លោក ហ៊ុន ​​សុខា ​ប្រធាន​ក្លឹបអ្នក​កាសែត​ឯក​រាជ្យ ​អំពាវ​នាវដល់​អ្នកសារព័​ត៌មានប្រ​កាន់​ក្រម​សីលធ​ម៌វិជ្ជា​ជីវៈ

នាឱកាស​១០ ធ្នូ ខាងមុខនេះ ដែលជា ទិវា​សិទ្ឋ​មនុស្ស​អន្តរ​ជាតិ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​អំពា​វ នាវ​ដល់​អ្នកកាសែត​ឲ្យ​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យបាន​ខ្ពស់​ ក្លឹប​អ្នកកាសែត​ឯករាជ្យ​ក៏ អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ប្រកាន់​យក​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ចៀស​សវាង នូវ​ការគំរាមកំហែង ប្ដឹង​ផ្ដល់ និង​រក្សាបាន​នូវ​ព័ត៌មាន​សុក្រឹត ដែល​អាច​ជឿ​ទុកចិត្តបាន ឬ​ជា​អាវ​ក្រោះ​សម្រាប់​អ្នកសារព័ត៌មាន​ផ្ទាល់​ផងដែរ​។​

​លោក ហ៊ុន សុខា លើកឡើងថា វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​ពួកគេ​មិន​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​បាន ពេញលេញ គួបផ្សំ​នឹង​ប្រាក់ខែ​តិច ដែល​ជា​ចំណែក​មួយ​ធ្វើឲ្យ​បាត់បង់​វិជ្ជាជិវៈ​ក្រមសីលធម៌​អ្នកសារ​ព័ត៌មាន ។​

​លោក ហ៊ុន សុខា ថ្លែងថា សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ត្រឹមត្រូវ គឺ​ស្តែង​ចេញ​ពី​ឆន្ទៈ​ផ្ទាល់​របស់​អ្នកសរសេរ​ព័ត៌មាន ដែល​កត្តា​សំខាន់​នេះ គឺ​ទាមទារ​ឲ្យ​អ្នកព័ត៌មាន ចៀសស​ផុត​ពី​ឥទ្ធិពល​នានា​ពី​ប្រភព​ផ្តល់ព័ត៌មាន ដែល​ក្នុងនោះ​ប្រាក់បៀវត្ស គឺជា​រឿង​សំខាន់​មួយ ។  ប្រាក់ខែ​តិច​នាំឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​អ្នក​សារព័ត៌មាន ហើយ​នាំ​ឲ្យ​ពួកគេ​ប្រព្រឹត្តិ​នូវ​អំពើពុករលួយ ដោយ​មិន​បាន​គ្រោងទុក​មុន ដើម្បី​បង្កើន​ចំណូល​ជីវភាព​រស់នៅ​របស់​ពួកគេ​ផង​ដែរ​។ យើង​ឃើញថា នៅក្នុង​ប្រទេស​យើង​ស្ថាប័ន​កាសែត​យើង មិនទាន់​ជា​សហគ្រាស​ធំៗ​ដូច​គេ ដោយ​ធានាបាន​នូវ​ជីវភាព​របស់​អ្នកកាសែត​ហ្នឹង​ឲ្យបាន​សមរម្យ គ្រប់គ្រាន់ គាត់​អាច​រស់នៅ​ធ្វើការ​ដោយ​ប្រកប​វិជ្ជាជីវៈ​ដោយ​សេចក្តីថ្លៃថ្នូរ ពិតប្រាកដ​នៅឡើយ​។​

​គួរ​បញ្ជ​ក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៤  អ្នកសារព័ត៌មាន​ចំនួន​១៤​នាក់ ត្រូវបាន​គេ​បាញ់សម្លាប់ ហើយ​រហូតមកទល់​ពេលនេះ អាជ្ញាធរ​មិន​ទាន់​វែកមុខ​ឃាតករ​បាន​នៅឡើយ​ទេ ។​លោក ហ៊ុន សុខា អះអាងថា បច្ចុប្បន្ន​នេះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន បើទោះបីជា​បញ្ហា​និទណ្ឌភាព​នៅ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅ ឡើយ​ក្តី ។  ប៉ុន្តែ​អ្នកសារព័ត៌មាន​ខ្លះ​គាត់​ពិបាក​នឹង​ដាក់​កំហិត​ចំពោះ អ្នកសារព័ត៌មាន ដើម្បី​គោរព​ក្រមសីលធម៌​ឲ្យបាន​ហ្មត់ចត់​ណាស់ ។ ប្រាក់បៀវត្ស​តិច ជា​កត្តា​ធំជាងគេ​ដែល​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន មិន​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ៕

timthumb (1)