ប្រភពពី មន្ត្រីស្ថាប័នពាក់ ព័ន្ធបានឲ្យដឹងថា ចំណូលពន្ធគយ តាមច្រកអន្តរជាតិ និងច្រកព្រំដែន ក្នុងខេត្តត្បូងឃ្មុំមាន ការធ្លាក់ចុះយ៉ាង គំហុករយៈពេលប៉ុន្មាន ខែចុងក្រោយនេះ បើទោះបីរដ្ឋាភិបាលោក ហ៊ុន សែន ដាក់ ចេញនូវគោលនយោបាយ កែទម្រង់ស៊ី ជម្រៅយ៉ាងណាក៏ដោយ ។ ប្រភពបាន ឲ្យដឹងទៀតថា តាមការកំណត់ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករត ម្រូវឲ្យឈ្មួញបង់ ពន្ធក្នុងរថយន្ត ធំៗដឹកជញ្ជូន១ គ្រឿងពី៣០ទៅ៣៥ លានរៀល ប៉ុន្តែបច្ចុប្បន្ននេះ ដោយមានការ ឃុបឃិតពីសមត្ថកិច្ច គយពុករលួយគឺក្រុម ឈ្មួញបង់ត្រឹមតែ ៥ទៅ៦លានរៀល ប៉ុណ្ណោះក្នុងរថយន្តយីឌុបធំៗមានសណ្តោងរ៉ឺម៉កចំណុះពី៥០ទៅ៦០តោន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះឈ្មួញឈ្មោះ ហាក់ ម៉ៅ,យាយញាប់, ស៊ុន ហួរ និងឈ្មួញធំៗមួយចំនួនទៀតនៅតែបន្តនាំទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកអន្តរជាតិនិងច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំយ៉ាងពេញបន្ទុក ហើយបង់ពន្ធតែប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ការដែលឈ្មួញអាចធ្វើអ្វីៗតាមអំពើចិត្តបែបនេះគឺមានការឃុបឃិតជាមួយសមត្ថកិច្ចគយនិងរដ្ឋាករតាមច្រកអន្តរជាតិក៏ដូចជាច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដូចជាច្រកត្រពាំងផ្លុង ច្រកដូនរដ្ឋ ច្រកបឹងជ្រោង ច្រកច័ន្ទមូល និងច្រកទន្លេចាមជាដើម។ បញ្ហានេះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
សមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថានៅក្នុងច្បាប់បានកំណត់ឲ្យរថយន្តដឹកទំនិញធំៗផ្ទុកទំនិញត្រឹម៣៥តោនប៉ុណ្ណោះមិនឲ្យលើសពីនេះទេ ព្រោះអាចធ្វើឲ្យខូចផ្លូវដែលជាទ្រព្យសម្បត្តិរដ្ឋផងដែរ។ ប៉ុន្តែបញ្ហានេះត្រូវបានសមត្ថកិច្ចគយនៅខេត្តត្បូងឃ្មុំនិងក្រុមឈ្មួញឃុបឃិតគ្នាយ៉ាងគឃ្លើនហើយឈ្មួញអាចផ្ទុកទំនិញពី៥០ទៅ៦០តោនដោយមានសមត្ថកិច្ចគយជួយបន្លំប្រភេទទំនិញថែមទៀត។ ការដែលសមត្ថកិច្ចគយកែឯកសារបន្លំប្រភេទទំនិញដើម្បីឲ្យឈ្មួញបង់ពន្ធតិច ហើយបង់លុយក្រោមតុច្រើនធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវចាត់ការមន្ត្រីពុករលួយនិងក្រុមឈ្មួញខិលខូចតាមផ្លូវច្បាប់។ ដោយហេតុថាទង្វើរបស់ពួកគេមិនត្រឹមតែធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធសម្រាប់យកទៅកសាងជាតិប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យខូចផ្លូវដែលរដ្ឋាភិបាល ហ៊ុន សែន ដើរខ្ចីលុយពីបរទេសយកមកសាងសង់ថែមទៀត ៕