បាននិងកំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើ ស្ទើរ​រលាយ​សាបសូន្យ ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន ហើយ​ពួកគេ​តែងតែ ប្រើប្រាស់ រថយន្ត​ខ្នាត​យក្ស​ធំៗ ដឹកជញ្ជូន​ឈើ​រាប់សិប​តោន លើសពី​ច្បាប់​កំណត់ នាំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ផ្លូវថ្នល់ យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​ទង្វើ​ទាំងអស់នេះ ត្រូវបាន​គេ​រិះគន់ថា ក្រុមហ៊ុន​នេះ មាន​ចេតនា​ផ្គើន​ទៅនឹង បទបញ្ជារ​របស់​សម្តេច​តេ​ជោ យ៉ាង​ពេញទំហឹង​តែម្តង​។​

​ ​ឈើ​ទាំងឡាយ ដែល​ក្រុមហ៊ុន​នេះ កាប់​បាន​និង​ប្រមូល​ទិញ​បាន គេ​តែងតែ​ដឹកជញ្ជូន ចែកចាយ​លក់​នៅតាម​បណ្តា ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា​ខេត្តសៀមរាប​,​បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​, ស្វាយរៀង និង​ខេត្ត​មួយទៀត ​៕

983