ឧក​ញ៉ា​ រ័ត្ន ​សា​ខ​នកាប់​បំផ្លា​ញព្រៃ​ឈើ​ក្នុង ​ដែន​ជម្រ​កសត្វ​ព្រៃ​លំ​ផាត់​ជិតរ​លត់​រលាយ

ឧកញ៉ា  រ័ត្ន សាខន​ ត្រូវបាន​មន្ត្រីរាជការ​​  ​ខេត្ត​រតនគិរី​ ជាកូ ន​កាត់​​យួន​​  និយាយ​ភាសាខ្មែរ ​ប៉ៃឡាំ​ ៗ មិនសូវ​ច្បាស់​នោះទេ​។  ថ្មីៗនេះ ឧកញ៉ា  រ័ត្ន សាខន​ ទើប​ទទួល​បាន ​ ស.ជ.ណ ដែល​មានសិទ្ធិកាន់កាប់​ដី​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃលំផាត់​ ហើ​យបាន​ធ្វើ​ផ្លូវ​​ចូលទៅ​ក្រុម​ហ៊ុន​ បង្កើត​រោង​សិប្បកម្ម​អារ​ឈើ​ មាន​ម៉ាស៊ីនរ៉ៃ​ ពី១០ទៅ​១៥ខ្សែ។ ជាងនេះ​ទៅទៀត​​​ឧកញ៉ា រ័ត្ន សាខន​ បាន​ប្រើ​ប្រាស់​​គ្រឿង​ចក្រ​ឈូស​ឆាយ​បំ​​ផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​​សត្វ​យ៉ាង​ពេញបន្ទុក​ ។

ក្រោយ​ពេលដែល​លោក ហ៊ុន សែន ដាក់​ចេញនូវ​បទ​បញ្ជា​​លេខ​០០២ ដើម្បី​ទប់​ស្កាត់​​បទ​ល្មើស​​បំផ្លាញព្រៃឈើ​​និង​ដឹក​ជញ្ជូន​ឈើ​​ខុស​ច្បាប់​​រួចមក​ គេ​ឃើញ​ឧកញ៉ា រ័ត្ន សាខន​ កំពុង​បំពាន​​លើ​បទបញ្ជា ​​។ ​ជាក់ស្តែង​​ប្រជា​សហគមន៍​ការ​ពារ​ព្រៃឈើ​​នៅស្រុក​លំផាត់​បាន​ឲ្យ​ដឹ​ងថា ឧកញ៉ា រ័ត្ន សាខន​ កំពុង​តែ​ធ្វើផ្លូវ​ដាក់គ្រឿង​ចក្រ សង់រោង​សិប្បកម្ម​កែ​ច្នៃ​​ឈើ​​គ្រប់​ប្រភេទ​នៅ​តំបន់​​​ព្រៃ​ការ​ពារ​​​ដោយ​ព្រះ​រាជក្រឹត្យ​ និង​អនុ​ក្រឹត្យ។ ប្រការ​នេះ​ កំពុង​តែធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ដែនជម្រក​សត្វ​ព្រៃលំផាត់​ទំហំជាង​៩​ពាន់​ហិក​តា ​​ស្ថិត​ក្នុង​ឃុំ​សេដា ស្រុកលំផាត់ និង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ាដាវ​ ខេត្ត​រតន​គិរី ប្រ​ឈម​នឹង​សេចក្តីវិនាស​​សាប​សូន្យ​ជៀស​មិន​ផុត​ឡើយ​។

ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​លំផាត់​​ ខេត្ត​រតនគិរី​ បាន​ឲ្យ​ដឹ​ងថា​ឧកញ៉ាយួន​ រ័ត្ន សាខន​ កំពុង​​ប្រើ​​អំ​ណាច​​បំផ្លាញព្រៃឈើ​​រាលដាល​ដល់​ក្រៅ​បរិវេណ​ដីសម្ប​ទាន​របស់​ខ្លួន​ ហើយ​​បង្កើត​រោង​សិប្ប​កម្មអារ​ឈើ​ខុស​ច្បាប់​ស្រេច​តែ​អំពើចិត្ត​។ បញ្ហានេះ​ក្រ​សួង​បរិស្ថាន​​និង​ក្រ​សួង​កសិកម្ម​ត្រូវ​ពិ​និត្យ​​មើល​ជា​បន្ទាន់​​ព្រោះ​​ឧកញ៉ាកូនកាត់​យួន​ រ័ត្ន សាខន កំពុង​បំ​ផ្លាញ​​ព្រៃ​ដែន​ជម្រក​សត្វ​​ក្នុង​ស្រុក​​លំផាត់​ឲ្យ​រលាយ​សាបសូន្យ​។ ជាក់ស្តែង​ឧកញ៉ា រ័ត្ន សាខន​ កំពុង​ប្រើ​ប្រាស់​ ស.ជ.ណ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បំ​ផ្លាញព្រៃឈើ​និង​អារច្រៀក​ឈើ​ធ្វើអាជីវ​កម្ម​ខុស​ច្បាប់៕​

រ័ត្ន-សាខន