លោក​ ង៉ាន់​ ចិន្តា ​ឡើង​តំណែង​លឿន​ដោយ​សារ​ចេះក្តោប​សេ​ដ្ឋកិច្ច​បា​នល្អ

ខេត្តបន្ទាយមានជ័យ ៖ ម​ន្ត្រី​នគរ​បាល ខេត្ត​ប​ន្ទាយ​មាន​ជ័យ បាន​​អួត​​សរ​សើរ​​ពី​​ជោគ​វា​ស​នា ល្អរបស់​លោក ង៉ាន់ ចិន្តា ដែល​មាន​​សំ​ណាង​ជាង​គេ និង​​ឡើង​​តំ​ណែង​​ លឿន​​ ដែល​​ប​ច្ចុប្បន្ន​​បាន​​ឡើង​​ធ្វើ ស្នង​ការ​រងទទួល ​​ផែន​​សេ​នា​ធិ​ការ ដែលជា​តួនាទី​មានអំណាច​គ្រាន់បើ នាំ​ឲ្យ​មន្ត្រីនគរបាល ជាច្រើន​មិនពេញចិត្តដោយ ដាក់​ងារ​ឱ្យ​លោក ង៉ាន់ ចិន្តា ជា « មន្ត្រីនគរបាល ផ្កា​រីក​គ្រប់​រដូវ » ។​

​ ​លោក ង៉ាន់ ចិន្តា ជា ផ្កា​រីក​គ្រប់​រដូវ​មិន​ថា​រដូវវស្សា ឬ​រដូវប្រាំង​នោះ គឺ​គេ​ចង់​សំដៅទៅលើ លោក ង៉ាន់ ចិន្តា ធ្វើ​មន្ត្រីនគរបាល​ថ្នាក់​តូច និង​ជាម​នុស្ស​ជំនិត របស់លោក ហ៊ុន ហ៊ាន អតីត​ស្នងការ ខេត្តបន្ទាយមានជ័យ ។ ​លោក ង៉ាន់ ចិន្តា ជា​មន្ត្រីនគរបាល នៅ​ផ្នែក​ការពារ និង​អន្តរាគមន៍ តែដោយសារ​គាត់ ពូកែ​អែបអប ត្រូវបាន​លោកស្នងការ ហ៊ុន ហ៊ាន ប្រើ​ឱ្យកាន់ការ​ងារ​សេដ្ឋកិច្ច ប្រមូល​ផលប្រយោជន៍ នៅក្នុង​ខេត្ត​ទាំងមូល ក្នុង​បុព្វហេតុ ផ្គត់ផ្គង់​ឆ្នាំងបាយ​ថ្នាក់លើ រហូត​ទាល់តែ​លោក ហ៊ុន ហ៊ាន ត្រូវ​អង្គភាព ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​។​

​ក្រោយមក​ថ្នាក់លើ បានតែងតាំង​លោក ខេង ស៊ុំ ឲ្យ​ធ្វើជា​ស្នងការ ខេត្តបន្ទាយមានជ័យ ក៏​លោក ង៉ាន់ ចិន្តា រត់​មក​លូន​ក្រាប លោក ខេង ស៊ុំ រហូត​បាន​ឡើង​តួនាទី ជា​ប្រធានការិយាល័យ សណ្តាប់ធ្នាប់ ហើយ​ក្នុង​តំណែង ជា​នាយការិយាល័យ សណ្តាប់ធ្នាប់ លោក ង៉ាន់ ចិន្តា មិន​ត្រឹមតែ​ធ្វើ​ការងារ សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ទេ គឺ​គាត់​បាន​លូកដៃ ទៅធ្វើ​ការងារ​សេដ្ឋកិច្ច ជំនួស​ប្រធាន ការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ស្នងការរង​ទទួល​ផែន ទៀតផង។​

​បន្ទាប់ពី​លោក ខេង ស៊ុំ ចូលនិវត្តន៍ លោក អាត់ ខែម ឡើងជា​ស្នងការ មានអំណាច​ពេញដៃ ក៏​លោក ង៉ាន់ ចិន្តា រត់ការ​ចាយលុយ និង​អែបអប​រហូត​បាន​ឡើង ជា​ស្នងការរង ទទួលបន្ទុក​សេនាធិការ ជំនួស​លោក​ស្នងការរង ចាន់ កុសល ដែល​ទទួលមរណភាព ។​

​តាំងពី​នៅ​កាន់តំណែង ជា​ប្រធានការិយាល័យ សណ្តាប់ធ្នាប់ រហូតដល់​ឡើងជា ស្នងការរង លោក ង៉ាន់ ចិន្តា បាន​ក្តាប់​ការងារ​សេដ្ឋកិច្ច នៅក្នុង​ខេត្ត​ឡើង​ណែន​ពេញដៃ ហើយ​ធ្វើការ​តែ​ជាមួយ​ស្នងការ ម្នាក់​ប៉ុណ្ណោះ ។

​រាល់​បទល្មើស​ទំនិញ​ឆ្លងដែន ជាពិសេស​ទំនិញគេចពន្ធ និង​បទល្មើស​ឈើ​គ្រញូង ដែល​គេ​ដឹងថា ទឹកដី​ខេត្តបន្ទាយមានជ័យ គឺជា​កន្លែង​ឈ្មួញ នាំចូល​ពី​ថៃ​យកមក​ស្តុក មុននឹង​នាំ​បន្ត យកទៅលក់ នៅ​ប្រទេស​វៀតណាម គឺ​ឈ្មួញ​រកស៊ី​ទាំងអស់ បើ​ចង់​សុខ​ត្រូវតែ​ទាក់ទង លោក​ស្នងការរង ង៉ាន់ ចិន្តា ៕

Wat-211115-384x288