លោក ​ម៉ម ​ប៊ុន​ហេង ​និង​លោក​ ឱម​ យ៉ិន​ទៀង​គិត​យ៉ាង​​ណា​ចំពោះ​ប្រធា​នមន្ទី​រសុខា​ភិបាល​ខេត្តកំព​ង់ឆ្នាំង​ ប្រាក់ វ៉ុន​ កំពុង​ប្រព្រឹត្តអំ​ពើពុក​រលួយ

ប្រភពពី​មន្ត្រីរាជការ​បម្រើការ​ងារ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្រោយពេល​លោក ប្រាក់ វ៉ុន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរសុខាភិ​បាល​មកគាត់បាន ប្រ​ព្រឹត្ត​អំពើពុករលួយ​បក្ខ​ពួក​និយម​មិនខុស​ពី​​លោក តឹក សារឿន ជា​អតីត​ប្រ​ធាន​មន្ទីរ​ដែល​បាន​ទទួល​មរណភាព​ទៅហើយនោះ​ទេ​។ អំពើពុករលួយ​​របស់លោក ប្រាក់ វ៉ុន បើពិនិត្យ​ឲ្យ​ដិត​ដល់ទៅ​ មាន​សភាព​ខ្លាំង​ក្លា​ជាង​លោក តឹក សារឿន ទៅទៀត​ព្រោះ​លោក ប្រាក់ វ៉ុន ប្រ​មូល​​​លុយ​ពី​គ្រប់​ច្រក​ល្ហក​ដើម្បី​ធ្វើ​មានធ្វើ​បាន​ផ្ទាល់ខ្លួន​លឿនពេក។ បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹងលោក ប្រាក់ វ៉ុន បាន​ឲ្យ​ដឹ​ងថា ក្នុងមួយ​ឆ្នាំៗ​ ថវិកាជាតិ​ដែល​មិន​មែនជា​កម្មវិធី​ត្រូវធ្លាក់​ក្នុង​​កណ្តាប់​​ដៃលោក ប្រាក់ វ៉ុន មិនតិច​ជាង​៥០០លានរៀលនោះទេ នេះមិនទាន់​រាប់បញ្ចូល​ដល់​ការ​បែង​ចែក​សម្រាប់​មន្ត្រី​ដែល​ជា​បក្ខ​ពួក​របស់​គាត់​នៅឡើយ​។ ហេតុនេះ លោក ម៉ម ប៊ុន​ហេង ត្រូវ​ចាត់វិធានការ​ក្តៅ​ចំពោះ​លោក ប្រាក់ វ៉ុន ជា​បន្ទាន់​ ។

បញ្ហានេះ​លោក ម៉ម ប៊ុនហេង ដែលជា​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខាភិបាល​និង​លោក ឱម យ៉ិន​ទៀង​ ដែលជា​ប្រ​ធាន​​អង្គ​ភាព​ប្រ​ឆាំង​អំពើពុករលួយ​មិនត្រូវមើលរំលង​​តទៅទៀតទេ ហើ​យគួរ​តែ​ចាត់វិធានការ​​តាមច្បាប់​ជា​បន្ទាន់បំផុត​។ បើមិនដូច្នោះ​ទេ​ លោក ប្រាក់ វ៉ុន ​បន្តធ្វើអ្វីៗ​តាម​អំពើ​ចិត្ត​ និង​អាច​ប្រើ​លុយ​ទិញទឹកចិត្ត​ក្រុម​អធិការ​កិច្ច​ក្រ​សួង​សុខាភិបាល​ឲ្យ​ជួយ​បិទ​បាំង​អំពើ​ពុករលួយ​របស់ខ្លួនទៀត​ផង។

ប្រ​ភពពី​មន្ត្រីរាជការ​មន្ទីរសុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​លោក ប្រាក់ វ៉ុន កេងប្រ​វ័ញ្ច​លេប​ត្រ​បាក់ស្រស់ៗនោះ​ ភាគច្រើន​គឺ​នៅក្នុង​ប្រាក់គណនេយ្យ​លេខ​ ៦០២,ប្រាក់គណនេយ្យ​លេខ​ ៦០៥,ប្រាក់គណ​នេយ្យ​លេខ​៦១៥, ប្រាក់គណនេយ្យ​លេខ​៦២៤ ប្រាក់គណនេយ្យ​លេខ ៦៤៤ និង​ប្រាក់គណនេយ្យលេខ​ ៦៥៧?។ តាម​រយៈ​ប្រាក់គណ​នេយ្យ​ដូច​រៀប​រាប់​​ខាងលើនេះ លោក ប្រាក់ វ៉ុន អាច​ឃុបឃិត​ជាមួយ​មន្ត្រីពាក់ព័ន្ធ​ធ្វើ​ការ​បំប៉ោង​តួលេខ​តាម​អំពើចិត្ត​ ហើ​យផល​ប្រយោជន៍​ភាគច្រើន​បា​ន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​គាត់​ ៕

uk_rabun5-222x150