មេឈ្មួញបទល្មើសលើផ្ទៃសមុទ្រគ្រប់ប្រភេទជាឆ្នាំងបាយរបស់លោកផ្កាយ២ ទៀ សុខា និងលោកផ្កាយ ១ កាន់ កៅ !

ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​ទម្លាយ​ចេញ​ពី​អង្គភាព​ផ្ទៃ​ទឹកសមុទ្រ​រាម បាន​ឱ្យ​ការិយាល័យ​របស់​យើង​ដឹង​ថា គ្រប់​មេ​ឈ្មួញ រកស៊ី​បទល្មើស​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ គឺជា​ឆ្នាំងបាយ​របស់​ផ្កាយ ២ ទៀង សុខា ក្មួយប្រុស បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ក្រសួង​ការពារជាតិ ទៀ បាញ់ និង​ត្រូវ​ជា​កូន​របស់​មេ​ឧត្តមសេនីយ៍ បញ្ជាការ​យោធា​ជើង​ទឹក ទៀ វិញ និង​ផ្កាយ ១ កាន់ កៅ ដែល​ជា​មេ​ឈ្មួញ​រកស៊ី​ប្រេង​ដ៏​ធំ​ប្រចាំ​ដែនសមុទ្រ ប្រទេស​កម្ពុជា​នោះ ។

​គួររំលឹកថា លោកនាយ​ឧត្តមសេនីយ៍ ទៀ វិញ គឺជា​មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​របស់​គាត់ គឺ​លោក​នាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។ តែ​អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល នោះ គឺ​លោក​នាយ​ឧត្តមសេនីយ៍ ទៀ វិញ បាន​ឃុបឃិត​តែងតាំង​លោក កាន់ កៅ ដែល​ជា​មេ​ឈ្មួញ​រកស៊ី​ប្រេង នៅ​សមុទ្រ​ដែល​ស្គាល់​ថា ជា​មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង​ដ៏​ធំ​ល្បីឈ្មោះ​ប្រចាំ ដែនសមុទ្រ​ឱ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក គណនេយ្យ​កងទ័ពជើងទឹក និង​តែង តាំង​កូនប្រុស​របស់​គាត់​ឈ្មោះ ទៀ សុខា ឱ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា ប្រធាន​ផ្នែក​សន្តិសុខ​លំហរ​សមុទ្រ​ទៀត​នោះ បាន​បង្ហាញ​ពី​ការ​អសមត្ថភាព និង​គ្រួសារនិយម​ពុក រលួយ​ស៊ី​រូង​ផ្ទៃ​ក្នុង​ការងារ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ និង​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​របស់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ នៅ​កម្ពុជា មិនគួរ​បើ​គេ​មើលរំលង​ពី​ការ​អសមត្ថភាព និង​គ្រួសារ​និយម​របស់​ត្រកូល ទៀ មេបញ្ជាការ​យោធា​ជើង​ទឹក ទៀ វិញ ផ្កាយ​២ ទៀ សុខា និង​ផ្កាយ ១ កាន់ កៅ នោះទេ !  ។

​ទាក់ទង​នឹង​បញ្ហា​លំហ​សមុទ្រ​នេះ​វិញ ត្រូវបាន​ប្រភព​យោធា​ជើង​ទឹកជា​មន្ត្រីក្រោមឱវាទ​របស់លោក ទៀ វិញ ទម្លាយ​ឱ្យ​យើង​ដឹង​ទៀតថា មូលហេតុ​នៃ​ការតែងតាំង​ផ្កាយ ១ កាន់ កៅ នេះ​ដោយសារ​ថា កាន់ កៅ គឺ​ជា​មេ ឈ្មួញ​រកស៊ី​ប្រេង​គេច​ពន្ធ​ប្រេង​ធំ​ដ៏​ល្បីល្បាញ​ប្រចាំ​ផ្ទៃសមុទ្រ ហើយ​បុរស កាន់ កៅ នេះ​កាល​នៅ​ជា​មេ​ឈ្មួញ​ប្រេង ជា​មនុស្ស​រក​ចំណូល​ប្រេង​គេច​ពន្ធ​ដ៏​ជិតស្និទ្ធ​ស្នាល​បំផុត​ឱ្យ​លោក​មេបញ្ជាការ​យោធា​ជើង​ទឹក ទៀ វិញ ដូច្នេះ មធ្យោបាយ​ដែល​ពង្រីក​អំណាច​ឱ្យ​មេ​ឈ្មួញ​រកស៊ី​គេចពន្ធ​ប្រេង​កាង​ការងារ​រកស៊ី​ប្រេង​គេចពន្ធ​រឹតតែ​មាន​អំណាច និង​កាង​មុខ​ជំនួញ​ខុស​ច្បាប់​របស់​ខ្លួន​នោះ គឺ​ការបំពាក់​តួនាទី និង​តម្លើង​ផ្កាយ​១ ឱ្យ​កាន់​ការងារ​សំខាន់​ជា​បន្ថែម​នោះ ឯង ទើប​ងាយស្រួល​ឱ្យ​មេបញ្ជាការ​ជើង​ទឹក ទៀ វិញ ងាយស្រួល​កើ​បយក​ចំណូល​ឱ្យ​មូល​ទៅក្នុង​ដៃ​នោះ ។​

​ឯ​ការតែងតាំង​ផ្កាយ ២ ទៀ សុខា ដែល​ជា​មនុស្ស​គ្មាន​អតីតភាព​ការងារ​ក្នុង​មន្ត្រី​យោធា​ត្រូវជា​កូន​នោះ​ក៏ ដូច្នេះ​ដែរ ព្រោះថា បទល្មើស​សេដ្ឋកិច្ច​តាម​ផ្ទៃសមុទ្រ​មាន​ច្រើន​ស្អេកស្កះ និង​គ្រប់​រូបភាព ដូច្នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល អំណាច​គ្រួសារនិយម​ក្រោម​ក្លៀកឧ​ប ទៀ បាញ់ ហើយ​នោះ គឺ​ផ្កាយ​៣ ទៀ វិញ មេបញ្ជាការ​យោធា​ជើង​ទឹក​ដ៏ មហិមា​មិន​ខ្វល់​អៀនខ្មាស់​ពី​ការរិះគន់​ទេ ! ហើយ​បាន​ឃុបឃិត​តែងតាំង​កូន​របស់​ខ្លួន​តម្លើង​ដល់​ទៅ​ផ្កាយ ២ ឱ្យ​កាន់​ជា​មេបញ្ជាការ​គ្រប់គ្រង​លំហរ​សមុទ្រ​ក៏​ព្រោះ​ងាយស្រួល​ក្តោប​ក្តាប់​គ្រប់​បទ​ល្មើស​ឱ្យ​មូល​ក្នុង​ដៃ​កុំឱ្យ​បែក ធ្លាយ​បទល្មើស​ចេញ​ក្រៅ និង​ខ្លាច​បែកការ​ធ្លាយ​អំពើពុករលួយ​ចេញ​ក្រៅ​នោះ ។​

​ដូចជា ភាព​ប្រតិកម្ម​ពី​សំណាក់​ក្រុម​មន្ត្រី​យោធា​តស៊ូ​យូរ​ឆ្នាំ​នោះ នឹង​ការតែងតាំង​តម្លើង​តួនាទី នេះ នាយទាហាន​មួយចំនួន​ទៀត​បាន លើកឡើងថា ពួកគាត់​បាន​ចូល​បំរើ ការងារ ក្នុង​ក្របខណ្ឌ​កងទ័ពជើងទឹក រយៈពេល​៣០​ឆ្នាំ​មកនេះ​មាន​មន្ត្រី ខ្លះ​ពាក់​ត្រឹម​សក្តិ​៣ ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​ទៀត មានសំណាង​ពាក់​សក្តិ​៥ ប៉ុន្តែ​គ្រាន់តែ ពាក់​សក្តិ​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ ព្រោះ គ្មាន​តួនាទី​មុខ​តំណែង​អ្វី​ទេ ហើយ​ឯ​កូន​លោក ទៀ វិញ ក្មួយឧ​ប ទៀ បាញ់ វិញ​ទើប និង​ចូល​ការងារ​យោធា​មិន​ប៉ុន្មាន​សោះ បែរ​ជា​ត្រកូល ទៀ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ គ្រួសារនិយម បំពាក់​ឱ្យ​ផ្កាយ ២ កាន់​ការងារ​សុទ្ធតែ​កន្លែង​ខ្លាញ់​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​របស់លោក ហ៊ុន សែន ដាក់​យ៉ាង​ព្រហើន​បំផុត គួរតែ​គេ​មើលរំលង ឬ​កំណែទម្រង់​ស៊ីជម្រៅ​ជាន់ឈ្លី និង​គ្រួសារនិយម​បក្ខពួកនិយម​យ៉ាង ពេញបន្ទុក​ក្នុង​ក្រសួង​ការពារជាតិ​បែបនេះ ។​

​ក្រុមមន្ត្រី និង​នាយទាហាន​ខ្សឹប​តាម​ទូរស័ព្ទ និង​លើក​ឡើង​រិះគន់​យ៉ាង​ឥត​សំចៃ​ថា អា​រឿង តែងតាំង​បក្ខពួក សាច់ញាតិ​ឯង​ឱ្យធ្វើ ធំ​ថា​តែងតាំង​ទៅ​ចុះ ព្រោះ​ជា​សាច់ ញាតិ​គ្នីគ្នា តែ​អ្វី​ដែល​ត្រូវ​ចាប់​អារម្មណ៍ គឺ​ការឃុបឃិត​គ្នា ឱ្យ​មាន​បទល្មើស​លើ​ផ្ទៃសមុទ្រ​យ៉ាង​ពេញបន្ទុក គេចពន្ធ​គៃបំបាត់​ពន្ធ​រដ្ឋ​ស្ទើរ​ទាំងស្រុង​នៅ​លើ តំបន់​ផ្ទៃ​សមុទ្រ​នេះ តើ​គួរ​លោក អូន ព័ន្ធមុន្នីរ័ត្ន ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ប្រតិភូ​គយ​ថ្មី លោក គុណ ញឹម លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ទុកថា ជា​រឿង​ធម្មតា ឬ​បញ្ហា​បក្ខពួក​គ្រួសារនិយម​នៅក្នុង​ក្រសួង​ការពារជាតិ ដែល​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​ដែល​លោក ហ៊ុន សែន ដាក់ចុះ​នោះ ។

​គួររំលឹកថា បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់បាន​លើកលើង​ផងដែរ​ថា​ ​ៈ លោក​ទៀ សុខា មាន​ការឃុបឃិត ជាមួយ​ឈ្មួញ​ឈ្មួញ​ធំៗ រកស៊ី​ដឹក​ជញ្ចូន ទំនិញ​គេច​ពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន បង្ក្រាប និង​ហ៊ាន​ប៉ះ​នោះ​ទេ ! ធ្វើ​អី​ធ្វើទៅ ព្រោះ​ជា​ក្មួយឧ​ប ទៀ បាញ់ ។

​ជា​ការពិត​ណាស់​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹក​ជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយ​ថ្ងៃៗ​រាប់​ពាន់​តោន​ក្នុងនោះ​គេ​ពុំ​បាន​បញ្ជាក់​ពី​ទូរលេខ​ទំនិញ​បទល្មើស​គេច​ពន្ធ​ជ្រក​ក្រោម​ឈ្មោះ ទៀ សុខា និង​កាន់ កៅ ផង ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការ កាប់បំផ្លាញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ ដូច​ជា​ការឃុបឃិត ឱ្យ​ទូក​នេសាទ​របស់​សៀម​-​យួន​ចូលមក​ធ្វើ​អាជីវកម្ម​នេសាទ​ខុសច្បាប់​ក្នុង​ដែន​សមុទ្រ​ខ្មែរ រួមទាំង ការដឹកជញ្ជូន ទំនិញគេចពន្ធ​ឆ្លងកាត់ ដែនសមុទ្រ​មិនមែន​លោក ទៀ សុខា មិនដឹង​នោះ​ទេ អីចឹង​ហើយ​នៅពេល ផ្នែក អគ្គលេខាធិកាដ្ឋាន​លំហ​រ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុស ច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថ កិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​ហើយ​ក៏​គ្មាន​នរណា​មួយ​ហ៊ាន​អើត​ក្បាល​និយាយ​ឱ្យ​ប៉ះពាល់​គ្រួសារ ត្រកូល ទៀ ទេ ព្រោះ​ខ្លាច​របូត​កៅអី ។​

​បញ្ហា​នេះ បើ​តាម​ប្រភព​ដោះ សារ របស់​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេងៗ នៅ​លំហរ​សមុទ្រ ។ ហើយ​អំពើ​ពុក រលួយ​ដែល លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត​ក្រោម​ក្លៀក​របស់លោក ទៀ វិញ ឱ្យមាន បទល្មើស​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឱ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រួត ពិនិត្យមើល​ឡើងវិញ​ផង តើ​ហ៊ាន​ដែរ​ទេ ក្រោម​ក្លៀក​របស់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ហ៊ុន សែន នោះ ។​/
​ដោយ​ ៖ ឆ្លាម​សមុទ្រ​

teabanh_sokha_vinh-222x150