សៃ​វៀន​បញ្ជល់​មាន់​ខុស​ច្បាប់ ​នៅ​ក្រុងប៉ោយ​ប៉ែត​សាង​សង់​បាន៩៩​ភាគរយ​ហើយ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​សំដែង ការព្រួយបារម្ភ​អំពី ការសាងសង់​ទីតាំង​ជល់​មាន់ កណ្តាល​ក្រុង​ប៉ោយប៉ែត ដូច្នេះ អាច​បង្ក​មាន​ភាព​អសកម្ម នៅក្នុង​មូលដ្ឋាន ដូច​អំពើ​ឆក់​ប្លន់ អសន្តិសុខ​សង្គម អំពើហិង្សា​នៅក្នុង​គ្រួសារ ផ្ទុយ​ពី​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​។​

ទី​តាំង​​គ​ម្រោង​ ​បើក​​សៃ​​វៀន​​ប​ញ្ជល់​មាន់ នៅ​​ក​ណ្តាល​​ទី​ប្រ​ជុំ​ជនក្រុង​​ប៉ោយ​ប៉ែត ដោយ​​មិន​​ខ្លាច​​ពីច្បាប់ និង​​អា​ជ្ញា​​ធរ​មាន​ស​មត្ថ​កិច្ច ដោយ​​អាង​​ខ្លួន​​ជា​ ​អ្នក​មាន​​ទ្រព្យ​ស​ម្បត្តិ​ ​ច្រើន​​ នាំ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​រិះគន់ដល់​មន្ត្រី ​ពាក់ព័ន្ធ ដែល​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ សាង​សង់សៃ​វៀន​ជល់​មាន់ ដ៏​ធំ​មួយ​នោះ ជិត​រួចរាល់ នៅត្រង់ចំណុច មុខ​ចំណត​ទទួល​ពលករ​ខ្មែរ ស្ថិតនៅ​ភូមិ​-​សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​។

​ប្រជាពលរដ្ឋ​បាន​បន្តថា ប្រសិនជា​សៃ​វៀន​បញ្ជល់មាន់​នេះ សាងសង់​រួចរាល់ ហើយ​បើក​ដំណើរការ ពួកគាត់​ពិតជា​រស់នៅ ទាំង​ការភ័យខ្លាច ព្រួយបារម្ភ ពី​សុវត្ថិភាព ហើយ​ពួកគាត់​សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ សាង​សង់សៃ​វៀន​បញ្ជល់មាន់ បន្តទៀត​ទេ​។ ​ករណី​ខា​លើ​នេះ​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត ធ្លាប់បាន​បញ្ជាក់ថា ករណី​ខាងលើនេះ លោក​បាន​ជ្រាប​ហើយ ក៏ប៉ុន្តែ​រង់ចាំ​មើល​សិន​ថា គេ​បើ​កសៃ​វៀន​មែន​ទេ បើ​ហ៊ាន​បើក​មែន លោក​នឹង​ចាត់ការ​ភ្លាមៗ ទៅតាម​ច្បាប់ភ្លាម ​ ​៕

Wat-251124-384x288